មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល
លោកុប្បត្តិ 27:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវក៏ស្អប់យ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់សំរេចក្នុងចិត្តថា ថ្ងៃកាន់ទុក្ខឪពុកអញជិតដល់ហើយ នោះអញនឹងសំឡាប់យ៉ាកុបជាប្អូនចោល ព្រះគម្ពីរខ្មែរសាកល អេសាវក៏ចងគំនុំនឹងយ៉ាកុប ព្រោះតែពរដែលឪពុករបស់គាត់បានឲ្យពរយ៉ាកុប។ អេសាវនិយាយនឹងខ្លួនឯងថា៖ “ថ្ងៃនៃការកាន់ទុក្ខរបស់ឪពុកអញជិតមកដល់ហើយ ពេលនោះអញនឹងសម្លាប់យ៉ាកុបប្អូនប្រុសរបស់អញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសាវក៏ស្អប់លោកយ៉ាកុប ដោយព្រោះពរដែលឪពុកបានឲ្យ ហើយគាត់គិតក្នុងចិត្តថា៖ «ថ្ងៃកាន់ទុក្ខឪពុករបស់អញជិតដល់ហើយ ពេលនោះ អញនឹងសម្លាប់យ៉ាកុបចោល»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។ អាល់គីតាប អេសាវចងគំនុំយ៉ាកកូបយ៉ាងខ្លាំង ព្រោះយ៉ាកកូបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកខ្ញុំនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមខ្ញុំសម្លាប់យ៉ាកកូបចោល»។ |
មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល
សូមទ្រង់ប្រោសឲ្យទូលបង្គំរួចពីកណ្តាប់ដៃនៃអេសាវជាបង ដ្បិតទូលបង្គំខ្លាចក្រែងគាត់មកវាយពួកទូលបង្គំនេះ ទាំងម្តាយទាំងកូនផង
ពួកអ្នកបំរើក៏ត្រឡប់មកឯយ៉ាកុបវិញជំរាបថា យើងខ្ញុំបានទៅដល់អេសាវជាបងលោកហើយ លោកក៏អញ្ជើញមកដែរ ព្រមទាំងនាំមនុស្ស៤០០នាក់មកជាមួយផង
នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ នឹងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
លុះគេឃើញគាត់ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល ក្នុងកាលមុនដែលគាត់ទៅដល់
បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ។
ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ នឹងពាក្យសំដីរបស់គាត់។
កាលពួកបងរបស់យ៉ូសែបឃើញថា ឪពុកបានស្លាប់ហើយ នោះគេជំនុំគ្នាថា ប្រហែលជាយ៉ូសែបនឹងស្អប់យើងហើយ មុខជាវានឹងសងសឹកចំពោះយើងជាមិនខាន ដោយព្រោះគ្រប់ទាំងការអាក្រក់ដែលយើងបានធ្វើដល់វា
រួចយ៉ូសែបបង្គាប់ដល់គ្រូពេទ្យជាអ្នកបំរើគាត់ឲ្យដាក់បារទសពឪពុក ពួកគ្រូពេទ្យក៏ដាក់បារទសពអ៊ីស្រាអែលទៅ
ដូច្នេះ ពួកទ័ពទ្រង់ក៏លើកយកទ្រង់ចេញពីព្រះរាជរថទៅដាក់លើព្រះរាជរថ១ទៀត នាំទៅឯក្រុងយេរូសាឡិម ទ្រង់ក៏សុគតទៅ គេបញ្ចុះសពទ្រង់នៅក្នុងផ្នូររបស់ពួកឰយុកោទ្រង់ ឯពួកយូដា នឹងពួកក្រុងយេរូសាឡិមទាំងអស់គ្នាក៏កាន់ទុក្ខនឹងយ៉ូសៀស
កាលវិញ្ញាណទូលបង្គំបានអន់ថយនៅក្នុងខ្លួន នោះទ្រង់បានស្គាល់ផ្លូវច្រករបស់ទូលបង្គំ គេបានដាក់អន្ទាក់លាក់កំបាំងក្នុងផ្លូវដែលទូលបង្គំដើរ
ទូលបង្គំបានប្រព្រឹត្ត បែបដូចជាអ្នកនោះជាសំឡាញ់ ឬជាបងប្អូន ទូលបង្គំបានឱនខ្លួនដោយសេចក្ដីសោក ដូចជាអ្នកដែលកាន់ទុក្ខចំពោះម្តាយ
ឯរបស់បន្តិចបន្តួចនៃមនុស្សសុចរិត នោះវិសេសជាជាងរបស់បរិបូរនៃមនុស្សអាក្រក់ ជាច្រើននាក់ទៅទៀត
បងប្អូនណាដែលបានអន់ចិត្តហើយ នោះពិបាកពង្រាបជាជាងទីក្រុងយ៉ាងមាំមួន ហើយសេចក្ដីទាស់ទែងគ្នាយ៉ាងនោះ ធៀបដូចជារនុកទ្វារបន្ទាយ។
ជាអ្នកដែលមានសេចក្ដីវៀចនៅក្នុងចិត្ត ក៏តែងតែគិតគូរបង្កើតការអាក្រក់ជានិច្ច ព្រមទាំងសាបព្រោះការទាស់ទែងគ្នា
កុំឲ្យមានចិត្តរហ័សខឹងឡើយ ដ្បិតសេចក្ដីកំហឹងរមែងនៅក្នុងទ្រូងរបស់មនុស្សល្ងីល្ងើទេ
ពីព្រោះឯងបានព្យាបាទជានិច្ច ក៏បានប្រគល់ពួកកូនចៅអ៊ីស្រាអែល ដល់អំណាចនៃដាវ នៅថ្ងៃដែលគេមានសេចក្ដីអន្តរាយ គឺក្នុងកាលដែលសេចក្ដីទុច្ចរិតបានដល់កំណត់ហើយ
ពួកកូនចៅអ៊ីស្រាអែលបានយំសោកនឹងម៉ូសេអស់៣០ថ្ងៃ នៅត្រង់ស្រុកវាលរបស់ម៉ូអាប់ រួចវេលាកាន់ទុក្ខនឹងម៉ូសេក៏កន្លងផុតទៅ។
ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ