ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
២ ធីម៉ូថេ 2:13 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅស្មោះត្រង់ដដែល ដ្បិតព្រះអង្គមិនអាចបដិសេធអង្គទ្រង់បានឡើយ។ Khmer Christian Bible ទោះជាយើងមិនស្មោះត្រង់ ក៏ព្រះអង្គនៅតែស្មោះត្រង់ ដ្បិតព្រះអង្គមិនអាចបដិសេធខ្លួនឯងបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គទ្រង់បានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គផ្ទាល់ ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទុកជាយើងមិនស្មោះត្រង់ក៏ដោយ គង់តែទ្រង់នៅស្មោះត្រង់ដដែល ទ្រង់ធ្វើជាមិនស្គាល់ព្រះអង្គទ្រង់មិនបានទេ។ អាល់គីតាប ប្រសិនបើយើងមិនស្មោះត្រង់ អ៊ីសានៅតែស្មោះត្រង់ដដែល ដ្បិតគាត់ពុំអាចបដិសេធគាត់ផ្ទាល់ បានឡើយ។ |
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
ចុះតើជាអ្វីទៅ បើមានអ្នកខ្លះក្នុងពួកគេមិនជឿ? តើភាពឥតជំនឿរបស់ពួកគេ នឹងធ្វើឲ្យភាពស្មោះត្រង់របស់ព្រះទៅជាមោឃៈឬ?
យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ
ព្រះទ្រង់ស្មោះត្រង់ ហើយអ្នករាល់គ្នាត្រូវព្រះអង្គត្រាស់ហៅឲ្យចូលក្នុងការប្រកបគ្នានៃព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
ព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាទ្រង់ស្មោះត្រង់ ព្រះអង្គនឹងធ្វើឲ្យការនេះសម្រេចមិនខាន។
យ៉ាងណាមិញ ព្រះអម្ចាស់ទ្រង់ស្មោះត្រង់ ព្រះអង្គនឹងពង្រឹងអ្នករាល់គ្នា ព្រមទាំងរក្សាអ្នករាល់គ្នាពីមេអាក្រក់។
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។
ដើម្បីឲ្យយើងដែលរត់មកជ្រកកោន អាចទទួលបានការលើកទឹកចិត្តយ៉ាងខ្លាំង ដោយកាន់ខ្ជាប់នូវសេចក្ដីសង្ឃឹមដែលត្រូវបានដាក់នៅមុខយើង តាមរយៈសេចក្ដីពីរនោះដែលឥតប្រែប្រួល; អំពីសេចក្ដីទាំងនោះ ព្រះមិនចេះភូតភរឡើយ។