Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 10:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ខ្លួន​ហួស​បន្តិច ពី​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ខ្ញុំ សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​សំរាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ នោះ​គង់​តែ​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ខ្ញុំ​នឹង​មិន​អៀនខ្មាស​ឡើយ ទោះបីជា​ខ្ញុំ​បាន​អួត​ជ្រុល​បន្តិច​អំពី​សិទ្ធិអំណាច​របស់យើង ដែល​ព្រះអម្ចាស់​បាន​ប្រទានមក​ដើម្បី​ស្អាងទឹកចិត្ត មិនមែន​ដើម្បី​បំផ្លាញ​អ្នករាល់គ្នា​ទេ

សូមមើលជំពូក ចម្លង

Khmer Christian Bible

8 ទោះបី​ខ្ញុំ​អួត​ជ្រុល​អំពី​សិទ្ធិ​អំណាច​របស់​យើង​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​សម្រាប់​ស្អាង​ចិត្ដ​ មិន​មែន​សម្រាប់​បំផ្លាញ​អ្នក​រាល់គ្នា​ក៏ដោយ​ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ដ្បិត​ទោះ​បើ​ខ្ញុំ​អួត​ជ្រុល​បន្តិច​ពី​អំណាច ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​យើង​ក៏​ដោយ ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ ដ្បិត​សម្រាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា មិន​មែន​សម្រាប់​នឹង​ផ្តួល​អ្នក​រាល់​គ្នា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះ‌អម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បងប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បងប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្តិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ៊ីសា‌ជាអម្ចាស់​ប្រទាន​អំណាច​ឲ្យ​យើង ដើម្បី​កសាង​បង​ប្អូន មិន​មែន​ដើម្បី​បំផ្លាញ​បង​ប្អូន​ទេ។ ទោះ​បី​ខ្ញុំ​បាន​និយាយ​អួត​ខ្លួន​ជ្រុល​បន្ដិច​អំពី​អំណាច​នោះ ក៏​ខ្ញុំ​មិន​អៀន​ខ្មាស​ដែរ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 10:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

មិន​មែន​ថា យើង​ខ្ញុំ​ធ្វើ​ជា​ម្ចាស់​លើ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ទេ គឺ​ធ្វើ​ជា​គូ‌កន ជួយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​សេចក្ដី​អំណរ​វិញ ដ្បិត​អ្នក​រាល់​គ្នា​កំពុង​ឈរ​ហើយ ដោយ‌សារ​សេចក្ដី​ជំនឿ។


ព្រោះ​គ្រឿង​សស្ត្រា‌វុធ​ពិជ័យ​សង្គ្រាម​របស់​យើង​ខ្ញុំ មិន​មែន​ជា​របស់​ខាង​សាច់​ឈាម​ទេ គឺ​ជា​ឥទ្ធិ‌ឫទ្ធិ​ដែល​មក​ពី​ព្រះ សំរាប់​នឹង​រំលំ​ទី​មាំ‌មួន​វិញ


ក្រែង​មើល​ទៅ​ដូច​ជា​ខ្ញុំ​ចង់​បំភ័យ​អ្នក​រាល់​គ្នា ដោយ‌សារ​សំបុត្រ


មួយ​ទៀត តើ​អ្នក​រាល់​គ្នា​គិត​ស្មាន​ថា យើង​ខ្ញុំ​កំពុង​តែ​ដោះ‌សា​នឹង​អ្នក​រាល់​គ្នា​ឬ​អី ឱ​ពួក​ស្ងួន‌ភ្ងា​អើយ យើង​ខ្ញុំ​និយាយ​ក្នុង​ព្រះ‌គ្រីស្ទ​នៅ​ចំពោះ​ព្រះ ហើយ​យើង​ខ្ញុំ​និយាយ​គ្រប់​ទាំង​អស់​នេះ សំរាប់​នឹង​ស្អាង​ចិត្ត​អ្នក​រាល់​គ្នា​ឡើង​ទេ


ទោះ​បើ​ខ្ញុំ​ចង់​អួត​ខ្លួន នោះ​គង់​តែ​ខ្ញុំ​មិន​មែន​ខ្លៅ​ល្ងង់​ទេ ដ្បិត​ខ្ញុំ​និយាយ​តាម​តែ​សេចក្ដី​ពិត ប៉ុន្តែ ខ្ញុំ​ឈប់​ស្លេះ​ចុះ ក្រែង​អ្នក​ណា​រាប់​ខ្ញុំ ទុក​ជា​លើស​ជាង​ភាព​ដែល​ឃើញ ឬ​ឮ​និយាយ​ពី​ខ្ញុំ។


ហេតុ​នោះ​បាន​ជា​កាល​ខ្ញុំ​នៅ​ឃ្លាត​ពី​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​ធ្វើ​សំបុត្រ​នេះ ក្រែង​កាល​ណា​ខ្ញុំ​មក​នៅ​ជា​មួយ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​នឹង​អ្នក​រាល់​គ្នា​ដោយ​តឹង‌រុឹង តាម​អំណាច​ដែល​ព្រះ‌អម្ចាស់​បាន​ប្រទាន​មក​ខ្ញុំ គឺ​សំរាប់​នឹង​ស្អាង​ចិត្ត​ឡើង មិន​មែន​នឹង​ផ្តួល​ទេ។


ដ្បិត​យើង​ខ្ញុំ​ពុំ​អាច​នឹង​ធ្វើ​អ្វី ទាស់​នឹង​សេចក្ដី​ពិត​បាន​ទេ ធ្វើ​បាន​តែ​អ្វី​ដែល​សំរាប់​សេចក្ដី​ពិត​វិញ


ពី​ព្រោះ​បើ​សិន​ជា​ខ្ញុំ​បាន​អួត​នឹង​គាត់ ពី​ដំណើរ​អ្នក​រាល់​គ្នា​យ៉ាង​ណា​ខ្លះ នោះ​ខ្ញុំ​មិន​ខ្មាស​ទេ ព្រោះ​សេចក្ដី​ដែល​យើង​ខ្ញុំ​បាន​អួត​នឹង​ទីតុស ពី​អ្នក​រាល់​គ្នា នោះ​ឃើញ​ថា​ពិត​មែន ដូច​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ក៏​ពិត​ដែរ


ខ្ញុំ​ទុក​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ជា​ខ្លាំង ខ្ញុំ​អួត​ពី​អ្នក​រាល់​គ្នា​ជា​ខ្លាំង​ដែរ ខ្ញុំ​មាន​ចិត្ត​ពេញ​ដោយ​សេចក្ដី​ក្សេម‌ក្សាន្ត ខ្ញុំ​មាន​សេចក្ដី​អំណរ​លើស‌លប់ ពី​គ្រប់​ទាំង​សេចក្ដី​វេទនា​របស់​យើង​ខ្ញុំ


សំបុត្រ​ប៉ុល​ខ្ញុំ ដែល​ជា​សាវក មិន​មែន​អំពី​មនុស្ស ឬ​ដោយ‌សារ​មនុស្ស​ទេ គឺ​ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ នឹង​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា ដែល​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើង​នោះ​វិញ


គឺ​ដោយ​ហេតុ​នោះ​បាន​ជា​ខ្ញុំ​រង​ទុក្ខ​ទាំង​នេះ តែ​ខ្ញុំ​មិន​ខ្មាស​ទេ ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ​តាម ហើយ​ខ្ញុំ​ជឿ​ពិត​ថា ទ្រង់​អាច​នឹង​ថែ​រក្សា​បញ្ញើ ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​ទ្រង់ ដរាប​ដល់​ថ្ងៃ​នោះ​ឯង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម