ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយា បានហាឡើងទាស់នឹងទូលបង្គំហើយ គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត
ទំនុកតម្កើង 52:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអណ្តាតឯង នោះបង្កើតសេចក្ដីអាក្រក់ ទាំងប្រព្រឹត្តឧបាយឆបោក ដូចជាកាំបិតកោរយ៉ាងមុត ព្រះគម្ពីរខ្មែរសាកល អ្នកដែលប្រព្រឹត្តល្បិចកលអើយ អណ្ដាតរបស់អ្នកគិតគូរសេចក្ដីអន្តរាយ ដូចកាំបិតកោរដែលសំលៀង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អណ្ដាតអ្នកបង្កើតជាសេចក្ដីវិនាស អ្នកប្រសប់ខាងបោកបញ្ឆោត ប្រៀបដូចជាកាំបិតកោរយ៉ាងមុត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ អាល់គីតាប រៀងរាល់ថ្ងៃ អ្នកតែងតែគិតគូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសំដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិនប្រសប់ខាងបោកបញ្ឆោតណាស់។ |
ដ្បិតមាត់របស់មនុស្សអាក្រក់ នឹងមាត់មាយា បានហាឡើងទាស់នឹងទូលបង្គំហើយ គេបាននិយាយនឹងទូលបង្គំ ដោយអណ្តាតកំភូត
ឱព្រះយេហូវ៉ាអើយ សូមជួយព្រលឹងទូលបង្គំ ឲ្យរួចពីបបូរមាត់ដ៏កំភូត ហើយពីអណ្តាតដែលបញ្ឆោត
ព្រលឹងទូលបង្គំនៅកណ្តាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្តាលពួកដែលឆួលឡើងហើយ គឺជាមនុស្សដែលមានធ្មេញទុកជាលំពែង នឹងព្រួញ ក៏មានអណ្តាតទុកជាដាវយ៉ាងមុតដែរ
មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។
ទោះទាំងសេចក្ដីស្លាប់ ហើយនឹងជីវិតក៏នៅក្នុងអំណាចនៃអណ្តាតដែរ អ្នកណាដែលចូលចិត្តប្រើ នោះនឹងស៊ីផលនៃអណ្តាតនោះឯង។
មានសម័យ១ ដែលមនុស្សមានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកំសត់ទុគ៌តពីកណ្តាលចំណោមមនុស្សលោកផង។
លំដាប់នោះ គេបបួលគ្នាថា ចូរមក យើងរកបង្កើតឧបាយទាស់នឹងយេរេមាចុះ ដ្បិតក្រឹត្យវិន័យនឹងមិនដែលសូន្យបាត់ពីពួកសង្ឃ ឬសេចក្ដីប្រឹក្សាពីពួកអ្នកប្រាជ្ញ ឬព្រះបន្ទូលពីពួកហោរាឡើយ ចូរមកចុះ យើងនឹងវាយវាដោយអណ្តាត កុំឲ្យយើងស្តាប់តាមពាក្យណារបស់វាទៀតឡើយ។
ចំណែកពួកសង្គ្រាជ នឹងពួកចាស់ទុំ ហើយក្រុមជំនុំទាំងអស់គ្នា គេស្វែងរកសេចក្ដីបន្ទាល់ក្លែងទាស់នឹងព្រះយេស៊ូវ ប្រយោជន៍ឲ្យបានសំឡាប់ទ្រង់
ក្រោយ៥ថ្ងៃមក អាន៉្នានាស ជាសំដេចសង្ឃក៏ចុះទៅ ជាមួយនឹងពួកចាស់ទុំ នាំទាំងមនុស្សម្នាក់មានវោហារ ឈ្មោះទើទូលុសទៅផង ដើម្បីឲ្យចូលទៅប្តឹងលោកចៅហ្វាយពីរឿងប៉ុល
ដ្បិតយើងខ្ញុំបានឃើញថា អ្នកនេះជាមនុស្សចង្រៃ ជាមេនៃពួកណាសារ៉ែត ដែលញុះញង់ឲ្យពួកសាសន៍យូដាទាំងអស់ នៅលោកីយនេះបះបោរឡើង
ដ្បិតមនុស្សយ៉ាងនោះជាសាវកក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវកនៃព្រះគ្រីស្ទទេ
យើងខ្ញុំលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស ឥតប្រព្រឹត្តដោយឧបាយកល ឬបំប្លែងព្រះបន្ទូលឡើយ គឺយើងខ្ញុំផ្ទុកផ្តាក់ខ្លួន នឹងបញ្ញាចិត្តរបស់មនុស្សទាំងអស់ នៅចំពោះព្រះ ដោយសំដែងសេចក្ដីពិតវិញ
នោះខ្ញុំឮសំឡេង១យ៉ាងខ្លាំង នៅលើមេឃថា ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្តា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ ដ្បិតអានោះដែលចោទប្រកាន់ពីពួកបងប្អូនយើងរាល់គ្នា ដែលចេះតែចោទពីគេ នៅចំពោះព្រះទាំងយប់ទាំងថ្ងៃ វាត្រូវបោះទំលាក់ទៅហើយ
នោះដូអេក ជាសាសន៍អេដំម ដែលឈរជិតពួកមហាតលិករបស់សូល ក៏ទូលឆ្លើយឡើងថា ទូលបង្គំបានឃើញកូនអ៊ីសាយមកឯអ័ហ៊ីម៉ាលេក ជាកូនអ័ហ៊ីទូប នៅត្រង់ណូប