Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 10:4 - ព្រះគម្ពីរខ្មែរសាកល

4 ជាការពិត ព្រះ​គ្រីស្ទ​ជា​ចុងបញ្ចប់​នៃ​ក្រឹត្យវិន័យ ដើម្បីឲ្យ​អស់អ្នក​ដែល​ជឿ​ត្រូវបាន​រាប់ជាសុចរិត​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ដ្បិត​ព្រះគ្រិស្ដ​ជា​អ្នក​សម្រេច​ក្រឹត្យវិន័យ​ ដើម្បី​ឲ្យ​អ្នក​ជឿ​ទាំង​អស់​ទទួល​សេចក្ដី​សុចរិត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​បាន​រាប់​ជា​សុចរិត ដល់​អស់​អ្នក​ដែល​ជឿ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ក្រឹត្យ‌វិន័យ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​ព្រះ‌គ្រិស្ត​ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​ព្រះ‌គ្រីស្ទ​ជា​ចុង​បំផុត​នៃ​ក្រិត្យ‌វិន័យ សំរាប់​ជា​សេចក្ដី​សុចរិត​ដល់​អស់​អ្នក​ណា​ដែល​ជឿ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ហ៊ូកុំ​នាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​អាល់ម៉ា‌ហ្សៀស ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​បាន​សុចរិត។

សូមមើលជំពូក ចម្លង




រ៉ូម 10:4
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​គាត់​ថា៖“ឥឡូវនេះ ចូរ​យល់ព្រម​ចុះ ដ្បិត​ការ​បំពេញ​គ្រប់ទាំង​សេចក្ដីសុចរិត​ឲ្យសម្រេច​ដូច្នេះ ជា​ការ​សមគួរ​សម្រាប់​យើង”។ ដូច្នេះ​គាត់​ក៏​យល់ព្រម​។


ពោលគឺ ក្រឹត្យវិន័យ​បាន​ប្រទានមក​តាមរយៈ​ម៉ូសេ រីឯ​ព្រះគុណ និង​សេចក្ដីពិត​វិញ បាន​មក​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​។


គឺ​សេចក្ដីសុចរិត​របស់​ព្រះ​តាមរយៈ​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ សម្រាប់​អស់អ្នក​ដែល​ជឿ​។ ជាការពិត គ្មាន​ភាពខុសគ្នា​ទេ


ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ


ដូច្នេះ ក្រឹត្យវិន័យ​ជា​អ្នកបង្រៀន​យើង រហូតដល់​ព្រះ​គ្រីស្ទ​បាន​យាងមក ដើម្បីឲ្យ​យើង‍ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​។


ដើម្បី​ប្រោសលោះ​អ្នក​ដែល​នៅ​ក្រោម​ក្រឹត្យវិន័យ ហើយ​ឲ្យ​យើង​ទទួល​ឋានៈជាកូន​។


ហើយ​អ្នករាល់គ្នា​ត្រូវបាន​បំពេញ​ក្នុង​ព្រះអង្គ​ដែល​ជា​មេដឹកនាំ​លើ​អស់ទាំង​អំណាចគ្រប់គ្រង និង​សិទ្ធិអំណាច​។


ការទាំងនេះ​ជា​ស្រមោល​នៃ​អ្វី​ដែល​រៀបនឹងមក ប៉ុន្តែ​រូបពិត​គឺជា​ព្រះ​គ្រីស្ទ​។


ជាការពិត ព្រះអង្គ​បាន​ធ្វើឲ្យ​ពួក​អ្នក​ដែល​ត្រូវបាន​ញែកជាវិសុទ្ធ​គ្រប់លក្ខណ៍​ជារៀងរហូត ដោយ​តង្វាយ​តែ​មួយ​គត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម