ការដែលហូបទឹកឃ្មុំច្រើនពេក មិនល្អទេ ការស្វែងរកសិរីរុងរឿងរបស់ខ្លួន ក៏មិនមែនជាសិរីរុងរឿងដែរ។
២ កូរិនថូស 10:12 - ព្រះគម្ពីរខ្មែរសាកល តាមពិត យើងមិនហ៊ានរាប់បញ្ចូល ឬប្រៀបផ្ទឹមខ្លួនជាមួយអ្នកខ្លះដែលណែនាំខ្លួនឯងឲ្យគេទទួលយកនោះឡើយ។ ប៉ុន្តែនៅពេលអ្នកទាំងនោះវាស់ខ្លួននឹងគ្នាឯង ហើយប្រៀបផ្ទឹមខ្លួនជាមួយគ្នាឯង នោះពួកគេគ្មានការយល់ដឹងសោះ។ Khmer Christian Bible យើងមិនហ៊ានរាប់ ឬប្រៀបផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្ដែការដែលពួកគេវាស់ស្ទង់ខ្លួននៅក្នុងចំណោមពួកគេ ហើយប្រៀបផ្ទឹមខ្លួននឹងខ្លួនឯង នោះពួកគេគ្មានការយល់ដឹងសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងមិនហ៊ានរាប់ខ្លួន ឬផ្ទឹមខ្លួននឹងអ្នកខ្លះដែលលើកតម្កើងខ្លួននោះឡើយ ប៉ុន្តែ ពេលអ្នកទាំងនោះវាស់ខ្លួនឯងនឹងគ្នាឯង ហើយផ្ទឹមខ្លួនឯងនឹងគ្នាឯង នោះគេគ្មានប្រាជ្ញាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំមិនហ៊ានរាប់ខ្លួនជាមួយនឹងពួកអ្នកនោះខ្លះ ឬផ្ទឹមខ្លួននឹងគេ ដែលផ្ទុកផ្តាក់ខ្លួនគេនោះឡើយ ពួកអ្នកនោះដែលគេវាស់ ហើយផ្ទឹមខ្លួននឹងខ្លួនគេ នោះគ្មានប្រាជ្ញាទេ អាល់គីតាប យើងមិនហ៊ានលើកខ្លួនឲ្យស្មើនឹងអ្នកខ្លះដែលតែងតាំងខ្លួនឯង ឬក៏ប្រៀបផ្ទឹមខ្លួនយើងទៅនឹងគេនោះឡើយ។ អ្នកទាំងនោះបានលើកខ្លួនតាំងជារង្វាស់ សម្រាប់វាស់ខ្លួនឯង ហើយប្រៀបផ្ទឹមខ្លួនឯងទៅនឹងខ្លួនឯង! គេគ្មានប្រាជ្ញាទាល់តែសោះ! |
ការដែលហូបទឹកឃ្មុំច្រើនពេក មិនល្អទេ ការស្វែងរកសិរីរុងរឿងរបស់ខ្លួន ក៏មិនមែនជាសិរីរុងរឿងដែរ។
តើអ្នកបានឃើញមនុស្សដែលមានប្រាជ្ញាក្នុងភ្នែកខ្លួនឯងទេ? មានសង្ឃឹមចំពោះមនុស្សល្ងង់ជាងអ្នកនោះទៅទៀត។
ទុកឲ្យអ្នកឯទៀតសរសើរអ្នកចុះ គឺមិនមែនមាត់ខ្លួនឯងទេ ក៏ទុកឲ្យអ្នកដទៃសរសើរវិញ គឺមិនមែនបបូរមាត់ខ្លួនឯងដែរ។
ពួកផារិស៊ីនោះបានឈរអធិស្ឋានសេចក្ដីទាំងនេះនឹងខ្លួនឯងថា: ‘ព្រះអើយ ទូលបង្គំអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនដូចមនុស្សឯទៀតដែលជាមនុស្សជំរិតគេ មនុស្សទុច្ចរិត មនុស្សផិតក្បត់ ហើយក៏មិនដូចអ្នកទារពន្ធនេះដែរ។
ខ្ញុំមិនហ៊ាននិយាយអ្វីឡើយ ក្រៅពីអ្វីៗដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីឲ្យសាសន៍ដទៃស្ដាប់បង្គាប់ គឺអ្វីដែលព្រះអង្គបានធ្វើតាមរយៈពាក្យសម្ដី និងការប្រព្រឹត្តរបស់ខ្ញុំ
មនុស្សបែបនេះត្រូវពិចារណាការនេះថា យើងជាយ៉ាងណាតាមរយៈពាក្យសម្ដីក្នុងសំបុត្រ ពេលយើងមិននៅជាមួយ យើងក៏នឹងប្រព្រឹត្តយ៉ាងនោះ ពេលយើងនៅជាមួយដែរ។
ដ្បិតមិនមែនអ្នកដែលណែនាំខ្លួនឯងឲ្យគេទទួលយកទេ ដែលជាទីគោរពរាប់អាន គឺអ្នកដែលព្រះអម្ចាស់ណែនាំឲ្យទទួលយកនោះវិញ៕
តើយើងចាប់ផ្ដើមណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតឬ? ឬមួយក៏យើងត្រូវការលិខិតណែនាំជូនអ្នករាល់គ្នា ឬសុំពីអ្នករាល់គ្នា ដូចអ្នកខ្លះត្រូវការ?
យើងមិនមែនណែនាំខ្លួនឯងឲ្យអ្នករាល់គ្នាទទួលយកទៀតទេ គឺផ្ដល់ឱកាសឲ្យអ្នករាល់គ្នាអួតអំពីយើងវិញ ដើម្បីឲ្យអ្នករាល់គ្នាអាចតបនឹងពួកអ្នកដែលអួតពីសំបកក្រៅ មិនមែនពីក្នុងចិត្ត