ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
ទំនុកតម្កើង 104:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យពួកអ្នកមានបាបសូន្យចេញពីផែនដីទៅ ហើយកុំឲ្យមានមនុស្សអាក្រក់នៅសល់ឡើយ ចូរសរសើរដល់ព្រះយេហូវ៉ា ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យមនុស្សបាបវិនាសអស់ពីផែនដី ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ! ព្រលឹងរបស់ខ្ញុំអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ហាលេលូយ៉ា!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យមនុស្សបាបវិនាសបាត់ពីផែនដី ហើយកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ។ ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហាលេលូយ៉ា ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងព្រះអម្ចាស់!។ ហាលេលូយ៉ា! អាល់គីតាប សូមឲ្យមនុស្សបាបវិនាសសូន្យពីផែនដី សូមកុំឲ្យមានមនុស្សអាក្រក់ទៀតឡើយ ខ្ញុំសូមសរសើរតម្កើងអុលឡោះតាអាឡា!។ ចូរសរសើរតម្កើងអុលឡោះ! |
ចំណែកមនុស្សអាក្រក់ មិនដូច្នោះទេ គឺគេដូចជាអង្កាមវិញ ដែលខ្យល់ផាត់ខ្ចាត់ខ្ចាយទៅ
រាល់តែព្រឹកទូលបង្គំនឹងបំផ្លាញអស់ពួកមនុស្សអាក្រក់ ចេញពីស្រុកទៅ ដើម្បីនឹងកាត់កាល់អស់ទាំងមនុស្សដែលប្រព្រឹត្ត សេចក្ដីទុច្ចរិត ចេញពីទីក្រុងនៃព្រះយេហូវ៉ាបង់។
អស់ទាំងស្នាដៃរបស់ទ្រង់អើយ ចូរសរសើរដល់ព្រះយេហូវ៉ា នៅគ្រប់ទីកន្លែងដែលទ្រង់មានអំណាច ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទ្រង់ធំក្រៃលែង ទ្រង់ប្រដាប់អង្គដោយយសសក្តិនឹងតេជានុភាព
ដើម្បីឲ្យបានកាន់តាមសេចក្ដីបញ្ញត្តទ្រង់ ហើយប្រព្រឹត្តតាមក្រិត្យវិន័យរបស់ទ្រង់ផង ចូរសរសើរដល់ព្រះយេហូវ៉ាចុះ។
៙ សូមសរសើរដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្បរៀងទៅដល់អស់កល្បជានិច្ច ត្រូវឲ្យបណ្តាជនទាំងឡាយពោលថា អាម៉ែន ចូរលើកដំកើងព្រះយេហូវ៉ាចុះ។
ព្រះយេហូវ៉ាទ្រង់រមែងការពារអស់អ្នក ដែលស្រឡាញ់ទ្រង់ តែនឹងបំផ្លាញពួកមនុស្សអាក្រក់វិញ
ឯពួកមនុស្សរំលងច្បាប់ នឹងត្រូវវិនាសទៅជាមួយគ្នា ឯចុងបំផុតនៃមនុស្សអាក្រក់ នោះនឹងត្រូវកាត់ចេញវិញ
សូមបំផ្លាញគេ ដោយសេចក្ដីក្រោធរបស់ទ្រង់ សូមបំផ្លាញគេ ដើម្បីកុំឲ្យមានទៀតឡើយ ហើយឲ្យគេដឹងថា ព្រះទ្រង់គ្រប់គ្រងនៅលើពួកយ៉ាកុប រហូតដល់ចុងផែនដីបំផុត។ –បង្អង់
៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់
តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ។
មើលថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ នឹងកំហឹងយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញស្រុកឲ្យរលីង ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ
ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នកដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។ នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។