ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។
២ កូរិនថូស 6:13 - ព្រះគម្ពីរខ្មែរសាកល ជាការតបស្នង ចូរអ្នករាល់គ្នាបើកចិត្តឲ្យទូលាយដែរចុះ! ខ្ញុំសូមនិយាយដូច្នេះ ដូចជានិយាយនឹងកូន។ Khmer Christian Bible ឥឡូវនេះ ខ្ញុំនិយាយដូចជានិយាយទៅកូនៗរបស់ខ្ញុំថា ចូរអ្នករាល់គ្នាមានចិត្ដទូលាយទុកជាការតបស្នងដូចគ្នាដែរចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឥឡូវនេះ ខ្ញុំនិយាយមកអ្នករាល់គ្នា ដូចជានិយាយទៅកាន់កូន ដូច្នេះ ជាការតបស្នង ចូរអ្នករាល់គ្នាមានចិត្តទូលាយឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំនិយាយមកបងប្អូនដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្តទូលាយជាមួយយើង ដូចជាយើងមានចិត្តទូលាយចំពោះបងប្អូនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំនិយាយនឹងអ្នករាល់គ្នា ទុកដូចជាដល់កូនថា ចូរសងដូចគ្នាវិញ ដោយបើកចិត្តឲ្យទូលាយឡើងដូច្នោះដែរ។ អាល់គីតាប ខ្ញុំនិយាយមកបងប្អូន ដូចនិយាយទៅកាន់កូនចៅរបស់ខ្ញុំ ដូច្នេះ សូមបងប្អូនមានចិត្ដទូលាយជាមួយយើង ដូចជាយើងមានចិត្ដទូលាយចំពោះបងប្អូនដែរ។ |
ទូលបង្គំនឹងរត់ទៅតាមផ្លូវនៃសេចក្ដីបង្គាប់របស់ព្រះអង្គ ដ្បិតព្រះអង្គនឹងពង្រីកចិត្តរបស់ទូលបង្គំ។
យើងជាយេហូវ៉ា ព្រះរបស់អ្នក ដែលនាំអ្នកឡើងមកពីដែនដីអេហ្ស៊ីប។ ចូរហាមាត់អ្នកឲ្យធំ ហើយយើងនឹងបំពេញវា។
ហេតុនេះហើយបានជាខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីៗទាំងអស់ដែលអ្នករាល់គ្នាអធិស្ឋាន ហើយទូលសុំ ចូរជឿថាអ្នករាល់គ្នាបានទទួលហើយនោះនឹងបានសម្រេចដល់អ្នករាល់គ្នា។
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នាឲ្យបានដូចខ្ញុំ ដ្បិតខ្ញុំក៏បានដូចអ្នករាល់គ្នាដែរ។ អ្នករាល់គ្នាមិនបានធ្វើអ្វីខុសនឹងខ្ញុំឡើយ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំកំពុងឈឺពោះឆ្លងទន្លេម្ដងទៀតដើម្បីអ្នករាល់គ្នា រហូតទាល់តែព្រះគ្រីស្ទមានរូបរាងឡើងក្នុងអ្នករាល់គ្នា!
ដូចដែលអ្នករាល់គ្នាដឹងហើយថា យើងបានប្រព្រឹត្តបែបនេះចំពោះអ្នករាល់គ្នាម្នាក់ៗ ដូចជាឪពុកប្រព្រឹត្តចំពោះកូនរបស់ខ្លួនដែរ។
កូនរាល់គ្នារបស់ខ្ញុំអើយ ខ្ញុំសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាប្រព្រឹត្តបាបឡើយ។ ប៉ុន្តែប្រសិនបើមានអ្នកណាប្រព្រឹត្តបាប យើងមានព្រះជំនួយនៅចំពោះព្រះបិតា គឺព្រះយេស៊ូវគ្រីស្ទដ៏សុចរិតយុត្តិធម៌។
កូនរាល់គ្នាអើយ យើងត្រូវស្រឡាញ់ មិនមែនដោយពាក្យសម្ដី ឬបបូរមាត់ទេ គឺដោយការប្រព្រឹត្ត និងសេចក្ដីពិតវិញ។
កូនរាល់គ្នាអើយ កុំឲ្យអ្នកណាបោកបញ្ឆោតអ្នករាល់គ្នាឡើយ! អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ជាមនុស្សសុចរិត ដូចដែលព្រះអង្គទ្រង់សុចរិតដែរ។
ខ្ញុំគ្មានអំណរណាខ្លាំងជាងការទាំងនេះទេ គឺដែលឮថាកូនៗរបស់ខ្ញុំកំពុងដើរក្នុងសេចក្ដីពិត។