បន្ទាប់មក ព្រះអង្គដាក់ព្រះហស្តលើភ្នែករបស់គាត់ម្ដងទៀត បុរសនោះក៏មើលឃើញច្បាស់។ ភ្នែករបស់គាត់បានដូចដើមវិញ គឺឃើញច្បាស់ទាំងអស់។
២ កូរិនថូស 3:13 - ព្រះគម្ពីរខ្មែរសាកល គឺមិនមែនដូចម៉ូសេ ដែលយកស្បៃបាំងមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលសម្លឹងមើលទីបញ្ចប់នៃសិរីរុងរឿងដែលកំពុងសាបសូន្យទៅនោះឡើយ។ Khmer Christian Bible មិនមែនដូចលោកម៉ូសេដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃអ្វីមួយដែលនឹងសាបសូន្យទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីកុំឲ្យប្រជាជនអ៊ីស្រាអែល សម្លឹងមើលចុងបញ្ចប់នៃអ្វីដែលកំពុងតែសាបសូន្យទៅនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនធ្វើដូចលោកម៉ូសេទេ គឺលោកបានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រាអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មិនមែនដូចលោកម៉ូសេ ដែលយកស្បៃបាំងមុខ ដើម្បីមិនឲ្យជនជាតិអ៊ីស្រាអែល បានសំឡឹងមើលទៅដល់ចុងនៃសេចក្ដី ដែលកំពុងតែសូន្យបាត់ទៅនោះឡើយ អាល់គីតាប យើងមិនធ្វើដូចម៉ូសាទេ គឺគាត់បានយកស្បៃមកបាំងមុខ កុំឲ្យជនជាតិអ៊ីស្រអែលសម្លឹងមើលរស្មីដែលមិនស្ថិតស្ថេរនោះ ចេញបាត់ពីផ្ទៃមុខគាត់។ |
បន្ទាប់មក ព្រះអង្គដាក់ព្រះហស្តលើភ្នែករបស់គាត់ម្ដងទៀត បុរសនោះក៏មើលឃើញច្បាស់។ ភ្នែករបស់គាត់បានដូចដើមវិញ គឺឃើញច្បាស់ទាំងអស់។
ជាការពិត ព្រះគ្រីស្ទជាចុងបញ្ចប់នៃក្រឹត្យវិន័យ ដើម្បីឲ្យអស់អ្នកដែលជឿត្រូវបានរាប់ជាសុចរិត។
ប្រសិនបើការងារបម្រើខាងសេចក្ដីស្លាប់ ដែលត្រូវបានឆ្លាក់ជាអក្សរលើបន្ទះថ្ម បានប្រកបដោយសិរីរុងរឿង រហូតដល់កូនចៅអ៊ីស្រាអែលមិនអាចសម្លឹងមើលមុខម៉ូសេបាន ដោយសារតែរស្មីរុងរឿងពីមុខរបស់លោកដែលរមែងតែងតែសាបសូន្យយ៉ាងដូច្នោះទៅហើយ