២ យ៉ូហាន 1:6 - ព្រះគម្ពីរខ្មែរសាកល នេះហើយ ជាសេចក្ដីស្រឡាញ់ គឺយើងត្រូវដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ; នេះហើយ ជាសេចក្ដីបង្គាប់ដូចដែលយើងបានឮតាំងពីដំបូងមក គឺយើងត្រូវតែដើរក្នុងសេចក្ដីស្រឡាញ់។ Khmer Christian Bible នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងត្រូវប្រព្រឹត្ដតាមបញ្ញត្ដិរបស់ព្រះអង្គ ហើយនេះជាបញ្ញត្ដិ គឺអ្នករាល់គ្នាត្រូវរស់នៅក្នុងសេចក្ដីស្រឡាញ់ដូចដែលអ្នករាល់គ្នាបានឮតាំងពីដើមដំបូងមក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាសេចក្ដីស្រឡាញ់ គឺយើងប្រព្រឹត្តតាមបទបញ្ជារបស់ព្រះអង្គ។ នេះហើយជាបទបញ្ជា ដូចដែលអ្នករាល់គ្នាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តតាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីស្រឡាញ់មានដូចតទៅ: យើងត្រូវតែប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្តិតាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាសេចក្ដីស្រឡាញ់ គឺឲ្យយើងរាល់គ្នាប្រព្រឹត្តតាមបញ្ញត្តទ្រង់ ឯសេចក្ដីបញ្ញត្តនោះ គឺដូចជាបានឮតាំងតែពីដើមរៀងមក ដើម្បីឲ្យបានប្រព្រឹត្តតាម អាល់គីតាប សេចក្ដីស្រឡាញ់មានដូចតទៅៈ យើងត្រូវតែប្រតិបត្ដិតាមបទបញ្ជាទាំងប៉ុន្មាន។ នេះហើយជាបទបញ្ជាដែលអ្នករាល់គ្នាបានឮ តាំងពីដើមដំបូងមក ដើម្បីឲ្យអ្នករាល់គ្នាប្រតិបត្ដិតាម។ |
អ្នកដែលមានសេចក្ដីបង្គាប់របស់ខ្ញុំ ហើយកាន់តាមសេចក្ដីបង្គាប់ទាំងនេះ គឺអ្នកនោះហើយជាអ្នកដែលស្រឡាញ់ខ្ញុំ។ អ្នកដែលស្រឡាញ់ខ្ញុំ នឹងត្រូវព្រះបិតារបស់ខ្ញុំស្រឡាញ់ ហើយខ្ញុំនឹងស្រឡាញ់អ្នកនោះដែរ ព្រមទាំងបើកសម្ដែងខ្លួនខ្ញុំដល់អ្នកនោះផង”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“ប្រសិនបើអ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងកាន់តាមពាក្យរបស់ខ្ញុំ។ ព្រះបិតារបស់ខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយយើងនឹងមករកអ្នកនោះ រួចតាំងលំនៅជាមួយអ្នកនោះ។
ប្រសិនបើអ្នករាល់គ្នាកាន់តាមសេចក្ដីបង្គាប់របស់ខ្ញុំ អ្នករាល់គ្នានឹងស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចដែលខ្ញុំបានកាន់តាមសេចក្ដីបង្គាប់របស់ព្រះបិតាខ្ញុំ ហើយស្ថិតនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះអង្គដែរ។
អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមសេចក្ដីដែលខ្ញុំបង្គាប់អ្នករាល់គ្នា។
ចូរឲ្យអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក ស្ថិតនៅក្នុងអ្នករាល់គ្នាចុះ។ ប្រសិនបើអ្វីដែលអ្នករាល់គ្នាបានឮតាំងពីដំបូងបានស្ថិតនៅក្នុងអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាក៏នឹងស្ថិតនៅក្នុងព្រះបុត្រា និងក្នុងព្រះបិតាដែរ។
រីឯអ្នកណាក៏ដោយដែលកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ សេចក្ដីស្រឡាញ់របស់ព្រះ ពិតជាបានគ្រប់លក្ខណ៍នៅក្នុងអ្នកនោះ។ ដោយសារតែការនេះ យើងដឹងថាយើងស្ថិតនៅក្នុងព្រះអង្គ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសរសេរមកអ្នករាល់គ្នាមិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺសេចក្ដីបង្គាប់ចាស់ដែលអ្នករាល់គ្នាមានតាំងពីដំបូងមក។ សេចក្ដីបង្គាប់ចាស់នេះជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់ឮហើយ។
ប្រសិនបើយើងបានដឹងថា ព្រះអង្គសណ្ដាប់យើងនូវអ្វីក៏ដោយដែលយើងទូលសុំ នោះយើងក៏ដឹងថា យើងទទួលបានអ្វីដែលយើងបានទូលសុំពីព្រះអង្គរួចស្រេចទៅហើយ។
ជាការពិត នេះជាសេចក្ដីស្រឡាញ់របស់ព្រះ គឺឲ្យយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ រីឯសេចក្ដីបង្គាប់របស់ព្រះអង្គមិនមែនជាបន្ទុកធ្ងន់ទេ
លោកស្រីអើយ ឥឡូវនេះ ខ្ញុំសូមអង្វរអ្នក ឲ្យយើងរាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសរសេរមកអ្នក មិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺជាសេចក្ដីបង្គាប់ដែលយើងមានតាំងពីដំបូងមក។