ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
២ កូរិនថូស 1:6 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើយើងរងទុក្ខ នោះគឺដើម្បីជាការកម្សាន្តចិត្ត និងជាការសង្គ្រោះដល់អ្នករាល់គ្នា; ប្រសិនបើយើងទទួលការកម្សាន្តចិត្ត នោះគឺដើម្បីជាការកម្សាន្តចិត្តដល់អ្នករាល់គ្នា ហើយការកម្សាន្តចិត្តនេះចេញឥទ្ធិពល នៅពេលអ្នករាល់គ្នាស៊ូទ្រាំនឹងទុក្ខលំបាក ជាទុក្ខលំបាកដូចដែលយើងកំពុងរងទុក្ខនោះដែរ។ Khmer Christian Bible បើយើងត្រូវរងទុក្ខ នោះគឺដើម្បីជាការកម្សាន្ដចិត្ដ និងសេចក្ដីសង្គ្រោះរបស់អ្នករាល់គ្នា ឬបើយើងទទួលការកម្សាន្ដចិត្ដវិញ ក៏ដើម្បីជាការកម្សាន្ដចិត្ដដល់អ្នករាល់គ្នាដែរ ដែលកើតពីការស៊ូទ្រាំនឹងការរងទុក្ខតែមួយ ដែលយើងក៏រងទុក្ខដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ បើយើងខ្ញុំត្រូវរងទុក្ខវេទនា នោះគឺសម្រាប់ជាការកម្សាន្តចិត្ត និងការសង្គ្រោះដល់អ្នករាល់គ្នា។ បើយើងបានទទួលការកម្សាន្តចិត្ត គឺសម្រាប់ឲ្យអ្នករាល់គ្នាមានការកម្សាន្តចិត្ត ពេលអ្នករាល់គ្នាទ្រាំទ្រយ៉ាងអត់ធ្មត់នឹងទុក្ខលំបាកផ្សេងៗ ដែលយើងក៏មានទុក្ខលំបាកដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យព្រះអង្គសម្រាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្តហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ត ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ បើសិនជាយើងខ្ញុំកើតមានសេចក្ដីវេទនា នោះគឺសំរាប់ជាសេចក្ដីកំសាន្តចិត្ត នឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា ជាសេចក្ដីដែលបានកើតមក ដោយការទ្រាំទ្រ នឹងសេចក្ដីទុក្ខលំបាកដដែល ដែលយើងខ្ញុំក៏រងទុក្ខដែរ ឬបើយើងមានសេចក្ដីក្សាន្ដ នោះក៏សំរាប់ជាសេចក្ដីកំសាន្ដចិត្តនឹងសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នាដែរ ហើយយើងខ្ញុំមានសង្ឃឹមដល់អ្នករាល់គ្នាជាមាំមួនផង អាល់គីតាប បើយើងត្រូវរងទុក្ខវេទនា គឺដើម្បីឲ្យអ៊ីសាសំរាលទុក្ខ និងសង្គ្រោះបងប្អូន។ បើយើងបានធូរស្បើយក្នុងចិត្ដហើយនោះ គឺដើម្បីឲ្យបងប្អូនបានធូរស្បើយក្នុងចិត្ដ ធ្វើឲ្យបងប្អូនអាចស៊ូទ្រាំនឹងទុក្ខលំបាកផ្សេងៗដូចយើងដែរ។ |
ប៉ុន្តែដល់ពេលថ្ងៃទាំងនោះកន្លងផុតទៅ យើងក៏បន្តដំណើរចេញទៅទៀត។ ពួកគេទាំងអស់គ្នា ព្រមទាំងប្រពន្ធ និងកូនៗ បានជូនដំណើរយើងរហូតដល់ខាងក្រៅទីក្រុង។ ក្រោយពីលុតជង្គង់អធិស្ឋាននៅមាត់សមុទ្រ
យើងក៏ដឹងដែរថា ព្រះទ្រង់ធ្វើឲ្យអ្វីៗទាំងអស់ធ្វើការរួមគ្នាដើម្បីជាការល្អដល់អ្នកដែលស្រឡាញ់ព្រះ គឺអ្នកដែលត្រូវបានត្រាស់ហៅ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
គឺព្រះអង្គហើយ ដែលតែងតែកម្សាន្តចិត្តយើងក្នុងអស់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដែលនៅក្នុងទុក្ខវេទនាគ្រប់បែបយ៉ាងបានដែរ ដោយការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់ទទួលពីព្រះ
ដូច្នេះ ខ្ញុំនឹងចំណាយរហូតដល់អស់រលីងដោយអំណរយ៉ាងខ្លាំង ដើម្បីព្រលឹងរបស់អ្នករាល់គ្នា។ ប្រសិនបើខ្ញុំស្រឡាញ់អ្នករាល់គ្នាកាន់តែខ្លាំងឡើង តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំកាន់តែតិចទៅឬ?
អ្នកដែលរៀបចំយើងសម្រាប់ការនេះគឺព្រះ; ព្រះអង្គបានប្រទានព្រះវិញ្ញាណជាថ្លៃកក់ដល់យើង។
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ធ្វើជាអ្នកទោសរបស់ព្រះគ្រីស្ទយេស៊ូវ សម្រាប់អ្នករាល់គ្នាដែលជាសាសន៍ដទៃ។
ដូច្នេះ ខ្ញុំសុំអ្នករាល់គ្នាកុំឲ្យធ្លាក់ទឹកចិត្តដោយព្រោះទុក្ខវេទនារបស់ខ្ញុំដើម្បីអ្នករាល់គ្នាឡើយ ដ្បិតទុក្ខវេទនានេះជាសិរីរុងរឿងរបស់អ្នករាល់គ្នា។
ដ្បិតខ្ញុំដឹងហើយថាការនេះនឹងទៅជាការរួចជីវិតសម្រាប់ខ្ញុំ តាមរយៈការអធិស្ឋានរបស់អ្នករាល់គ្នា និងជំនួយពីព្រះវិញ្ញាណរបស់ព្រះយេស៊ូវគ្រីស្ទ។
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។