តើព្រះមហាក្សត្រនៃសិរីរុងរឿងនេះជានរណា? គឺព្រះយេហូវ៉ាដ៏ខ្លាំងពូកែ និងដ៏មានព្រះចេស្ដា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្ដាក្នុងចម្បាំង។
១ ពេត្រុស 2:3 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ទ្រង់ល្អ។ Khmer Christian Bible ដ្បិតអ្នករាល់គ្នាបានភ្លក់ហើយថា ព្រះអម្ចាស់ល្អ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើអ្នករាល់គ្នាពិតជាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើបងប្អូនពិតជាបានក្រេបជញ្ជក់ដឹងថា ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសមែននោះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបើអ្នករាល់គ្នាបានភ្លក់ឲ្យដឹងថា ព្រះអម្ចាស់ទ្រង់ល្អមែន អាល់គីតាប បើបងប្អូនពិតជាបានពិសោធន៍ដឹងថា អុលឡោះជាអម្ចាស់សប្បុរសមែននោះ! |
តើព្រះមហាក្សត្រនៃសិរីរុងរឿងនេះជានរណា? គឺព្រះយេហូវ៉ាដ៏ខ្លាំងពូកែ និងដ៏មានព្រះចេស្ដា គឺព្រះយេហូវ៉ាដ៏មានព្រះចេស្ដាក្នុងចម្បាំង។
ចូរភ្លក់មើលឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ល្អ! មានពរហើយ មនុស្សដែលជ្រកកោនក្នុងព្រះអង្គ!
ព្រលឹងរបស់ទូលបង្គំនឹងបានឆ្អែត ដូចបានឆ្អែតដោយខួរឆ្អឹង និងខ្លាញ់ ហើយមាត់របស់ទូលបង្គំនឹងសរសើរតម្កើងដោយបបូរមាត់នៃសេចក្ដីរីករាយ។
ព្រះយេហូវ៉ាអើយ អស់អ្នកដែលស្គាល់ព្រះនាមរបស់ព្រះអង្គនឹងជឿទុកចិត្តលើព្រះអង្គ ដ្បិតព្រះអង្គមិនដែលបោះបង់ចោលអ្នកដែលស្វែងរកព្រះអង្គឡើយ។
ដ្បិតសេចក្ដីល្អរបស់ព្រះអង្គច្រើនយ៉ាងណាហ្ន៎ សោភ័ណភាពរបស់ព្រះអង្គល្អយ៉ាងណាហ្ន៎! ស្រូវនឹងធ្វើឲ្យពួកមនុស្សកំលោះចម្រើនឡើង ហើយស្រាទំពាំងបាយជូរថ្មីក៏ធ្វើឲ្យពួកស្រីក្រមុំចម្រើនឡើងដែរ៕
ប៉ុន្តែនៅពេលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ចំពោះមនុស្សជាតិរបស់ព្រះដែលជាព្រះសង្គ្រោះនៃយើងបានលេចមក