Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 34:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យំ​សោក​នឹង​ម៉ូសេ​អស់​៣០​ថ្ងៃ នៅ​ត្រង់​ស្រុក​វាល​របស់​ម៉ូអាប់ រួច​វេលា​កាន់​ទុក្ខ​នឹង​ម៉ូសេ​ក៏​កន្លង​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​យំ​សោក​នឹង​លោក​ម៉ូសេ​អស់​សាម​សិប​ថ្ងៃ នៅ​ត្រង់វាល​ទំនាប​ស្រុក​ម៉ូអាប់។ បន្ទាប់​មក វេលា​កាន់​ទុក្ខ​លោក​ម៉ូសេ​ក៏​ផុត​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​កាន់​ទុក្ខ​លោក​ម៉ូសេ អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​លោក​រហូត​ទាល់​តែ​ផុត​កំណត់​ពេល​សាម‌សិប​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​កាន់​ទុក្ខ​ម៉ូសា អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​គាត់​រហូត​ទាល់​តែ​ផុត​កំណត់ ពេល​សាម‌សិប​ថ្ងៃ​នោះ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 34:8
9 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ


គេ​រៀបចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទ‌ខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​កាន់​ទុក្ខ​អស់​៧០​ថ្ងៃ


កាល​ប្រពន្ធ​អ៊ូរី​បាន​ឮ​ថា​ប្ដី​ស្លាប់​ហើយ នោះ​នាង​ក៏​យំ​សោក​នឹង​ប្ដី


មនុស្ស​សុចរិត​គេ​វិនាស​ទៅ ឥត​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​ឡើយ ហើយ​មនុស្ស​ចិត្ត​ល្អ គេ​ត្រូវ​យក​ទៅ​ឥត​មាន​អ្នក​ណា​ពិចារណា​ថា មនុស្ស​សុចរិត​បាន​ដក​ចេញ​ឲ្យ​រួច​ពី​ចំពោះ​ការ​អាក្រក់​នោះ​ទេ


កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ។


រីឯ​ខ្មោច​ស្ទេផាន នោះ​មាន​ពួក​មនុស្ស​ខ្លះ​ដែល​កោត‌ខ្លាច​ដល់​ព្រះ បាន​នាំ​យក​ទៅ​កប់ ព្រម​ទាំង​យំ​សោក​នឹង​គាត់​ជា​ខ្លាំង​ផង។


កាល​ម៉ូសេ​ស្លាប់​ទៅ​នោះ​បាន​អាយុ​១២០​ឆ្នាំ​ហើយ តែ​ភ្នែក​លោក​មិន​ខ្សោយ ហើយ​កំឡាំង​មិន​បាន​អន់​សោះ


ឯ​យ៉ូស្វេ ជា​កូន​នុន លោក​មាន​ចិត្ត​ពេញ​ដោយ​ប្រាជ្ញា ពី​ព្រោះ​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ហើយ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ស្តាប់​តាម ព្រម​ទាំង​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក​ម៉ូសេ


រីឯ​សាំយូ‌អែល​លោក​ក៏​ស្លាប់​ទៅ នោះ​ពួក​ជន‌ជាតិ​អ៊ីស្រាអែល​ទាំង​អស់ គេ​មូល​គ្នា យំ​សោក​នឹង​លោក ហើយ​បញ្ចុះ​សព​លោក​ក្នុង​ម៉ុង​របស់​លោក​នៅ​ត្រង់​រ៉ាម៉ា ឯ​ដាវីឌ​លោក​ចេញ​ទៅ​ឯ​ទី​រហោ‌ស្ថាន​ប៉ារ៉ាន​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម