ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 5:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ឆ្មើង‌ឆ្មៃ​នឹង​ឈរ​នៅ​ចំពោះ​ព្រះ‌នេត្រ​ទ្រង់​មិន​បាន​ទេ ទ្រង់​ក៏​ស្អប់​បណ្តា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មនុស្ស​ព្រហើន​ឈរ​នៅចំពោះ​ព្រះនេត្រ​របស់ព្រះអង្គ​មិនបានឡើយ ព្រះអង្គ​ទ្រង់​ស្អប់​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មនុស្ស​ព្រហើនមិន​អាច​ឈរ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ​បាន​ទេ ព្រះ‌អង្គ​ស្អប់​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន ចូល​មក​ជិត​ព្រះអង្គ​ទេ ព្រះអង្គ​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។

សូមមើលជំពូក

អាល់គីតាប

ទ្រង់​មិន​ចង់​ឃើញ​មនុស្ស​ព្រហើន ចូល​មក​ជិត​ទ្រង់​ទេ ទ្រង់​ក៏​មិន​ពេញ​ចិត្ត​នឹង​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។

សូមមើលជំពូក



ទំនុកតម្កើង 5:5
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​មនុស្ស​អាក្រក់​នឹង​មិន​ធន់​នៅ​ក្នុង​គ្រា​ជំនុំ‌ជំរះទេ ឯ​ពួក​មាន​បាប ក៏​ឈរ​ក្នុង​ជំនុំ​មនុស្ស​សុចរិត​មិន​បាន​ដែរ


ដ្បិត​មនុស្ស​អាក្រក់ គេ​អួត​ពី​បំណង​ក្នុង​ចិត្ត​គេ ឯ​មនុស្ស​លោភ ក៏​លះ‌បង់​ព្រះ‌យេហូវ៉ា អើ គេ​មើល‌ងាយ​ដល់​ទ្រង់​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​ល្បង​ល​មនុស្ស​សុចរិត តែ​ទ្រង់​មាន​ព្រះ‌ហឫទ័យ​ស្អប់​ដល់​មនុស្ស​អាក្រក់ នឹង​ពួក​អ្នក​ដែល​ចូល​ចិត្ត​ខាង​សេចក្ដី​ច្រឡោត​វិញ


ឱ​ព្រះ‌យេហូវ៉ា​អើយ បើ​សិន​ជា​ទ្រង់​កត់​ចំណាំ​អស់ ទាំង​អំពើ​ទុច្ចរិត នោះ ឱ​ព្រះ‌អម្ចាស់​អើយ តើ​អ្នក​ណា​នឹង​ធន់​នៅ​បាន


មនុស្ស​ល្ងង់​ខ្លៅ​តែង​គិត​ក្នុង​ចិត្ត​ថា គ្មាន​ព្រះ​ទេ គេ​សុទ្ធ​តែ​ជា​មនុស្ស​ខូច​អាក្រក់ គេ​បាន​ប្រព្រឹត្ត​ការ​ដែល​គួរ​ស្អប់​ខ្ពើម ឥត​មាន​អ្នក​ណា​មួយ​ដែល​ប្រព្រឹត្ត​ល្អ​សោះ


ដ្បិត​ទូលបង្គំ​មាន​សេចក្ដី​ច្រណែន​ចំពោះ​មនុស្ស​អំនួត ដោយ​ឃើញ​សេចក្ដី​ចំរើនរបស់​មនុស្ស​អាក្រក់​នោះ។


៙ ទូលបង្គំ​បាន​និយាយ​ទៅ​ពួក​អំនួត​ថា កុំ​ឲ្យ​អួត​ខ្លួន​ឡើយ ហើយ​ទៅ​មនុស្ស​អាក្រក់​ថា កុំ​ឲ្យ​ដំកើង​ខ្លួន​ឲ្យ​សោះ


មនុស្ស​កំរោល​មិន​ដឹង​ទេ ហើយ​មនុស្ស​ឥត​បើ​គិត​ក៏​មិន​យល់​សេចក្ដី​នេះ​ដែរ


ឱ​ពួក​អ្នក​កំរោល​ក្នុង​បណ្តាជន​អើយ ចូរ​ពិចារណា​ចុះ ឱ​មនុស្ស​ឥត​បើ​គិត​អើយ តើ​កាល​ណា​នឹង​មាន​ប្រាជ្ញា​ឡើង


ឱ​មនុស្ស​ឆោត​ល្ងង់​អើយ តើ​នឹង​ស្រឡាញ់​សេចក្ដី​ឆោត​ល្ងង់​នោះ​ដល់​កាល​ណា​ទៀត ឯ​ពួក​មនុស្ស​ចំអក គេ​នឹង​ចូល​ចិត្ត​ខាង​សេចក្ដី​ឡក‌ឡឺយ ហើយ​មនុស្ស​កំឡៅ​នឹង​ចេះ​តែ​ស្អប់​ដល់​ការ​ចេះ​ដឹង​ដល់​កាល​ណា


សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ដំរិះ តែ​មនុស្ស​ឥត​បើ​គិត គេ​មើល‌ងាយ​ប្រាជ្ញា នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​វិញ។


ផ្លូវ​ប្រព្រឹត្ត​របស់​មនុស្ស​អាក្រក់ ជា​សេចក្ដី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា តែ​ទ្រង់​ស្រឡាញ់​ចំពោះ​អ្នក​ណា​ដែល​ដើរ​តាម​សេចក្ដី​សុចរិត​វិញ។


ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្ដី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចំកួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ


កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ


អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​សុទ្ធ​តែ​នៅ​ត្រង់​គីលកាល ដ្បិត​គឺ​នៅ​ទី​នោះ​ដែល​អញ​បាន​ស្អប់​គេ អញ​នឹង​បណ្តេញ​គេ​ចេញ​ពី​ព្រះ‌វិហារ​របស់​អញ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​នៃ​ការ​ដែល​គេ​ធ្វើ អញ​នឹង​មិន​ស្រឡាញ់​គេ​ត​ទៅ​ទៀត ពួក​ចៅហ្វាយ​របស់​គេ​សុទ្ធ​តែ​ជា​មនុស្ស​បះ‌បោរ


មិន​ត្រូវ​ឲ្យ​ដើរ​តាម​អស់​ទាំង​ទំនៀម​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​អញ​បណ្តេញ​ពី​មុខ​ឯង​រាល់​គ្នា​ចេញ​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នោះ​ហើយ បាន​ជា​អញ​ខ្ពើម​ឆ្អើម​ដល់​គេ


ទ្រង់​មាន​ព្រះ‌នេត្រ​បរិសុទ្ធ​ក្រៃ‌លែង នឹង​ទត​មើល​ការ​អាក្រក់​មិន​បាន ក៏​នឹង​ពិនិត្យ​មើល​ការ​ទុច្ចរិត​មិន​បាន​ដែរ ហេតុ​អ្វី​បាន​ជា​ទ្រង់​ទត​មើល​ចំពោះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​កម្បថ ហើយ​នៅ​តែ​ស្ងៀម ក្នុង​កាល​ដែល​ពួក​អ្នក​អាក្រក់​លេប​មនុស្ស​ដែល​សុចរិត​ជាង​ខ្លួន​បាត់​ទៅ​ដូច្នេះ


ក្នុង​មួយ​ខែ ខ្ញុំ​បាន​បណ្តេញ​អ្នក​គង្វាល​អស់​៣​នាក់ ពី​ព្រោះ​ចិត្ត​ខ្ញុំ​ធុញ‌ថប់​នឹង​គេ ហើយ​ចិត្ត​គេ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។


រួច​ទ្រង់​នឹង​មាន​បន្ទូល​ទៅ​ពួក​ខាង​ឆ្វេង​ទៀត​ថា ពួក​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បណ្តាសា​អើយ ចូរ​ថយ​ពី​អញ​ចេញ ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់‌កល្ប​ជានិច្ច ដែល​បាន​រៀបចំ​ទុក​សំរាប់​អារក្ស ហើយ​នឹង​ពួក​ទេវតា​របស់​វា​វិញ


នោះ​ខ្ញុំ​នឹង​និយាយ​ដោយ​ត្រង់​ថា អញ​មិន​ដែល​បាន​ស្គាល់​ឯង​រាល់​គ្នា​ទេ នែ ពួក​ទទឹង​ច្បាប់​អើយ ចូរ​ថយ​ចេញ​ពី​អញ​ទៅ។