លោកុប្បត្តិ 27:42 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤42 មានគេនាំយកពាក្យនោះទៅជំរាបដល់រេបិកា រេបិកាក៏ចាត់គេឲ្យទៅហៅយ៉ាកុប ជាកូនពៅមក ប្រាប់ថា មើល អេសាវបងឯងបានកំសាន្តចិត្តពីដំណើរឯងហើយ ដោយសង្ឃឹមថា នឹងសំឡាប់ឯងចោល សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល42 ប៉ុន្តែមានគេជម្រាបពាក្យរបស់អេសាវកូនប្រុសច្បងរបស់រេបិកាដល់នាង នាងក៏ចាត់គេឲ្យទៅហៅយ៉ាកុបកូនប្រុសពៅរបស់នាងមក ហើយប្រាប់គាត់ថា៖ “មើល៍! អេសាវបងប្រុសរបស់ឯងកំពុងលួងខ្លួនឯង ដោយរៀបគម្រោងសម្លាប់ឯងហើយ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦42 ប៉ុន្ដែ មានគេនាំពាក្យរបស់អេសាវជាកូនច្បង ទៅជម្រាបលោកស្រីរេបិកា ដូច្នេះ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុបកូនពៅមក ហើយប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូនចោល ដើម្បីរំសាយកំហឹង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥42 មានគេជម្រាបលោកស្រីរេបិកាអំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅលោកយ៉ាកុប ជាកូនពៅ មកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូនចង់សម្លាប់កូន ដើម្បីសងគំនុំ។ សូមមើលជំពូកអាល់គីតាប42 មានគេជម្រាបរ៉ហ្វ៊ីកា អំពីបំណងកូនច្បងរបស់គាត់ គាត់ក៏ឲ្យគេទៅហៅយ៉ាកកូប ជាកូនពៅមកប្រាប់ថា៖ «មើល៍ អេសាវបងរបស់កូន ចង់សម្លាប់កូន ដើម្បីសងគំនុំ។ សូមមើលជំពូក |