ទំនុកតម្កើង 106:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 តើមានអ្នកណាអាចនឹងពណ៌នាពីការខ្លាំងពូកែរបស់ ព្រះយេហូវ៉ា ឬសំដែងពីសេចក្ដីសរសើររបស់ទ្រង់ទាំងអស់បាន សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 តើនរណាអាចថ្លែងកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះយេហូវ៉ាបាន? តើនរណាអាចប្រកាសសព្វគ្រប់នូវសេចក្ដីសរសើរតម្កើងនៃព្រះអង្គបាន? សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 តើអ្នកណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា ឬប្រកាសអំពីការទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 តើនរណាអាចរៀបរាប់អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គបាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងព្រះអង្គបាន? សូមមើលជំពូកអាល់គីតាប2 តើនរណាអាចរៀបរាប់អំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់បាន? តើនរណាអាចថ្លែងពីការអស្ចារ្យទាំងប៉ុន្មាន ដើម្បីសរសើរតម្កើងទ្រង់បាន? សូមមើលជំពូក |
រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា នឹងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ នឹងសេចក្ដីសរសើរផង