ទំនុកតម្កើង 56:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ សូមទ្រង់អាណិតមេត្តាដល់ទូលបង្គំ ដ្បិតមនុស្សចង់លេបបំបាត់ទូលបង្គំហើយ គេសង្កត់សង្កិន ដោយតស៊ូនឹងទូលបង្គំជាដរាបរាល់ថ្ងៃ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតមនុស្សលោកជាន់ឈ្លីទូលបង្គំ អ្នកវាយប្រហារសង្កត់សង្កិនទូលបង្គំវាល់ព្រឹកវាល់ល្ងាច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតមនុស្សជាន់ឈ្លីទូលបង្គំហើយ គេវាយប្រហារ ហើយសង្កត់សង្កិន ទូលបង្គំរាល់ថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ គេលើកគ្នាមកប្រយុទ្ធ និងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។ អាល់គីតាប ឱអុលឡោះអើយ សូមអាណិតមេត្តាខ្ញុំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារខ្ញុំ គេលើកគ្នាមកប្រយុទ្ធ និង បៀតបៀនខ្ញុំជារៀងរាល់ថ្ងៃ។ |
នោះប្រាកដជាគេបានលេបយើងទាំងរស់ហើយ គឺក្នុងកាលដែលសេចក្ដីក្រោធរបស់គេ បានក្តៅឡើងទាស់នឹងពួកយើង
គឺដល់ទ្រង់ដែលបានប្រហារស្រុកអេស៊ីព្ទ ចំលើអស់ទាំងកូនច្បងរបស់គេ ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
តែបានរលាស់ទំលាក់ផារ៉ោន ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប
ហើយសូមកាត់ពួកខ្មាំងសត្រូវទូលបង្គំចេញ ដោយសេចក្ដីសប្បុរសរបស់ទ្រង់ ព្រមទាំងបំផ្លាញអស់អ្នកដែលសង្កត់សង្កិន ព្រលឹងទូលបង្គំផង ដ្បិតទូលបង្គំជាអ្នកបំរើទ្រង់ហើយ។
នៅវេលាដែលទ្រង់គង់នៅចំពោះគេ នោះទ្រង់នឹងធ្វើ ឲ្យគេបានដូចជាគុកភ្លើងដែលឆេះក្តៅ ព្រះយេហូវ៉ាទ្រង់នឹងលេបគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញគេអស់ទៅ
កាលមនុស្សអាក្រក់ គឺជាពួកទាស់ទទឹង ហើយជាខ្មាំងសត្រូវនៃខ្ញុំបានសង្ឃកមកលើខ្ញុំ ដើម្បីនឹងស៊ីសាច់ខ្ញុំ នោះគេបានជំពប់ដួលទាំងអស់គ្នា
ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្ដីសោយសោក ព្រមទាំងចិត្ត នឹងខ្លួនប្រាណនៃទូលបង្គំផង
កុំឲ្យគេគិតក្នុងចិត្តថា ន៏ សមដូចយើងប្រាថ្នាហើយ កុំឲ្យគេថា យើងបានលេបវាបាត់ហើយ
តើពិតជាអ្នករាល់គ្នាពោលសេចក្ដីសុចរិត ដោយនូវតែស្ងៀមដូច្នេះឬ នែ មនុស្សជាតិអើយ តើអ្នករាល់គ្នាវិនិច្ឆ័យ ដោយទៀងត្រង់ពិតឬ
ឱព្រះនៃទូលបង្គំអើយ សូមទ្រង់ជួយឲ្យ ទូលបង្គំរួចពីពួកខ្មាំងសត្រូវ សូមការពារឲ្យរួចពីពួកអ្នក ដែលលើកគ្នាទាស់នឹងទូលបង្គំ
ព្រះនៃទូលបង្គំ ទ្រង់នឹងយាងមកប្រោស ដោយសេចក្ដីសប្បុរសនៃទ្រង់ ទ្រង់នឹងឲ្យទូលបង្គំឃើញបំណងចិត្ត ធ្លាក់លើពួកខ្មាំងសត្រូវរបស់ទូលបង្គំ
ឱព្រះអង្គអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានទំលាយទំលុះយើងខ្ញុំហើយ ទ្រង់បានមានសេចក្ដីខ្ញាល់ ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
យើងនឹងលេបគេទាំងរស់ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយទាំងមូលផង ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
ពួកខ្មាំងសត្រូវទាំងប៉ុន្មានរបស់នាងបានហាមាត់ធំដាក់នាង គេធ្វើស៊ីសស៊ូស ហើយសង្កៀតធ្មេញ ដោយពាក្យថា យើងបានលេបវាបាត់ហើយ ពិតប្រាកដជាថ្ងៃនេះហើយ ជាថ្ងៃដែលយើងសង្ឃឹមចង់បាននោះ ឥឡូវបានប្រទះ បានឃើញហើយ
ព្រះអម្ចាស់ទ្រង់បានលេបអស់ទាំងទីលំនៅរបស់យ៉ាកុបបាត់ទៅ ឥតមានប្រណីឡើយ ក្នុងគ្រាដែលទ្រង់មានសេចក្ដីក្រោធ នោះទ្រង់បានរំលំអស់ទាំងទីមាំមួនរបស់កូនស្រីយូដា ទ្រង់បានពង្រាបទីទាំងនោះដល់ដី ហើយបន្ទាបបន្ថោកទាំងនគរ នឹងពួកចៅហ្វាយផង
ព្រះអម្ចាស់ទ្រង់បានត្រឡប់ដូចជាខ្មាំងសត្រូវ ហើយបានលេបអ៊ីស្រាអែលបាត់ទៅ ទ្រង់បានលេបអស់ទាំងដំណាក់របស់គេ ហើយបំផ្លាញទីមាំមួនទាំងប៉ុន្មាន ព្រមទាំងចំរើនការសោកសៅ នឹងការយំទួញ ក្នុងកូនស្រីយូដាជាច្រើនឡើង
អ៊ីស្រាអែលត្រូវលេបបាត់ហើយ ឥឡូវនេះ គេនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានទុកដូចជាភាជនៈ ដែលឥតមានអ្នកណាចូលចិត្តសោះ
កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្ដីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្ដីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្ដីជ័យជំនះបានលេបសេចក្ដីស្លាប់បាត់ហើយ»
តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានដំរូវឲ្យនៅនោះ កុំឲ្យចុះទៅឯចំបាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ