Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 2:12 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​ឯង​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ខ្ញាល់​របស់​ទ្រង់​នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ទ្រង់​ជា​ទី​ពឹង​ជ្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ចូរ​ថើប​ព្រះបុត្រា​ចុះ ក្រែងលោ​ព្រះអង្គ​ក្រេវក្រោធ ហើយ​អ្នករាល់គ្នា​វិនាស​តាម​ផ្លូវ ដ្បិត​ព្រះពិរោធ​របស់ព្រះអង្គ​អាច​ឆេះឡើង​ក្នុងមួយរំពេច​! មានពរ​ហើយ អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ចូរ​ថើប​ព្រះ‌រាជ‌បុត្រា ក្រែង​ទ្រង់​ខ្ញាល់​ឡើង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​តាម​ផ្លូវ ដ្បិត​បន្តិច​ទៀត សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ នឹង​ឆួល​ឡើង មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ចូរ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌រាជ​បុត្រ ក្រែង​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌ពិរោធ​របស់​ព្រះអង្គ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ចូរ​គោរព​បុត្រា​ ក្រែង​អុលឡោះ‌តាអាឡា​ខឹង ហើយ​អ្នក​រាល់​គ្នា​ត្រូវ​វិនាស​អន្តរាយ ក្នុង​មាគ៌ា​របស់​អ្នក​រាល់​គ្នា ដ្បិត​កំហឹង​របស់​ទ្រង់ នឹង​ឆេះ‌ឆួល​ឡើង​យ៉ាង​ឆាប់ៗ។ អ្នក​ណា​ជ្រក​កោន​ក្រោម​ម្លប់​បារមី​ទ្រង់ អ្នក​នោះ​មាន​សុភ‌មង្គល​ហើយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 2:12
30 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ឯង​នេះ​ហើយ ដែល​ត្រូវ​កាន់‌កាប់​ត្រួត‌ត្រា​លើ​ជន‌ជាតិ​របស់​យើង ហើយ​រាស្ត្រ​យើង​ទាំង​អស់​នឹង​ចុះ​ចូល​តាម​បង្គាប់​ឯង យើង​នឹង​ធំ​ជាង​ឯង​តែ​នៅ​បល្ល័ង្ក​រាជ្យ​ប៉ុណ្ណោះ


ប៉ុន្តែ អញ​នឹង​ទុក​ឲ្យ​មាន​មនុស្ស​៧​ពាន់​នាក់​សល់​នៅ ក្នុង​ពួក​អ៊ីស្រាអែល ជា​ពួក​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ក្រាប នៅ​ចំពោះ​ព្រះ‌បាល ឬ​ថើប​វា​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ជ្រាប​ផ្លូវ​របស់​មនុស្ស​សុចរិត តែ​ផ្លូវ​របស់​មនុស្ស​អាក្រក់​នឹង​វិនាស​ទៅ​វិញ។


នេះ​ហើយ​ជា​រង្វាន់​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ដល់​ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ ហើយ​ដល់​អស់​អ្នក​ដែល​និយាយ​បង្កាច់​ដល់​ព្រលឹង នៃ​ទូលបង្គំ​ដែរ


រួច​ទ្រង់​នឹង​មាន​បន្ទូល​ដល់​គេ​ដោយ​សេចក្ដី​ក្រោធ​នៃ​ទ្រង់ ព្រម​ទាំង​បំភ័យ​គេ ដោយ​សេចក្ដី​ឃោរ‌ឃៅ​ផង ថា


៙ អញ​នឹង​ថ្លែង​ប្រាប់​ពី​ច្បាប់​នេះ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន បន្ទូល​នឹង​អញ​ថា ឯង​ជា​កូន​អញ អញ​បាន​បង្កើត​ឯង​នៅ​ថ្ងៃ​នេះ


ទ្រង់​នឹង​លាក់​គេ​ទុក​នៅ​ទី​កំបាំង​ចំពោះ​ទ្រង់ ឲ្យ​បាន​រួច​ពី​ឧបាយ​របស់​មនុស្ស ទ្រង់​នឹង​ថែ​រក្សា​គេ ដោយ​សំងាត់ នៅ​ក្នុង​ពន្លា​ទ្រង់ ឲ្យ​រួច​ពី​សេចក្ដី​ទាស់‌ទែង​នៃ​អណ្តាត​ទាំង‌ឡាយ


ឱ​សូម​ភ្លក់​មើល​ឲ្យ​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ល្អ​ចុះ មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ពឹង​ជ្រក​ក្នុង​ទ្រង់


ឱ​ពួក​បរិសុទ្ធ​របស់​ទ្រង់​អើយ សូម​កោត‌ខ្លាច​ដល់ ព្រះ‌យេហូវ៉ា ដ្បិត​អស់​អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់​មិន​ខ្វះ​អ្វី​ឡើយ


មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង ឥត​យល់​ដល់​មនុស្ស​ឆ្មើង‌ឆ្មៃ ឬ​ពួក​អ្នក​ដែល​បែរ​ទៅ​ឯ​សេចក្ដី​ភូត‌ភរ​ឡើយ។


ឱ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​អើយ មនុស្ស​ណា​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ នោះ​មាន​ពរ​ហើយ។


អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្ដី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។


ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​រង់‌ចាំ​ឱកាស​នឹង​ផ្តល់​ព្រះ‌គុណ​ដល់​ឯង​រាល់​គ្នា​ដែរ ហើយ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ទ្រង់​នឹង​ចាំ​ឯង​លើក​ដំកើង​ទ្រង់​ឡើង ដើម្បី​ឲ្យ​ទ្រង់​មាន​សេចក្ដី​អាណិត​មេត្តា​ដល់​ឯង ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ប្រកប​ដោយ​យុត្តិ‌ធម៌។ មាន​ពរ​ហើយ អស់​អ្នក​ណា​ដែល​រង់‌ចាំ​ទ្រង់


តែ​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះ‌យេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់


ហើយ​ឥឡូវ​នេះ គេ​ធ្វើ​បាប​រឹត‌តែ​ច្រើន​ឡើង​ជានិច្ច គេ​បាន​យក​ប្រាក់​របស់​គេ​សិត​ធ្វើ​ជា​រូប គឺ​ជា​រូប​ព្រះ​តាម​យោបល់​របស់​ខ្លួន សុទ្ធ​តែ​ជា​ស្នាដៃ​នៃ​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ចុះ


មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា


ព្រះ‌យេស៊ូវ​មាន​បន្ទូល​ទៅ​គាត់​ថា ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នក​ណា​ទៅ​ឯ​ព្រះវរ‌បិតា​បាន​ឡើយ


ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌រាជ‌បុត្រា ដូច​ជា​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះវរ‌បិតា​ដែរ អ្នក​ណា​ដែល​មិន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌រាជ‌បុត្រា នោះ​ក៏​មិន​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះវរ‌បិតា ដែល​ចាត់​ឲ្យ​ទ្រង់​មក​ដែរ។


ពី​ព្រោះ​គម្ពីរ​ថា «អស់​អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»


ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «មើល អញ​ដាក់​ថ្ម​ជំពប់​១ គឺ​ជា​ថ្មដា​បង្អាក់‌បង្អន់​ចិត្ត នៅ​ក្រុង​ស៊ីយ៉ូន អស់​អ្នក​ណា​ដែល​ជឿ​ដល់​ថ្ម​នោះ នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»។


ប្រយោជន៍​ឲ្យ​យើង​ខ្ញុំ ដែល​បាន​ទុក​ចិត្ត​ជឿ​ដល់​ព្រះ‌គ្រីស្ទ​ជា​មុន បាន​សំរាប់​នឹង​សរសើរ​ដល់​សេរី​ល្អ​ទ្រង់


ដែល​ដោយ‌សារ​ទ្រង់ នោះ​អ្នក​រាល់​គ្នា​ក៏​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​សិរី‌ល្អ ដើម្បី​ឲ្យ​សេចក្ដី​ជំនឿ ហើយ​នឹង​សេចក្ដី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា​បាន​ជាប់​នៅ​នឹង​ព្រះ។


ពី​ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ក្នុង​គម្ពីរ​ថា «មើល អញ​ដាក់​ថ្ម​ជ្រុង​១​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​ជ្រើស‌រើស ហើយ​វិសេស‌វិសាល អ្នក​ណា​ដែល​ជឿ​ដល់​ទ្រង់ នោះ​នឹង​គ្មាន​ហេតុ​នាំ​ឲ្យ​ខ្មាស​ឡើយ»


នោះ​សាំយូ‌អែល​ក៏​យក​ដប​ប្រេង ចាក់​ទៅ​លើ​ក្បាល​សូល រួច​ថើប​គាត់​ដោយ​ពាក្យ​ថា ឯ​ព្រះ‌យេហូវ៉ា​តើ​ទ្រង់​មិន​បាន​ចាក់​ប្រេង​តាំង​អ្នក ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​មរដក​ទ្រង់​ទេ​ឬ​អី


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម