អ្នកច្បាប់នោះទូលថា៖ “គឺអ្នកដែលសម្ដែងសេចក្ដីមេត្តាដល់គាត់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរអ្នកទៅ ហើយប្រព្រឹត្តដូចគ្នាដែរចុះ”។
១ យ៉ូហាន 4:11 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ប្រសិនបើព្រះបានស្រឡាញ់យើងដល់ម្ល៉េះ យើងក៏ត្រូវតែស្រឡាញ់គ្នាទៅវិញទៅមកដែរ។ Khmer Christian Bible បងប្អូនជាទីស្រឡាញ់អើយ! បើព្រះជាម្ចាស់ស្រឡាញ់យើងដល់ម្ល៉េះ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងខ្លាំងដល់ម៉្លេះ នោះយើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើព្រះជាម្ចាស់បានស្រឡាញ់យើងដល់កម្រិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្ងួនភ្ងាអើយ បើព្រះបានស្រឡាញ់យើងរាល់គ្នាជាខ្លាំងទាំងម៉្លេះ នោះត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមកដែរ អាល់គីតាប កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើអុលឡោះបានស្រឡាញ់យើងដល់កំរិតនេះទៅហើយ យើងក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។ |
អ្នកច្បាប់នោះទូលថា៖ “គឺអ្នកដែលសម្ដែងសេចក្ដីមេត្តាដល់គាត់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរអ្នកទៅ ហើយប្រព្រឹត្តដូចគ្នាដែរចុះ”។
“ខ្ញុំផ្ដល់សេចក្ដីបង្គាប់ថ្មីដល់អ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នា អ្នករាល់គ្នាក៏ត្រូវស្រឡាញ់គ្នាទៅវិញទៅមកដែរ។
ចូរដកយកអស់ទាំងជាតិល្វីង សេចក្ដីក្ដៅក្រហាយ កំហឹង ជម្លោះឡូឡា និងការមួលបង្កាច់ ព្រមទាំងគំនិតព្យាបាទគ្រប់បែបយ៉ាងចេញពីអ្នករាល់គ្នា។
ទាំងទ្រាំនឹងគ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកណាមានរឿងទាស់នឹងម្នាក់ទៀត ចូរលើកលែងទោសឲ្យគ្នាទៅវិញទៅមក។ ដូចដែលព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នករាល់គ្នាយ៉ាងណា អ្នករាល់គ្នាក៏ត្រូវលើកលែងទោសយ៉ាងនោះដែរ។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ខ្ញុំសរសេរមកអ្នករាល់គ្នាមិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺសេចក្ដីបង្គាប់ចាស់ដែលអ្នករាល់គ្នាមានតាំងពីដំបូងមក។ សេចក្ដីបង្គាប់ចាស់នេះជាព្រះបន្ទូលដែលអ្នករាល់គ្នាធ្លាប់ឮហើយ។
ដ្បិតនេះជាសារដែលអ្នករាល់គ្នាបានឮតាំងពីដំបូងមក គឺឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក។
នេះជាសេចក្ដីបង្គាប់របស់ព្រះអង្គ គឺឲ្យយើងជឿលើព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ ហើយឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក តាមសេចក្ដីបង្គាប់ដែលព្រះអង្គបានប្រទានមកយើង។
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ យើងត្រូវតែស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់ជារបស់ព្រះ។ អស់អ្នកដែលស្រឡាញ់ គឺកើតមកពីព្រះ ហើយស្គាល់ព្រះ។
លោកស្រីអើយ ឥឡូវនេះ ខ្ញុំសូមអង្វរអ្នក ឲ្យយើងរាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ខ្ញុំសរសេរមកអ្នក មិនមែនជាសេចក្ដីបង្គាប់ថ្មីទេ គឺជាសេចក្ដីបង្គាប់ដែលយើងមានតាំងពីដំបូងមក។