ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕
១ យ៉ូហាន 3:6 - ព្រះគម្ពីរខ្មែរសាកល អស់អ្នកដែលស្ថិតនៅក្នុងព្រះអង្គ មិនបន្តប្រព្រឹត្តបាបទេ រីឯអស់អ្នកដែលបន្តប្រព្រឹត្តបាប មិនបានឃើញព្រះអង្គឡើយ ហើយក៏មិនបានស្គាល់ព្រះអង្គដែរ។ Khmer Christian Bible អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ នោះមិនប្រព្រឹត្ដបាបទេ ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្ដបាប នោះមិនបានឃើញព្រះអង្គឡើយ ហើយក៏មិនស្គាល់ព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់អ្នកដែលនៅជាប់ក្នុងព្រះអង្គ អ្នកនោះមិនធ្វើបាបទេ តែអ្នកដែលធ្វើបាប មិនបានឃើញព្រះអង្គឡើយ ក៏មិនស្គាល់ព្រះអង្គផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាស្ថិតនៅជាប់នឹងព្រះអង្គ អ្នកនោះមិនប្រព្រឹត្តអំពើបាបទេ រីឯអ្នកប្រព្រឹត្តអំពើបាប មិនដែលបានឃើញព្រះអង្គ ព្រមទាំងមិនស្គាល់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់អ្នកណាដែលនៅជាប់ក្នុងទ្រង់ នោះមិនដែលធ្វើបាបទេ តែពួកអ្នកដែលធ្វើបាបវិញ គេមិនបានឃើញទ្រង់ឡើយ ក៏មិនស្គាល់ទ្រង់ផង។ អាល់គីតាប អ្នកណាស្ថិតនៅជាប់នឹងអ៊ីសា អ្នកនោះមិនប្រព្រឹត្ដអំពើបាបទេ រីឯអ្នកប្រព្រឹត្ដអំពើបាប មិនដែលបានឃើញគាត់ ព្រមទាំងមិនស្គាល់គាត់ផង។ |
ដោយត្រូវបានដោះស្បៃចេញពីមុខស្រាប់ហើយ យើងទាំងអស់គ្នាកំពុងបំប្លាតរស្មីរុងរឿងរបស់ព្រះអម្ចាស់ ហើយកំពុងត្រូវបានផ្លាស់ប្រែទៅជារូបរាងដូចព្រះអង្គ ពីសិរីរុងរឿងទៅសិរីរុងរឿង។ ការនេះបានចេញពីព្រះអម្ចាស់ដែលជាវិញ្ញាណ៕
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ឥឡូវនេះ កូនរាល់គ្នាអើយ ចូរស្ថិតនៅក្នុងព្រះអង្គចុះ ដើម្បីកាលណាព្រះអង្គលេចមក យើងអាចមានភាពក្លាហាន ព្រមទាំងឥតត្រូវអៀនខ្មាសនៅចំពោះព្រះអង្គ ក្នុងកាលដែលព្រះអង្គយាងមក។
យើងដឹងថាយើងបានស្គាល់ព្រះអង្គដោយសារតែការនេះ គឺប្រសិនបើយើងកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ។
អ្នកដែលនិយាយថា៖ “ខ្ញុំស្គាល់ព្រះអង្គហើយ” ប៉ុន្តែមិនកាន់តាមសេចក្ដីបង្គាប់របស់ព្រះអង្គ អ្នកនោះជាអ្នកភូតភរ ហើយសេចក្ដីពិតមិនស្ថិតនៅក្នុងអ្នកនោះទេ;
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។
អស់អ្នកដែលកើតមកពីព្រះ មិនបន្តប្រព្រឹត្តបាបទេ ពីព្រោះគ្រាប់ពូជរបស់ព្រះអង្គស្ថិតនៅក្នុងអ្នកនោះ; អ្នកនោះមិនអាចបន្តប្រព្រឹត្តបាបបានឡើយ ពីព្រោះគាត់បានកើតមកពីព្រះ។
យើងដឹងហើយថា អស់អ្នកដែលកើតមកពីព្រះ មិនប្រព្រឹត្តបាបទេ គឺព្រះអង្គដែលប្រសូតពីព្រះ រក្សាអ្នកនោះ ហើយមេអាក្រក់ក៏មិនប៉ះអ្នកនោះឡើយ។
អ្នកដ៏ជាទីស្រឡាញ់អើយ កុំត្រាប់តាមការអាក្រក់ឡើយ គឺចូរត្រាប់តាមការល្អវិញ។ អ្នកដែលធ្វើល្អ ជារបស់ព្រះ រីឯអ្នកដែលធ្វើអាក្រក់ មិនដែលឃើញព្រះឡើយ។