ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
១ ធីម៉ូថេ 5:15 - ព្រះគម្ពីរខ្មែរសាកល ដ្បិតមានអ្នកខ្លះបានបែរទៅតាមសាតាំងហើយ។ Khmer Christian Bible ដ្បិតមានស្រ្ដីមេម៉ាយមួយចំនួនបានបែរទៅតាមអារក្សសាតាំងហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតមានពួកនាងខ្លះបានងាកបែរទៅតាមអារក្សសាតាំងរួចទៅហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមមារ*សាតាំងរួចទៅហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតមានអ្នកខ្លះងាកបែរទៅ តាមអារក្សសាតាំងហើយ អាល់គីតាប ដ្បិតមាននាងខ្លះបានឃ្លាតចាកពីមាគ៌ាល្អ បែរទៅតាមអ៊ីព្លេសហ្សៃតនរួចទៅហើយ។ |
ព្រះយេស៊ូវមានបន្ទូលនឹងវាថា៖“សាតាំង ថយចេញទៅ! ដ្បិតមានសរសេរទុកមកថា: ‘អ្នកត្រូវថ្វាយបង្គំព្រះអម្ចាស់ព្រះរបស់អ្នក ហើយត្រូវបម្រើព្រះអង្គតែមួយអង្គគត់’ ”។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅសាតាំង ដើម្បីឲ្យពួកគេត្រូវបានប្រៀនប្រដៅ កុំឲ្យនិយាយប្រមាថព្រះឡើយ៕
អ្នកដឹងការនេះហើយថា អស់អ្នកដែលនៅអាស៊ីបានបោះបង់ខ្ញុំចោល ក្នុងចំណោមពួកគេមាន ភីកេឡុស និងហ៊ើម៉ូគេន។
ដែលជ្រួសចេញពីសេចក្ដីពិត ដោយអះអាងថាការរស់ឡើងវិញបានកើតឡើងរួចហើយ ហើយពួកគេកំពុងផ្ដួលរំលំជំនឿរបស់អ្នកខ្លះ។
ដ្បិតដេម៉ាសបានបោះបង់ខ្ញុំចោលដោយស្រឡាញ់លោកីយ៍បច្ចុប្បន្ននេះ ក៏ចេញទៅថែស្សាឡូនីចហើយ។ ក្រេសេនបានទៅកាឡាទី ហើយទីតុសទៅដាល់ម៉ាទា
មនុស្សជាច្រើននឹងទៅតាមការល្មោភកាមរបស់ពួកគេ ហើយមាគ៌ានៃសេចក្ដីពិតនឹងត្រូវបាននិយាយប្រមាថដោយព្រោះពួកគេ។
ក្នុងសំបុត្រទាំងអស់ គាត់រៀបរាប់អំពីសេចក្ដីទាំងនេះហើយ។ ក្នុងសំបុត្រទាំងនោះមានចំណុចខ្លះពិបាកយល់ ដែលពួកគ្មានចំណេះដឹង និងពួកមិនមាំមួនបំប្លែងន័យ ដូចដែលពួកគេធ្វើដល់បទគម្ពីរឯទៀតៗដែរ ដែលការនោះនាំមកនូវសេចក្ដីវិនាសដល់ខ្លួនពួកគេ។
ពួកគេបានចេញពីយើងទៅ ប៉ុន្តែពួកគេមិនមែនជាគ្នាយើងទេ ដ្បិតប្រសិនបើពួកគេជាគ្នាយើងមែន ម្ល៉េះសមពួកគេបានបន្តនៅជាមួយយើង; ប៉ុន្តែពួកគេចេញទៅដើម្បីឲ្យច្បាស់ថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
ដូច្នេះ នាគដ៏ធំនោះក៏ត្រូវបានទម្លាក់ចុះ។ វាជាពស់ពីបុរាណដែលហៅថាមារផង សាតាំងផង ជាអ្នកដែលបោកបញ្ឆោតពិភពលោកទាំងមូល។ វាត្រូវបានទម្លាក់ចុះមកផែនដី ហើយពួកបរិវាររបស់វាក៏ត្រូវបានទម្លាក់ចុះជាមួយវាដែរ។