Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ធីម៉ូថេ 2:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ប្រសិន‌បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ទ្រង់​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ប្រសិនបើ​យើង​មិនស្មោះត្រង់ ក៏​ព្រះអង្គ​នៅ​ស្មោះត្រង់​ដដែល ដ្បិត​ព្រះអង្គ​មិនអាច​បដិសេធ​អង្គទ្រង់​បានឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ទោះជា​យើង​មិន​ស្មោះត្រង់​ ក៏​ព្រះអង្គ​នៅ​តែ​ស្មោះត្រង់​ ដ្បិត​ព្រះអង្គ​មិន​អាច​បដិសេធ​ខ្លួន​ឯង​បាន​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​ព្រះអង្គ​ពុំ​អាច​បដិសេធ​ព្រះអង្គ​ផ្ទាល់ ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 បើ​ទុក​ជា​យើង​មិន​ស្មោះ‌ត្រង់​ក៏​ដោយ គង់​តែ​ទ្រង់​នៅ​ស្មោះ‌ត្រង់​ដដែល ទ្រង់​ធ្វើ​ជា​មិន​ស្គាល់​ព្រះ‌អង្គ​ទ្រង់​មិន​បាន​ទេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ អ៊ីសា​នៅ​តែ​ស្មោះ​ត្រង់​ដដែល ដ្បិត​គាត់​ពុំ​អាច​បដិសេធ​គាត់​ផ្ទាល់ បាន​ឡើយ។

សូមមើលជំពូក ចម្លង




២ ធីម៉ូថេ 2:13
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​ជា​ព្រះ​នៃ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ​ឡើង ទូល‌បង្គំ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ពី​ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ គឺ​ជា​ការ​ដែល​បាន​គិត​សម្រេច​នឹង​ធ្វើ​តាំង​ពី​បុរាណ​មក ដោយ​សេចក្ដី​ស្មោះ‌ត្រង់​ពិត​ប្រាកដ។


ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ?


ផ្ទៃ​មេឃ និង​ផែនដី នឹង​កន្លង​បាត់​ទៅ តែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​កន្លង​បាត់​ឡើយ»។


តែ​បើ​មាន​អ្នក​ខ្លះ​មិន​ស្មោះ​ត្រង់ តើ​ដូច​ម្តេច​ទៅ​វិញ? តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ នឹង​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់​របស់​ព្រះ ទៅ​ជា​មិន​កើត​ការ​ឬ?


ប៉ុន្តែ មិន​មែន​មាន​ន័យ​ថា ព្រះ‌បន្ទូល​របស់​ព្រះ​មិន​បាន​សម្រេច​នោះ​ទេ ដ្បិត​មិន​មែន​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ សុទ្ធ​តែ​ជា​សាសន៍​អ៊ីស្រា‌អែល​ពិត​ប្រាកដ​ឡើយ


ព្រះ‌ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេចក្ដី​ប្រកប​ជាមួយ​ព្រះ‌រាជ‌បុត្រា​ព្រះ‌អង្គ គឺ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។


ដូច្នេះ ចូរ​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ពិត​ជា​ព្រះ​មែន គឺ​ជា​ព្រះ​ស្មោះ‌ត្រង់​ដែល​គោរព​តាម​សេចក្ដី‌សញ្ញា និង​សេចក្ដី​សប្បុរស ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ ហើយ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ រហូត​ដល់​មួយ​ពាន់​តំណ


ព្រះ​ដែល​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះ​ត្រង់ ហើយ​ព្រះ‌អង្គ​នឹង​សម្រេច​ការ​នេះ។


ប៉ុន្ដែ ព្រះ‌អម្ចាស់​ទ្រង់​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​មាំ‌មួន​ឡើង ហើយ​ការពារ​អ្នក​រាល់​គ្នា​ពី​មេ​កំណាច។


ដោយ​សង្ឃឹម​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច ដែល​ព្រះដ៏​មិន​ចេះ​ភូត ទ្រង់​បាន​សន្យា​តាំង​ពី​មុន​អស់​ទាំង​កល្ប


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម