Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 52:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ទូលបង្គំ​នឹង​សរសើរ​ដល់​ទ្រង់​ជា​ដរាប ដោយ​ព្រោះ​ទ្រង់​បាន​សំរេច​ការ​នោះ ហើយ​ទូលបង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ព្រះ‌នាម​ទ្រង់​ល្អ​វិសេស នៅ​ចំពោះ​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត ពីព្រោះ​ព្រះអង្គ​បាន​បំពេញឲ្យសម្រេច​នូវការនោះ​! ទូលបង្គំ​នឹង​ទន្ទឹងរង់ចាំ​ព្រះនាម​របស់ព្រះអង្គ ពីព្រោះ​ព្រះនាម​របស់ព្រះអង្គ​ល្អ​នៅចំពោះ​វិសុទ្ធជន​របស់ព្រះអង្គ​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ជានិច្ច ដោយ​ព្រោះ​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ទូល‌បង្គំ​នឹង​សង្ឃឹម​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ព្រះ‌នាម​ព្រះ‌អង្គ​ល្អ​វិសេស នៅ​ចំពោះ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ​ជានិច្ច ចំពោះ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ ទូលបង្គំ​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌នាម​ព្រះអង្គ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ព្រោះ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ល្អ​សប្បុរស។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់​ជា‌និច្ច ចំពោះ​កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ ខ្ញុំ​សង្ឃឹម​ទុក​ចិត្ត​លើ​នាម​ទ្រង់ នៅ​ចំពោះ​មុខ​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ទ្រង់ ព្រោះ​ទ្រង់​មាន​ចិត្ត​ល្អ​សប្បុរស។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 52:9
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ថ្លែង​ពី​សេចក្ដី​រុងរឿង​នៃ​ទ្រព្យ​សម្បត្តិ​ខ្លួន ពី​កូន​ចៅ​ដែល​មាន​ច្រើន​ដល់​ម៉្លេះ នឹង​ពី​ស្តេច​បាន​ដំកើង​ងារ​ខ្លួន ហើយ​តាំង​ឡើង​ខ្ពស់​ជាង​អស់​ពួក​អ្នក​ជា​ប្រធាន នឹង​ពួក​ជំនិត​ទ្រង់​ទាំង​ប៉ុន្មាន


កាល​ខ្ញុំ​កំពុង​រស់​នៅ​ឡើយ នោះ​ខ្ញុំ​នឹង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ខ្ញុំ ក្នុង​កាល​ដែល​នៅ​មាន​ជីវិត​ត​ទៅ


ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ចូរ​មាន​កំឡាំង ហើយ​ឲ្យ​ចិត្ត​ក្លាហាន​ឡើង អើ គួរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ទៅ។


ដើម្បី​ឲ្យ​ចិត្ត​ទូលបង្គំ​បាន​ច្រៀង​សរសើរ​ដល់​ទ្រង់ ឥត​នៅ​ស្ងៀម​ឡើយ ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ទៅ។


ខ្ញុំ​បាន​រង់‌ចាំ​ព្រះ‌យេហូវ៉ា ដោយ​អំណត់ ទ្រង់​ក៏​បាន​ផ្អៀង​ព្រះ‌កាណ៌​មក​ស្តាប់ ហើយ​ទទួល​តាម​សំរែក​របស់​ខ្ញុំ


ទូលបង្គំ​នឹង​យក​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​បូជា​ថ្វាយ​ដល់​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់ ដ្បិត​ព្រះ‌នាម​ទ្រង់​ល្អ​វិសេស


ព្រលឹង​ខ្ញុំ​រង់‌ចាំ​ព្រះ‌អង្គ​តែ​មួយ ដោយ​ស្ងៀម​ស្ងាត់ សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​ក៏​មក​តែ​ពី​ទ្រង់​ដែរ


៙ ព្រលឹង​ខ្ញុំ​អើយ ចូរ​នៅ​ស្ងៀម​ចាំ​តែ​ព្រះ​ចុះ ដ្បិត​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ នោះ​មក​តែ​ពី​ទ្រង់​ទេ


ឯ​ទូលបង្គំ ដែល​ទូលបង្គំ​ចូល​ទៅ​ជិត​ព្រះ នោះ​ជា​ការ​ល្អ​ដល់​ទូលបង្គំ ទូលបង្គំ​បាន​យក​ព្រះ‌អម្ចាស់​យេហូវ៉ា​ទុក​ជា​ទី​ពឹង​ហើយ ដើម្បី​ឲ្យ​បាន​ថ្លែង​ប្រាប់​ពី​អស់​ទាំង​ការ​របស់​ទ្រង់។


ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម