Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 106:48 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

48 ៙ សូម​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អស់‌កល្ប​រៀង​ទៅ​ដល់​អស់‌កល្ប‌ជានិច្ច ត្រូវ​ឲ្យ​បណ្តាជន​ទាំង‌ឡាយ​ពោល​ថា អាម៉ែន ចូរ​លើក​ដំកើង​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

48 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល ចាប់ពី​អស់កល្ប រហូតដល់​អស់កល្ប​។ សូមឲ្យ​ប្រជាជន​ទាំងអស់​និយាយថា​៖ “អាម៉ែន​!”។ ហាលេលូយ៉ា​!​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

48 ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់‌កល្ប រហូត​ដល់​អស់‌កល្ប​ជា‌និច្ច! ត្រូវ​ឲ្យ​មនុស្ស​ទាំង‌អស់​ពោល​ថា អាម៉ែន! ហាលេលូយ៉ា !

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

48 សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ! សូម​ឲ្យ​ប្រជា‌រាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា: អាម៉ែន! ហាលេ‌លូយ៉ា!

សូមមើលជំពូក ចម្លង

អាល់គីតាប

48 សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល តាំង​ពី​ដើម​រៀង​មក ហើយ​អស់‌កល្ប​ត​រៀង​ទៅ! សូម​ឲ្យ​ប្រជា‌រាស្ត្រ​ពោល​ទាំង​អស់​គ្នា​ថា: អាម៉ីន! ចូរ​សរសើរ‌តម្កើង​អុលឡោះ​!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 106:48
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អស់‌កល្ប ដរាប​ដល់​អស់‌កល្ប​ជានិច្ច។ ស្រេច​ហើយ បណ្តាជន​ទាំង​អស់​គ្នា​ក៏​ទទួល​ឡើង​ថា អាម៉ែន ហើយ​ក៏​សរសើរ​ដំកើងដល់​ព្រះ‌យេហូវ៉ា​ដែរ។


ហេតុ​នោះ ដាវីឌ​ទ្រង់​ក៏​បង្គំ​ទូល​ដល់​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​ពួក​ជំនុំ​ទាំង​អស់​គ្នា​ថា ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ឰយុកោ​យើង​រាល់​គ្នា​អើយ សូម​ឲ្យ​ទ្រង់​បាន​ព្រះ‌ពរ​នៅ​អស់‌កល្ប​ជានិច្ច


ដើម្បី​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់ ហើយ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​របស់​ទ្រង់​ផង ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អតីត ទៅ​ដល់​អនាគត អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។


៙ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ នៅ​អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។


ពុំ​នោះ បើ​សូម​ពរ​ដោយ​នូវ​វិញ្ញាណ​ទទេ នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​ដែល​មិន​ចេះ បាន​ថា «អាម៉ែន» បាន ក្នុង​កាល​ដែល​អ្នក​អរ​ព្រះ‌គុណ​នោះ ដ្បិត​អ្នក​នោះ​មិន​ដឹង​ជា​អ្នក​ថា​ដូច​ម្តេច​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម