Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 37:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 លុះ​គេ​ឃើញ​គាត់​ពី​ចំងាយ នោះ​គេ​មត់​សំរេច​គ្នា​ថា​នឹង​សំឡាប់​គាត់​ចោល ក្នុង​កាល​មុន​ដែល​គាត់​ទៅ​ដល់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 ពួកគេ​ឃើញ​គាត់​ពី​ចម្ងាយ ហើយ​មុន​គាត់​ចូលទៅជិត​ពួកគេ ពួកគេ​ក៏​រៀបឧបាយកល​ដើម្បី​សម្លាប់​គាត់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​គេ​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គេ​រួម​គំនិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល មុន​ពេល​គាត់​ទៅ​ដល់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​គេ​បាន​ឃើញ​យ៉ូសែប​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប‌ឃិត​គ្នា​ថា​នឹង​សម្លាប់​គាត់​ចោល។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​គេ​បាន​ឃើញ​យូសុះ​ពី​ចម្ងាយ គឺ​មុន​ពេល​គាត់​ទៅ​ដល់ ពួក​គេ​បាន​ឃុប​ឃិត​គ្នា​ថា នឹង​សម្លាប់​គាត់​ចោល។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 37:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

អេសាវ​ក៏​ស្អប់​យ៉ាកុប ដោយ​ព្រោះ​ពរ​ដែល​ឪពុក​បាន​ឲ្យ ហើយ​គាត់​សំរេច​ក្នុង​ចិត្ត​ថា ថ្ងៃ​កាន់​ទុក្ខ​ឪពុក​អញ​ជិត​ដល់​ហើយ នោះ​អញ​នឹង​សំឡាប់​យ៉ាកុប​ជា​ប្អូន​ចោល


គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា នុ៎ះន៏ អា​មេ​សប្តិ​បាន​មក​ដល់​ហើយ


កាល​ពួក​បង​របស់​យ៉ូសែប​ឃើញ​ថា ឪពុក​បាន​ស្លាប់​ហើយ នោះ​គេ​ជំនុំ​គ្នា​ថា ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង​ហើយ មុខ​ជា​វា​នឹង​សង‌សឹក​ចំពោះ​យើង​ជា​មិន​ខាន ដោយ​ព្រោះ​គ្រប់​ទាំង​ការ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ដល់​វា


អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ‌ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ


ទ្រង់​បាន​បំផ្លាស់​បំប្រែ​ចិត្ត​សាសន៍​នោះ ឲ្យ​ស្អប់​ដល់​រាស្ត្រ​ទ្រង់​វិញ ឲ្យ​គេ​បាន​ប្រព្រឹត្ត​ដោយ​កិច្ច‌កល​ចំពោះ​ពួក​បំរើ​ទ្រង់


គេ​ជា​សត្រូវ​ស្នង​នឹង​សេចក្ដី​ស្រឡាញ់​របស់​ទូលបង្គំ ប៉ុន្តែទូលបង្គំ​ផ្ចង់​ចិត្ត​នឹង​អធិស្ឋាន​វិញ


ដ្បិត​ទូលបង្គំ​បាន​ឮ​ពាក្យ​បង្កាច់​របស់​មនុស្ស​ជា​ច្រើន មាន​សេចក្ដី​ស្ញែង​ខ្លាច​នៅ​គ្រប់​ជុំវិញ ហើយ​កំពុង​ដែល​គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ទូលបង្គំ នោះ​ក៏​បង្កើត​កិច្ច‌កល​នឹង​ដក​ជីវិត​ទូលបង្គំ​ចេញ


តែ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​បាន​ទុក​ចិត្ត​ដល់​ទ្រង់ ទូលបង្គំ​បាន​ថា ទ្រង់​ជា​ព្រះ​នៃ​ទូលបង្គំ


៙ ចំណែក​មនុស្ស​អាក្រក់ គេ​គិត‌គូរ​ការ​ទាស់​នឹង​មនុស្ស​សុចរិត ក៏​សំញែង​ធ្មេញ​ដាក់​អ្នក​នោះ


មនុស្ស​អាក្រក់​ឃ្លាំ​មើល​មនុស្ស​សុចរិត ហើយ​ក៏​រក​សំឡាប់​គេ


គេ​លើក​គ្នា​ទាស់​នឹង​ជីវិត​នៃ​មនុស្ស​សុចរិត ហើយ​ក៏​កាត់​ទោស​ដល់​ឈាម​ដែល​ឥត​មាន​ទោស​ផង


ប៉ុន្តែ កាល​ពួក​ចំការ​បាន​ឃើញ នោះ​គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក​ហើយ ចូរ​យើង​សំឡាប់​វា​ចេញ​ទៅ រួច​យើង​នឹង​ដណ្តើម​យក​មរដក​របស់​វា


ដល់​ព្រឹក​ឡើង ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ​នៃ​បណ្តាជន គេ​ពិគ្រោះ​គ្នា​ទាស់​នឹង​ព្រះ‌យេស៊ូវ ដើម្បី​នឹង​សំឡាប់​ទ្រង់


តែ​ពួក​អ្នក​ធ្វើ​ចំការ​នោះ គេ​និយាយ​គ្នា​ថា នេះ​ជា​កូន​គ្រង​មរដក ចូរ​យើង​សំឡាប់​វា​ចេញ នោះ​មរដក​នេះ​នឹង​បាន​មក​លើ​យើង​រាល់​គ្នា​វិញ


ក្រោយ​២​ថ្ងៃ​មក នោះ​ជា​បុណ្យ​រំលង នឹង​បុណ្យ​នំបុ័ង​ឥត​ដំបែ ឯ​ពួក​សង្គ្រាជ នឹង​ពួក​អាចារ្យ គេ​រក​ឱកាស​នឹង​ចាប់​ទ្រង់ ដោយ​ឧបាយ‌កល ដើម្បី​នឹង​សំឡាប់​ទ្រង់​ចោល


ដូច្នេះ ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក គេ​ក៏​ពិគ្រោះ​គ្នា​នឹង​សំឡាប់​ទ្រង់​ចេញ


ដល់​ភ្លឺ​ឡើង មាន​ពួក​សាសន៍​យូដា​ខ្លះ រួម​គំនិត​គ្នា​ស្បថ​ឡាក់‌ឡាំង​ថា មិន​ស៊ី​មិន​ផឹក​ទាល់​តែ​បាន​សំឡាប់​ប៉ុល​ហើយ


គ្រា​នោះសូល​ទ្រង់​បង្គាប់​ដល់​យ៉ូណា‌ថាន​ជា​បុត្រា​ទ្រង់ នឹង​ពួក​មហា‌តលិក​ទាំង​ប៉ុន្មាន ឲ្យ​សំឡាប់​ដាវីឌ​ចោល តែ​យ៉ូណា‌ថាន​ជា​បុត្រា​សូល លោក​មាន​ចិត្ត​ស្រឡាញ់​ដាវីឌ​ណាស់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម