Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:25 - ព្រះគម្ពីរខ្មែរសាកល

25 បន្ទាប់មក ព្រះអង្គ​ដាក់​ព្រះហស្ត​លើ​ភ្នែក​របស់​គាត់​ម្ដងទៀត បុរសនោះ​ក៏​មើលឃើញច្បាស់​។ ភ្នែករបស់​គាត់​បានដូចដើមវិញ គឺ​ឃើញ​ច្បាស់​ទាំងអស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 បន្ទាប់​មក​ ព្រះអង្គ​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត​ គាត់​ខំ​សម្លឹង​មើល​ ភ្នែក​គាត់​ក៏​បាន​ជា​ឡើង​វិញ​ ហើយ​គាត់​មើល​ឃើញ​អ្វីៗ​យ៉ាង​ច្បាស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ព្រះ​យេស៊ូវ​ដាក់​ព្រះ‌ហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត គាត់​ខំ​សម្លឹង​មើល ភ្នែក​គាត់​ក៏​ភ្លឺ​ឡើង ហើយ​មើល​ឃើញ​អ្វីៗ​ទាំង​អស់​យ៉ាង​ច្បាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ព្រះ‌យេស៊ូ​ក៏​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​មើល​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​ទ្រង់​ដាក់​ព្រះ‌ហស្ត​លើ​ភ្នែក​គាត់​ម្តង​ទៀត ប្រាប់​ឲ្យ​ងើប​ឡើង​មើល ស្រាប់​តែ​ភ្នែក​គាត់​បាន​ភ្លឺ​ឡើង ឃើញ​ច្បាស់​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 អ៊ីសា​ក៏​ដាក់​ដៃ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។

សូមមើលជំពូក ចម្លង




ម៉ាកុស 8:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទុយទៅវិញ ចូរ​ចម្រើនឡើង​ក្នុង​ព្រះគុណ និង​ចំណេះដឹង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដែលជា​ព្រះសង្គ្រោះ និង​ជា​ព្រះអម្ចាស់​នៃយើង​។ សូមឲ្យ​មាន​សិរីរុងរឿង​ដល់​ព្រះអង្គ នៅឥឡូវនេះ ព្រមទាំង​រហូតដល់​ថ្ងៃ​នៃ​សេចក្ដីអស់កល្បជានិច្ច​! អាម៉ែន​៕​៚


រីឯ​គន្លង​របស់​មនុស្ស​សុចរិត​ដូចជា​ពន្លឺអរុណ​ដែល​ភ្លឺឡើងៗ រហូតដល់​ថ្ងៃ​ពេញពន្លឺ​;


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ខ្ញុំ​ជឿជាក់​លើ​សេចក្ដីនេះ​ថា ព្រះអង្គ​ដែល​បាន​ចាប់ផ្ដើម​កិច្ចការល្អ​ក្នុង​អ្នករាល់គ្នា ព្រះអង្គ​នឹង​បង្ហើយ​ការនោះ​ត្រឹម​ថ្ងៃ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​។


ដ្បិត​អ្នកណាក៏ដោយដែល​មាន នឹង​ប្រទាន​ឲ្យ​អ្នកនោះ​ថែមទៀត ហើយ​អ្នកនោះ​នឹង​មានសម្បូរហូរហៀរ ប៉ុន្តែ​អ្នកណាក៏ដោយដែល​គ្មាន សូម្បីតែ​អ្វីដែល​អ្នកនោះ​មាន​ក៏​នឹង​ត្រូវបាន​ដកយក​ពី​អ្នកនោះ​ដែរ​។


គាត់​សម្លឹងមើល ហើយ​ទូលថា​៖ “ខ្ញុំ​ឃើញ​មនុស្ស គឺ​មើលទៅ​ដូចជា​ដើមឈើ​កំពុង​ដើរ”។


ព្រះយេស៊ូវ​ទ្រង់​ឲ្យ​គាត់​ទៅផ្ទះវិញ ទាំង​មានបន្ទូលថា​៖“កុំ​ចូល​ក្នុង​ភូមិ​ឡើយ”។


នៅពេល​ពួកគេ​កំពុង​សម្លឹងមើល​ទៅ​មេឃ ខណៈដែល​ព្រះយេស៊ូវ​យាង​ចាកចេញទៅ​នោះ មើល៍! មាន​បុរស​ពីរ​នាក់​ស្លៀក​សម្លៀកបំពាក់​ស ឈរនៅក្បែរ​ពួកគេ


ខណៈដែល​ប៉ូល​កំពុង​និយាយ បុរសនេះ​បាន​ស្ដាប់​។ ប៉ូល​សម្លឹងមើល​គាត់ ហើយ​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ជាសះស្បើយ​បាន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម