ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 9:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សំដែង​ចេញ​អស់​ទាំង​សេចក្ដី សរសើរ​នៃ​ទ្រង់ នៅ​គ្រប់​ទាំង​ទ្វារ​នៃ​កូន​ស្រី​ស៊ីយ៉ូន ទូលបង្គំ​នឹង​រីក‌រាយ​ឡើង ក្នុង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដើម្បីឲ្យ​ទូលបង្គំ​បាន​ថ្លែង​អស់ទាំង​ពាក្យសរសើរតម្កើង​ព្រះអង្គ ហើយ​ត្រេកអរ​ក្នុង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ តាម​ទ្វារក្រុង​នៃ​កូនស្រី​ស៊ីយ៉ូន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ថ្លែង​ពី អស់​ទាំង​សេចក្ដី​សរសើរ​របស់​ព្រះ‌អង្គ នៅ​មាត់​ទ្វារ​ទាំង​ប៉ុន្មាន​នៃ​កូន​ស្រី​ស៊ីយ៉ូន ហើយ​ត្រេក​អរ ក្នុង​ការ​សង្គ្រោះ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដើម្បី​ឲ្យ​ទូលបង្គំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ព្រះអង្គ​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ទូលបង្គំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ។

សូមមើលជំពូក

អាល់គីតាប

ដើម្បី​ឲ្យ​ខ្ញុំ​ថ្លែង​គ្រប់​ពាក្យ សរសើរ​តម្កើង​ទ្រង់​នៅ​មាត់​ទ្វារ​ក្រុង​ស៊ីយ៉ូន និង​ឲ្យ​ខ្ញុំ​ត្រេក​អរ​សប្បាយ​បំផុត ព្រោះ​ទ្រង់​បាន​សង្គ្រោះ​ខ្ញុំ។

សូមមើលជំពូក



ទំនុកតម្កើង 9:14
27 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​មាន​អ្នក​ណា​អាច​នឹង​ពណ៌នា​ពី​ការ​ខ្លាំង​ពូកែ​របស់ ព្រះ‌យេហូវ៉ា ឬ​សំដែង​ពី​សេចក្ដី​សរសើរ​របស់​ទ្រង់​ទាំង​អស់​បាន


ប៉ុន្តែទូលបង្គំ​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សប្បុរស​របស់​ទ្រង់ ចិត្ត​ទូលបង្គំ​នឹង​រីក‌រាយ​សប្បាយ​ឡើង ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ដែរ


យើង​ខ្ញុំ​នឹង​អរ​សប្បាយ​ដោយ​ទ្រង់​មាន​ជ័យ‌ជំនះ ហើយ​នឹង​លើក​ទង់‌ជ័យ​ឡើង ដោយ​នូវ​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ធ្វើ​សំរេច​តាម​អស់​ទាំង សេចក្ដី​សំណូម​របស់​ព្រះ‌ករុណា​ផង។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ដ៏​ជា​ស្តេច នឹង​មាន​សេចក្ដី​អំណរ​ចំពោះ​ឫទ្ធា‌នុភាព​នៃ​ទ្រង់ ហើយ​នឹង​រីក‌រាយ​សប្បាយ​ជា​ខ្លាំង ចំពោះ​សេចក្ដី​សង្គ្រោះ​នៃ​ទ្រង់​យ៉ាង​ណា​ហ្ន៎


៙ ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ពី​ព្រះ‌នាម​ទ្រង់ ដល់​ពួក​បង​ប្អូន ទូលបង្គំ​នឹង​សរសើរ​ដំកើងទ្រង់ នៅ​កណ្តាល​ពួក​ជំនុំ


ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូលបង្គំ​សរសើរ នៅ​ក្នុង​ជំនុំ​ធំ ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ នៅ​ចំពោះ​មុខ​ពួក អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ នៅ​ក្នុង​ពួក​ជំនុំ​ធំ ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់ នៅ​កណ្តាល​មហា‌ជន


នោះ​ព្រលឹង​ទូលបង្គំ​នឹង​មាន​សេចក្ដី​អំណរ ក្នុង​ព្រះ‌យេហូវ៉ា ហើយ​នឹង​មាន​សេចក្ដី​រីក‌រាយ ដោយ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់


៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ


សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់


ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូលបង្គំ នោះ​មាត់​ទូលបង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្ដី​សរសើរ​របស់​ទ្រង់


ព្រលឹង​ទូលបង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា


៙ តែ​ទូលបង្គំ​នឹង​ប្រកាស​ប្រាប់​ការ​ទាំង​នេះ​ជា​ដរាប ទូលបង្គំ​នឹង​ច្រៀង​សរសើរ​ថ្វាយ​ព្រះ​នៃ​យ៉ាកុប


យ៉ាង​នោះ យើង​ខ្ញុំ ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់ យើង​ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ត​ទៅ យើង​ខ្ញុំ​នឹង​សំដែង​សេចក្ដី​សរសើរ​របស់​ទ្រង់ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ។


រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ឃើញ​សេចក្ដី​វេទនា​របស់​រាស្ត្រ​អញ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ ក៏​បាន​ឮ​ពាក្យ​គេ​អំពាវ‌នាវ​ដោយ​ព្រោះ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​ដែរ ពី​ព្រោះ​អញ​ស្គាល់​សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ


ដូច្នេះ​មើល ឥឡូវ​នេះ ពាក្យ​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ដែល​គេ​អំពាវ‌នាវ​ដល់​អញ នោះ​បាន​ឮ​ហើយ ១​ទៀត​អញ​បាន​ឃើញ​ការ​លំបាក ដែល​សាសន៍​អេស៊ីព្ទ​សង្កត់‌សង្កិន​ដល់​គេ​ដែរ


ដោយ​ហេតុ​នោះឯង​រាល់​គ្នា​នឹង​ដង​ទឹក​ពី​អណ្តូង​នៃ​សេចក្ដី​សង្គ្រោះ​ដោយ​អំណរ


បាន​ជា​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ពាក្យ​ទាំង​នេះ ពី​ដំណើរ​ស្តេច​នោះ គឺ​ថា នាង​ក្រមុំ​នៃ​ក្រុង​ស៊ីយ៉ូន​បាន​ស្អប់​ខ្ពើម​ដល់​ឯង ហើយ​បាន​មើល‌ងាយ​ដល់​ឯង កូន​ស្រី​នៃ​ក្រុង​យេរូ‌សាឡិម​បាន​គ្រវី​ក្បាល​ដល់​ឯង​ហើយ


មើល ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រកាស​ប្រាប់​រហូត​ដល់​ចុង​ផែនដី​បំផុត ឲ្យ​ប្រាប់​ដល់​កូន​ស្រី​ស៊ីយ៉ូន​ថា មើល សេចក្ដី​សង្គ្រោះ​របស់​ឯង​បាន​មក​ដល់​ហើយ មើល ទ្រង់​យក​រង្វាន់​មក​ជា​មួយ ហើយ​សំណង​របស់​ទ្រង់​ក៏​នាំ​មុខ​ទៅ


ឱ​កូន​ស្រី​នៃ​ស៊ីយ៉ូន​អើយ ចូរ​ក្រោក​ឡើង​បញ្ជាន់​ទៅ​ចុះ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ស្នែង​ឯង​បាន​ទៅ​ជា​ដែក ហើយ​ក្រចក​ឯង​ទៅ​ជា​លង្ហិន ឯង​នឹង​បំបែក​សាសន៍​ជា​ច្រើន​ឲ្យ​ខ្ទេច‌ខ្ទី ហើយ​អញ​នឹង​ញែក​កំរៃ​របស់​គេ​ចេញ ទុក​ជា​ដង្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ទ្រព្យ​សម្បត្តិ​របស់​គេ ថ្វាយ​ដល់​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល


គង់​តែ​ខ្ញុំ​នឹង​រីក‌រាយ ដោយ‌សារ​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​អរ​សប្បាយ​ក្នុង​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ខ្ញុំ​ដែរ


វិញ្ញាណ​ខ្ញុំ​ក៏​រីក‌រាយ​នឹង​ព្រះ​ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​ខ្ញុំ


លំដាប់​នោះ ហាណា​ក៏​អធិស្ឋាន​ថា ចិត្ត​ខ្ញុំ​ម្ចាស់​រីក‌រាយ​សាទរ​ចំពោះ​ព្រះ‌អង្គ ស្នែង​ខ្ញុំ​ម្ចាស់​បាន​ថ្កើង​ឡើង​ដោយ​នូវ​ព្រះ‌យេហូវ៉ា មាត់​ខ្ញុំ​ម្ចាស់​បាន​បង្គ្រប​លើ​គូ​វិវាទ​របស់​ខ្ញុំ​ម្ចាស់ ដោយ​ព្រោះ​ខ្ញុំ​ម្ចាស់​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់