ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណ ហើយប្រកាសពីស្នាដៃនៃទ្រង់ ដោយចំរៀងអរសប្បាយចុះ។
ទំនុកតម្កើង 54:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងយកដង្វាយស្ម័គ្រពីចិត្ត មកបូជាថ្វាយដល់ទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងសរសើរដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងថ្វាយតង្វាយស្ម័គ្រចិត្តដល់ព្រះអង្គ។ ព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះនាមរបស់ព្រះអង្គល្អ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងថ្វាយយញ្ញបូជាដល់ព្រះអង្គ ដោយតង្វាយស្ម័គ្រពីចិត្ត ឱព្រះយេហូវ៉ាអើយ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមព្រះអង្គ ដ្បិតព្រះនាមព្រះអង្គល្អវិសេស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងថ្វាយយញ្ញបូជាចំពោះព្រះអង្គ ដោយស្មោះអស់ពីចិត្ត ឱព្រះអម្ចាស់អើយ ទូលបង្គំនឹងលើកតម្កើងព្រះនាមព្រះអង្គ ព្រោះព្រះអង្គមានព្រះហឫទ័យសប្បុរស។ អាល់គីតាប ខ្ញុំនឹងធ្វើគូរបានជូនទ្រង់ ដោយស្មោះអស់ពីចិត្ត ឱអុលឡោះតាអាឡាអើយ ខ្ញុំនឹងលើកតម្កើងនាមទ្រង់ ព្រោះទ្រង់មានចិត្តសប្បុរស។ |
ដូច្នេះ គួរឲ្យគេថ្វាយដង្វាយនៃសេចក្ដីអរព្រះគុណ ហើយប្រកាសពីស្នាដៃនៃទ្រង់ ដោយចំរៀងអរសប្បាយចុះ។
ទូលបង្គំនឹងថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះយេហូវ៉ា ហើយនឹងអំពាវនាវដល់ព្រះនាមទ្រង់
ព្រះយេហូវ៉ាទ្រង់កាន់ខាងខ្ញុំ ជាមួយនឹងពួកអ្នកដែលជួយខ្ញុំដែរ ដូច្នេះ ខ្ញុំនឹងឃើញការកើតដល់ពួកអ្នកដែលស្អប់ខ្ញុំ តាមបំណងចិត្តខ្ញុំ
ពួកមនុស្សសុចរិតនឹងអរព្រះគុណដល់ព្រះនាមទ្រង់ ហើយមនុស្សទៀងត្រង់ នឹងនៅចំពោះទ្រង់ជាមិនខាន។
ចូរសរសើរដល់ព្រះយេហូវ៉ា ដ្បិតការដែលច្រៀងសរសើរ ដល់ព្រះនៃយើងខ្ញុំ នោះជាការសំណំហើយ ក៏ពីរោះផង សេចក្ដីសរសើរជាការគួរគប្បី
ឱព្រះយេហូវ៉ាអើយ សូមឲ្យទ្រង់បានថ្កើងឡើង ដោយឥទ្ធិឫទ្ធិរបស់ទ្រង់ នោះយើងខ្ញុំនឹងច្រៀងសរសើរពីព្រះចេស្តានៃទ្រង់។
ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង
ទូលបង្គំនឹងសរសើរដល់ទ្រង់ជាដរាប ដោយព្រោះទ្រង់បានសំរេចការនោះ ហើយទូលបង្គំនឹងសង្ឃឹមដល់ព្រះនាមទ្រង់ ដ្បិតព្រះនាមទ្រង់ល្អវិសេស នៅចំពោះពួកអ្នកបរិសុទ្ធរបស់ទ្រង់។
ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។
នេះជាការល្អហើយ គឺដែលនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ហើយច្រៀងសរសើរដល់ព្រះនាមនៃទ្រង់ ជាព្រះដ៏ខ្ពស់បំផុត
ពីព្រោះព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ ហេតុនោះបានជាខ្ញុំមិនត្រូវជ្រប់មុខ ហើយដោយហេតុនោះខ្ញុំបានកាត់ចិត្តឲ្យរឹងដូចថ្មដែកភ្លើងហើយ ខ្ញុំដឹងថា ខ្ញុំមិនត្រូវខ្មាសឡើយ
មើល ព្រះអម្ចាស់យេហូវ៉ាទ្រង់នឹងជួយខ្ញុំ តើអ្នកណានឹងពោលទោសខ្ញុំបាន មើល គេនឹងចាស់ទៅទាំងអស់គ្នា ដូចជាសំលៀកបំពាក់ ហើយកន្លាតនឹងកាត់គេអស់ទៅ។