Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 50:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 កាល​ពួក​បង​របស់​យ៉ូសែប​ឃើញ​ថា ឪពុក​បាន​ស្លាប់​ហើយ នោះ​គេ​ជំនុំ​គ្នា​ថា ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង​ហើយ មុខ​ជា​វា​នឹង​សង‌សឹក​ចំពោះ​យើង​ជា​មិន​ខាន ដោយ​ព្រោះ​គ្រប់​ទាំង​ការ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ដល់​វា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

15 កាល​បងប្អូន​របស់​យ៉ូសែប​ឃើញ​ថា​ឪពុក​របស់ពួកគេ​បាន​ស្លាប់​ហើយ ពួកគេ​ក៏​និយាយថា​៖ “ប្រហែលជា​យ៉ូសែប​ចងគំនុំ​នឹង​ពួកយើង ហើយ​មុខជាសងសឹក​ពួកយើង​ចំពោះ​អស់ទាំង​ការអាក្រក់​ដែល​ពួកយើង​បាន​ប្រព្រឹត្ត​ដល់​វា​មិនខាន”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ថា ឪពុក​របស់​គេ​បាន​ស្លាប់​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង ហើយ​សង‌សឹក​យើង ព្រោះ​តែ​អំពើ​អាក្រក់​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ជា​មិន​ខាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 កាល​បងៗ​របស់​លោក​យ៉ូសែប​ឃើញ​ឪពុក​របស់​គេ​ទទួល​មរណ‌ភាព​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យ៉ូសែប​ស្អប់​យើង ព្រម​ទាំង​សង‌សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ​មើល​ទៅ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

15 កាល​បងៗ​របស់​យូសុះ​ឃើញ​ឪពុក​របស់​គេ​ស្លាប់​ហើយ គេ​និយាយ​គ្នា​ថា៖ «ប្រហែល​ជា​យូសុះ​ស្អប់​យើង ព្រម​ទាំង​សង​សឹក​នឹង​អំពើ​អាក្រក់ ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​គេ​ហើយ មើល​ទៅ!»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 50:15
13 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​គេ​ឃើញ​គាត់​ពី​ចំងាយ នោះ​គេ​មត់​សំរេច​គ្នា​ថា​នឹង​សំឡាប់​គាត់​ចោល ក្នុង​កាល​មុន​ដែល​គាត់​ទៅ​ដល់


ពេល​នោះ ពួក​សាសន៍​ម៉ាឌាន​ជា​អ្នក​ជំនួញ​នោះ​ក៏​មក​ដល់ រួច​ពួក​បង​របស់​យ៉ូសែប​នាំ​គ្នា​ស្រង់​គាត់​ឡើង​ពី​អណ្តូង​មក ហើយ​លក់​ឲ្យ​ទៅ​ពួក​អ៊ីស‌ម៉ាអែល​ដំឡៃ​ជា​ប្រាក់​២០​ដួង ពួក​នោះ​ក៏​នាំ​យក​គាត់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ទៅ។


រួច​គាត់​ឃុំ​គេ​ទុក​នៅ​អស់​៣​ថ្ងៃ។


រួច​ក្រោយ​ដែល​បាន​បញ្ចុះ​សព​ឪពុក​ហើយ នោះ​យ៉ូសែប​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ព្រម​ទាំង​ពួក​បង​ប្អូន នឹង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ចុះ​សព​ឪពុក​គាត់​ផង។


រួច​គេ​ចាត់​ម្នាក់​ឲ្យ​ទៅ​និយាយ​នឹង​យ៉ូសែប​ថា ឪពុក​ប្អូន​បាន​ផ្តាំ​ទុក​មុន​ដែល​គាត់​ស្លាប់​ថា


យ៉ាង​នោះ គេ​មាន​សេចក្ដី​ភិត‌ភ័យ​ជា​ខ្លាំង ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​នឹង​ដំណ​មនុស្ស​សុចរិត


យ៉ាង​នោះ គេ​មាន​សេចក្ដី​ភ័យ​ជា​ខ្លាំង នៅ​កន្លែង​ដែល ឥត​មាន​ហេតុ​គួរ​ឲ្យ​ភ័យ​ផង ដ្បិត​ព្រះ‌ទ្រង់​បាន​កំចាត់‌កំចាយ​ឆ្អឹង របស់​ពួក​អ្នក​ដែល បោះ​ទ័ព​ទាស់​នឹង​ឯង ឯង​បាន​ធ្វើ​ឲ្យ​គេ​អៀន‌ខ្មាស ដោយ​ព្រោះ​ព្រះ​បាន លះ​ចោល​គេ​ហើយ


មនុស្ស​អាក្រក់ គេ​រត់​ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម​សោះ តែ​មនុស្ស​សុចរិត​មាន​ចិត្ត​ក្លាហាន​ដូច​សិង្ហ​វិញ។


ឯ​ពួក​ឯង​ដែល​សល់​នៅ នោះ​អញ​នឹង​បណ្តាល​ឲ្យ​មាន​ចិត្ត​ស្រយុត​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ខ្លួន បើ​គ្រាន់​តែ​ឮ​សូរ​ស្លឹក​ឈើ​ដែល​ត្រូវ​ខ្យល់​ផាត់​ប៉ុណ្ណោះ នោះ​នឹង​ធ្វើ​ឲ្យ​រត់​ទៅ គេ​នឹង​រត់​ទៅ ដូច​ជា​រត់​ឲ្យ​រួច​ពី​មុខ​ដាវ​ផង ក៏​នឹង​ដួល ដោយ​ឥត​មាន​អ្នក​ណា​ដេញ​តាម​ឡើយ


ដោយ​សំដែង​ថា របៀប​ក្រិត្យ‌វិន័យ​បាន​កត់​ទុក​ក្នុង​ចិត្ត​គេ​ហើយ បញ្ញា​ចិត្ត​គេ​ក៏​ធ្វើ​បន្ទាល់​ឲ្យ ហើយ​គំនិត​គេ​ចួន‌កាល​ប្រកាន់​ទោស ចួន‌កាល​ដោះ‌សា​គ្នា​ទៅ​វិញ​ទៅ​មក)


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម