Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 5:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 កាលណា​អ្នក​បន់​បំណន់​ដល់​ព្រះ កុំ​បង្អង់​នឹង​លាបំណន់​ឡើយ ដ្បិត​ព្រះអង្គ​មិន​សព្វព្រះហឫទ័យ​នឹង​មនុស្សល្ងង់​ទេ​។ ចូរ​លាបំណន់​ចំពោះ​អ្វីដែល​អ្នក​បាន​បន់​ចុះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 កាល​ណា​ឯង​បន់​ព្រះ កុំ​បង្អង់​លា​បំណន់​នោះ​ឡើយ ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ពេល​ណា​អ្នក​បន់​ព្រះ‌ជាម្ចាស់​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​បន់​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ព្រះអង្គ​មិន​អធ្យាស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​បន់។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ពេល​ណា​អ្នក​សន្យា​ជា​មួយ​អុលឡោះ​អំពី​រឿង​អ្វី​មួយ ត្រូវ​សម្រេច​តាម​ពាក្យ​ដែល​អ្នក​សន្យា​ឲ្យ​បាន​រួស‌រាន់ ដ្បិត​ទ្រង់​មិន​អធ្យា‌ស្រ័យ​ឲ្យ​មនុស្ស​លេលា​ឡើយ។ ត្រូវ​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​បាន​សន្យា។

សូមមើលជំពូក ចម្លង




សាស្តា 5:4
20 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ហើយ​រក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ទទួល​ទាន នឹង​សំលៀក‌បំពាក់​ផង


រួច​មក​ព្រះ​ទ្រង់​មាន​បន្ទូល​នឹង​យ៉ាកុប​ថា ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ ត្រូវ​ស្អាង​អាសនា​១​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឯ​ឯង ក្នុង​កាល​ដែល​ឯង​រត់​ចេញ​ពី​អេសាវ​បង​ឯង


ចូរ​យើង​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល នៅ​ទី​នោះ អញ​នឹង​ស្អាង​អាសនា​១​ថ្វាយ​ព្រះ ដែល​ទ្រង់​បាន​ឆ្លើយ​មក​អញ ក្នុង​កាល​ដែល​អញ​មាន​សេចក្ដី​វេទនា ហើយ​បាន​គង់​ជា​មួយ​នឹង​អញ​តាម​ផ្លូវ​ដែល​អញ​ដើរ​ដំណើរ​មក


ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង


ទូលបង្គំ​បាន​ស្បថ​ហើយ ក៏​នឹង​សំរេច​តាម​ថា ទូលបង្គំ​នឹង​កាន់​តាម​បញ្ញត្ត​ដ៏​សុចរិត​របស់​ទ្រង់


ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូលបង្គំ​សរសើរ នៅ​ក្នុង​ជំនុំ​ធំ ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ នៅ​ចំពោះ​មុខ​ពួក អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់


ចូរ​ថ្វាយ​ដង្វាយ​ជា​សេចក្ដី​អរ​ព្រះ‌គុណ​ដល់​ព្រះ​វិញ ហើយ​លា​បំណន់​ដែល​បាន​បន់​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង


ចូរ​បន់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ចុះ ចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់ យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច


ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។


ព្រះ‌យេហូវ៉ា ទ្រង់​នឹង​សំដែង​អង្គ​ដល់​ស្រុក​អេស៊ីព្ទ​ឲ្យ​គេ​ស្គាល់ ហើយ​នៅ​គ្រា​នោះ សាសន៍​អេស៊ីព្ទ​នឹង​ទទួល​ស្គាល់​ព្រះ‌យេហូវ៉ា អើ គេ​នឹង​ថ្វាយ‌បង្គំ ដោយ​យញ្ញ‌បូជា នឹង​ដង្វាយ ហើយ​គេ​នឹង​បន់​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​លា​បំណន់​នោះ​ដែរ


ពួក​អ្នក​ដែល​មើល​ទៅ​ឯ​របស់​ឥត​ប្រយោជន៍ ដែល​មិន​ទៀង‌ទាត់ គេ​រមែង​លះ‌បង់​ចោល​សេចក្ដី​អាណិត‌អាសូរ​របស់​ខ្លួន​ចេញ


ឱ​បើ​សិន​ជា​មាន​អ្នក​ណា​មួយ ក្នុង​ពួក​ឯង​រាល់​គ្នា​នឹង​បិទ​ទ្វារ​ទៅ​អេះ ដើម្បី​មិន​ឲ្យ​បង្កាត់​ភ្លើង នៅ​លើ​អាសនា​របស់​អញ ជា​អសារ​ឥត​ការ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា អញ​មិន​ចូល​ចិត្ត​នឹង​ឯង​រាល់​គ្នា​ទេ ក៏​មិន​ព្រម​ទទួល​ដង្វាយ​ណា​ពី​ដៃ​ឯង​រាល់​គ្នា​ដែរ


គឺ​បើ​បុរស​ណា​បន់​ដល់​ព្រះ‌យេហូវ៉ា ឬ​នឹង​ស្បថ​ភ្ជាប់​ខ្លួន​ដោយ​សម្បថ​ណា​មួយ អ្នក​នោះ​មិន​ត្រូវ​ក្បត់​ពាក្យ​ខ្លួន​ឡើយ គឺ​ត្រូវ​តែ​ធ្វើ​តាម​សំដី​របស់​ខ្លួន​គ្រប់​ចំពូក


មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្ដី ដែល​សំដែង​មក​ដល់​មនុស្ស​ពី​ដើម​ថា «កុំ​ឲ្យ​ស្បថ​កុហក​ឡើយ គឺ​ត្រូវ​ឲ្យ​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី ដែល​ស្បថ​នឹង​ព្រះ‌អម្ចាស់»


ទ្រង់​ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត ឬ​នឹង​ដង្វាយ​លោះ​បាប​ដែរ


កាល​លោក​ក្រឡេក​ទៅ​ឃើញ​នាង នោះ​ក៏​ហែក​អាវ​ដោយ​ពាក្យ​ថា វរ‌ហើយ កូន​អើយ ឯង​បាន​ធ្វើ​ឲ្យ​អញ​មាន​ចិត្ត​ក្រាប​ចុះ​ជា​ខ្លាំង​ណាស់ ឯង​ជា​អ្នក​នៅ​ក្នុង​ពួក​ដែល​នាំ​ឲ្យ​អញ​លំបាក​ចិត្ត ដ្បិត​អញ​បាន​មាន​វាចា​នឹង​ព្រះ‌យេហូវ៉ា​ហើយ នឹង​ថយ​មក​ក្រោយ​វិញ​ពុំ​បាន​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម