ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំតាមរយៈព្រះយេស៊ូវគ្រីស្ទ អំពីអ្នកទាំងអស់គ្នា ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងត្រូវបានប្រកាសនៅទូទាំងពិភពលោក។
២ កូរិនថូស 3:2 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាហ្នឹងហើយ ជាលិខិតរបស់យើង ដែលត្រូវបានកត់ទុកក្នុងចិត្តរបស់យើង ហើយត្រូវមនុស្សទាំងអស់ស្គាល់ និងអាន Khmer Christian Bible អ្នករាល់គ្នាទេតើជាសំបុត្ររបស់យើងដែលបានកត់ត្រាទុកនៅក្នុងចិត្ដរបស់យើង ដែលមនុស្សទាំងអស់បានអាន និងបានដឹងគ្រប់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាហ្នឹងហើយជាសំបុត្ររបស់យើង ដែលកត់ត្រាទុកក្នុងចិត្តរបស់យើង ដើម្បីឲ្យមនុស្សទាំងអស់បានដឹង ហើយអាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្តរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអ្នករាល់គ្នាជាសំបុត្ររបស់យើងខ្ញុំហើយ ទាំងកត់ទុកក្នុងចិត្តយើងខ្ញុំផង ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ អាល់គីតាប បងប្អូនហ្នឹងហើយជាលិខិតរបស់យើង ជាលិខិតសរសេរនៅក្នុងដួងចិត្ដរបស់យើង ដែលមនុស្សទាំងអស់អាចស្គាល់ និងអានបាន។ |
ជាបឋម ខ្ញុំសូមអរព្រះគុណដល់ព្រះរបស់ខ្ញុំតាមរយៈព្រះយេស៊ូវគ្រីស្ទ អំពីអ្នកទាំងអស់គ្នា ពីព្រោះជំនឿរបស់អ្នករាល់គ្នាកំពុងត្រូវបានប្រកាសនៅទូទាំងពិភពលោក។
ខ្ញុំបានចាក់គ្រឹះដូចជាមេជាងសំណង់ដែលមានប្រាជ្ញា ស្របតាមព្រះគុណរបស់ព្រះដែលបានប្រទានមកខ្ញុំ ក្រោយមកមានម្នាក់ទៀតសាងសង់ពីលើ; ប៉ុន្តែចូរឲ្យម្នាក់ៗប្រុងប្រយ័ត្ននឹងរបៀបដែលសាងសង់ពីលើនោះចុះ
ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ?
តើយើងចាប់ផ្ដើមណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតឬ? ឬមួយក៏យើងត្រូវការលិខិតណែនាំជូនអ្នករាល់គ្នា ឬសុំពីអ្នករាល់គ្នា ដូចអ្នកខ្លះត្រូវការ?
ខ្ញុំនិយាយដូច្នេះ មិនមែនជាការផ្ដន្ទាទោសទេ ដ្បិតខ្ញុំបាននិយាយទុកមុនហើយថា អ្នករាល់គ្នានៅក្នុងចិត្តរបស់យើង ដើម្បីបានស្លាប់រស់ជាមួយគ្នា។
ជាការត្រឹមត្រូវដែលខ្ញុំគិតដូច្នេះចំពោះអ្នកទាំងអស់គ្នា ពីព្រោះខ្ញុំមានអ្នករាល់គ្នានៅក្នុងចិត្តជានិច្ច ដ្បិតអ្នកទាំងអស់គ្នាជាអ្នករួមចំណែកជាមួយខ្ញុំក្នុងព្រះគុណ ទោះបីជានៅពេលខ្ញុំជាប់ឃុំឃាំង ឬឆ្លើយការពារខ្លួន ឬធ្វើបន្ទាល់អំពីដំណឹងល្អក៏ដោយ។
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយចេញពីអ្នករាល់គ្នា មិនគ្រាន់តែក្នុងម៉ាសេដូន និងអាខៃប៉ុណ្ណោះទេ គឺនៅគ្រប់ទីកន្លែងដែលជំនឿរបស់អ្នករាល់គ្នាលើព្រះបានផ្សាយចេញ រហូតដល់យើងមិនចាំបាច់និយាយអ្វីទៀតឡើយ។