នេះមិនមែនថា យើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ យើងជាអ្នករួមការងារ ដើម្បីជាអំណររបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាឈរមាំដោយសារតែជំនឿ។
២ កូរិនថូស 10:8 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំនឹងមិនអៀនខ្មាសឡើយ ទោះបីជាខ្ញុំបានអួតជ្រុលបន្តិចអំពីសិទ្ធិអំណាចរបស់យើង ដែលព្រះអម្ចាស់បានប្រទានមកដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញអ្នករាល់គ្នាទេ Khmer Christian Bible ទោះបីខ្ញុំអួតជ្រុលអំពីសិទ្ធិអំណាចរបស់យើងដែលព្រះអម្ចាស់បានប្រទានឲ្យសម្រាប់ស្អាងចិត្ដ មិនមែនសម្រាប់បំផ្លាញអ្នករាល់គ្នាក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតទោះបើខ្ញុំអួតជ្រុលបន្តិចពីអំណាច ដែលព្រះអម្ចាស់បានប្រទានមកយើងក៏ដោយ ក៏ខ្ញុំមិនខ្មាសដែរ ដ្បិតសម្រាប់នឹងស្អាងចិត្តអ្នករាល់គ្នា មិនមែនសម្រាប់នឹងផ្តួលអ្នករាល់គ្នាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្តិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទោះបើខ្ញុំអួតខ្លួនហួសបន្តិច ពីអំណាចដែលព្រះអម្ចាស់បានប្រទានមកយើងខ្ញុំ សំរាប់នឹងស្អាងចិត្តឡើង មិនមែនសំរាប់នឹងផ្តួលអ្នករាល់គ្នាទេ នោះគង់តែខ្ញុំមិនមានសេចក្ដីខ្មាសដែរ អាល់គីតាប អ៊ីសាជាអម្ចាស់ប្រទានអំណាចឲ្យយើង ដើម្បីកសាងបងប្អូន មិនមែនដើម្បីបំផ្លាញបងប្អូនទេ។ ទោះបីខ្ញុំបាននិយាយអួតខ្លួនជ្រុលបន្ដិចអំពីអំណាចនោះ ក៏ខ្ញុំមិនអៀនខ្មាសដែរ។ |
នេះមិនមែនថា យើងត្រួតត្រាលើជំនឿរបស់អ្នករាល់គ្នាឡើយ ផ្ទុយទៅវិញ យើងជាអ្នករួមការងារ ដើម្បីជាអំណររបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាឈរមាំដោយសារតែជំនឿ។
ដ្បិតគ្រឿងសឹកនៃសង្គ្រាមរបស់យើងមិនមែនខាងសាច់ឈាមទេ គឺមានឫទ្ធានុភាពរបស់ព្រះ សម្រាប់បំផ្លាញបន្ទាយទាំងឡាយ បំផ្លាញហេតុផលផ្សេងៗ
តើអ្នករាល់គ្នានឹកស្មានរហូតមកថា យើងកំពុងដោះសានឹងអ្នករាល់គ្នាឬ? យើងបាននិយាយក្នុងព្រះគ្រីស្ទ នៅចំពោះព្រះទេតើ! អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ សេចក្ដីទាំងអស់នេះ គឺដើម្បីស្អាងទឹកចិត្តអ្នករាល់គ្នាទេ។
តាមពិត ទោះបីជាខ្ញុំចង់អួតក៏ដោយ ក៏ខ្ញុំមិនមែនល្ងង់ទេ ដ្បិតខ្ញុំនិយាយសេចក្ដីពិត។ ប៉ុន្តែខ្ញុំសូមទប់មិនអួត ក្រែងលោមានអ្នកណាចាត់ទុកខ្ញុំលើសជាងអ្វីដែលខ្លួនគេបានឃើញក្នុងខ្ញុំ ឬបានឮពីខ្ញុំ។
ហេតុនេះហើយបានជាខ្ញុំសរសេរសេចក្ដីទាំងនេះពេលខ្ញុំមិននៅជាមួយ ដើម្បីកុំឲ្យខ្ញុំប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងតឹងរ៉ឹងនៅពេលខ្ញុំមកដល់ ដោយសិទ្ធិអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំដើម្បីស្អាងទឹកចិត្ត មិនមែនដើម្បីបំផ្លាញទេ។
ដ្បិតយើងមិនអាចធ្វើអ្វីទាស់នឹងសេចក្ដីពិតបានឡើយ គឺអាចធ្វើអ្វីបានសម្រាប់តែសេចក្ដីពិតប៉ុណ្ណោះ។
ជាការពិត អ្វីក៏ដោយដែលខ្ញុំបានអួតប្រាប់គាត់អំពីអ្នករាល់គ្នា ក៏ខ្ញុំមិនត្រូវបានធ្វើឲ្យអាម៉ាស់មុខអំពីការនោះទេ; គឺដូចដែលអ្វីៗទាំងអស់ដែលយើងបានប្រាប់អ្នករាល់គ្នាជាការពិតយ៉ាងណា ការអួតរបស់យើងចំពោះទីតុសក៏បានជាការពិតយ៉ាងនោះដែរ។
ខ្ញុំមានទំនុកចិត្តយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា; ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះអ្នករាល់គ្នា។ ខ្ញុំបានពេញដោយសេចក្ដីកម្សាន្តចិត្ត ហើយក្នុងទុក្ខវេទនាទាំងអស់របស់យើង ខ្ញុំមានអំណរកើនឡើងរឹតតែខ្លាំងទៅទៀត។
ពីខ្ញុំ ប៉ូល សាវ័កដែលមិនមែនមកពីមនុស្ស ឬតាមរយៈមនុស្ស គឺតាមរយៈព្រះយេស៊ូវគ្រីស្ទ និងព្រះដែលជាព្រះបិតាដែលបានលើកព្រះយេស៊ូវឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
ហេតុនេះហើយបានជាខ្ញុំរងទុក្ខលំបាកទាំងនេះ ប៉ុន្តែខ្ញុំមិនអៀនខ្មាសទេ ពីព្រោះខ្ញុំស្គាល់ព្រះអង្គដែលខ្ញុំជឿ ហើយខ្ញុំជឿជាក់ថា ព្រះអង្គអាចរក្សាអ្វីដែលត្រូវបានផ្ទុកផ្ដាក់នឹងខ្ញុំ រហូតដល់ថ្ងៃនោះបាន។