Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 7:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 កុំ​ឲ្យ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង​របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 កុំឲ្យ​ចិត្ត​របស់អ្នក​ឆាប់​ខឹង​ឡើយ ដ្បិត​កំហឹង​រមែងតែងតែ​ស្ថិតនៅ​ក្នុង​ទ្រូង​មនុស្សល្ងង់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 កុំ​មាន​ចិត្ត​រហ័ស​ខឹង​ឡើយ ដ្បិត​សេចក្ដី​កំហឹង​រមែង​នៅ​ក្នុង​ទ្រូង របស់​មនុស្ស​ល្ងី‌ល្ងើ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 កុំ​ឆាប់​មាន​ចិត្ត​មួម៉ៅ​ឡើយ ដ្បិត​មាន​តែ​មនុស្ស​លេលា​ប៉ុណ្ណោះ ដែល​រហ័ស​មួម៉ៅ។

សូមមើលជំពូក ចម្លង




សាស្តា 7:9
24 ការដាក់ឲ្យឆ្លើយតបគ្នា  

កាអ៊ីន​ក៏​ដំណាល​ប្រាប់​ដល់​អេបិល​ជា​ប្អូន រួច​មាន​កាល​១​ថ្ងៃ​កំពុង​ដែល​គេ​នៅ​ឯ​វាល នោះ​ស្រាប់​តែ​កាអ៊ីន​ក្រោក​ឡើង​សំឡាប់​អេបិល​ជា​ប្អូន​ទៅ


តែ​អាប់‌សា‌ឡំម​មិន​បាន​មាន​បន្ទូល​អ្វី​នឹង​អាំណូន ទោះ​ល្អ​ឬ​អាក្រក់​ក្តី ដ្បិត​ទ្រង់​ស្អប់​អាំណូន ដោយ​ព្រោះ​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​ទ្រង់។


រីឯ​អាប់‌សា‌ឡំម​បាន​បង្គាប់​ដល់​ពួក​អ្នក​បំរើ​ទ្រង់​ថា ចូរ​ឯង​ឃ្លាំ​មើល​កាល​ណា​អាំណូន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន​សប្បាយ​ចិត្ត ហើយ​អញ​ប្រាប់​ថា ចូរ​វាយ​អាំណូន​ចុះ នោះ​ត្រូវ​សំឡាប់​វា​ទៅ កុំ​ក្រែង​ខ្លាច​អ្វី​ឡើយ គឺ​អញ​ហើយ​ដែល​បាន​បង្គាប់​ការ​នេះ ចូរ​តាំង​ចិត្ត​ឲ្យ​មាំ ឲ្យ​បាន​ក្លាហាន​ចុះ


តែ​យ៉ូណា‌ដាប ជា​បុត្រា​សាំម៉ា​ជេដ្ឋា​ដាវីឌ ទូល​ឡើង​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​កុំ​មាន​ព្រះ‌ទ័យ​ស្មាន​ថា គេ​បាន​ធ្វើ​គុត​ពួក​ព្រះ‌រាជ​បុត្រ​ទាំង​អស់​នៃ​ព្រះ‌ករុណា​ឡើយ សុគត​តែ​អាំណូន​ប៉ុណ្ណោះ​ទេ ដ្បិត​ការ​នោះ​បាន​គិត​ជា​ស្រេច តាម​បង្គាប់​នៃ​អាប់‌សា‌ឡំម តាំង​ពី​ថ្ងៃ​ដែល​អាំណូន​បាន​បង្ខូច​នាង​តាម៉ារ ជា​កនិដ្ឋា​មក


តែ​ពួក​អ៊ីស្រាអែល​គេ​ឆ្លើយ​តប​ទៅ​ពួក​យូដា​វិញ​ថា យើង​មាន​ចំណែក​១០​ភាគ​ខាង​ស្តេច​ដែរ ហើយ​ខាង​ឯ​ដាវីឌ​នេះ យើង​មាន​ច្បាប់​លើស​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មើល‌ងាយ​យើង ដោយ​មិន​បាន​ពិគ្រោះ​នឹង​យើង​ជា​មុន ពី​ដំណើរ​នាំ​ស្តេច​មក ប៉ុន្តែពាក្យ​សំដី​របស់​ពួក​យូដា បាន​ម៉ឺង‌ម៉ាត់​ជាង​ពាក្យ​របស់​ពួក​អ៊ីស្រាអែល​វិញ។


អ្នក​ណា​ដែល​រហ័ស​ខឹង នោះ​តែង‌តែ​ប្រព្រឹត្ត​ឥត​បើ​គិត ហើយ​មនុស្ស​ដែល​គិត‌គូរ​បង្កើត​ការ​អាក្រក់ នោះ​រមែង​ជា​ទី​ស្អប់​ដល់​អ្នក​ដទៃ។


អ្នក​ណា​ដែល​មិន​ឆាប់​ខឹង នោះ​ឯង​ជា​អ្នក​ប្រកប​ដោយ​យោបល់​ច្រើន តែ​អ្នក​ណា​ដែល​មាន​ចិត្ត​ឆុរ‌ឆេវ​នោះ​សំញែង​សេចក្ដី​ចំកួត​របស់​ខ្លួន​វិញ។


អ្នក​ណា​ដែល​យឺត​នឹង​ខឹង នោះ​វិសេស​ជាង​អ្នក​ដែល​មាន​កំឡាំង​ខ្លាំង ហើយ​អ្នក​ណា​ដែល​ឈ្នះ​ចិត្ត​ខ្លួន ក៏​វិសេស​ជាង​អ្នក​ដែល​ឈ្នះ​យក​បាន​ទី​ក្រុង​ទៅ​ទៀត។


កុំ​ឲ្យ​ឯង​រហ័ស​នឹង​ចេញ​ទៅ​ត​នឹង​គេ​ឡើយ ក្រែង​ដល់​ចុង​បំផុត កាល​ណា​អ្នក​ជិត​ខាង​បាន​ធ្វើ​ឲ្យ​ឯង​ខ្មាស​ហើយ នោះ​ឯង​មិន​ដឹង​ធ្វើ​អ្វី​ទៀត​ទេ


កុំ​ឲ្យ​សួរ​ថា ហេតុ​អ្វី​បាន​ជា​សម័យ​ជាន់​មុន​ល្អ​ជាង​សម័យ​សព្វ​ថ្ងៃ​នេះ ដ្បិត​ដែល​សួរ​ដូច្នេះ នោះ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ។


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ដក​ជីវិត​ទូលបង្គំ​ចេញ​ចុះ ដ្បិត​ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ​វិញ


លុះ​ថ្ងៃ​បាន​រះ​ឡើង​ហើយ ព្រះ‌ទ្រង់​បំរុង​ឲ្យ​មាន​ខ្យល់​ក្តៅ បក់​មក​ពី​ទិស​ខាង​កើត ថ្ងៃ​ក៏​ចាំង​ក្បាល​លោក​ដែរ ឲ្យ​លោក​ខ្សោះ​ល្វើយ លោក​ក៏​សូម​ឲ្យ​ខ្លួន​បាន​ស្លាប់​ទៅ ដោយ​ពាក្យ​ថា ស៊ូ​ឲ្យ​ទូលបង្គំ​ស្លាប់​ទៅ ជា​ជាង​រស់​នៅ


នោះ​ព្រះ‌ទ្រង់​មាន​បន្ទូល​នឹង​យ៉ូណាស​ថា ការ​ដែល​ឯង​ខឹង​ពី​ដំណើរ​ដើម​វល្លិ​នោះ តើ​គួរ​ឬ លោក​តប​ថា ការ​ដែល​ទូលបង្គំ​ខឹង​នេះ​គួរ​ហើយ ទោះ​បើ​ដល់​ស្លាប់​ក៏​ដោយ


ឯ​នាង​ហេរ៉ូ‌ឌាស ក៏​ចង​គំនុំ​ចង់​សំឡាប់​លោក តែ​មិន​បាន​ឱកាស​សោះ


នាង​ក៏​ចេញ​ទៅ​សួរ​មាតា​ថា តើ​ត្រូវ​ឲ្យ​ខ្ញុំ​ម្ចាស់​សូម​អ្វី មាតា​ឆ្លើយ​ថា ឲ្យ​សូម​ក្បាល​យ៉ូហាន-បាទីស្ទ​វិញ


ដូច្នេះ បង​ប្អូន​ស្ងួន‌ភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម