Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ យ៉ូហាន 2:19 - ព្រះគម្ពីរខ្មែរសាកល

19 ពួកគេ​បាន​ចេញ​ពី​យើង​ទៅ ប៉ុន្តែ​ពួកគេ​មិនមែន​ជា​គ្នា​យើង​ទេ ដ្បិត​ប្រសិនបើ​ពួកគេ​ជា​គ្នា​យើង​មែន ម្ល៉េះសម​ពួកគេ​បាន​បន្ត​នៅ​ជាមួយ​យើង​; ប៉ុន្តែ​ពួកគេ​ចេញទៅ​ដើម្បីឲ្យ​ច្បាស់​ថា ពួកគេ​ទាំងអស់គ្នា​មិនមែន​ជា​គ្នា​យើង​ទេ។

សូមមើលជំពូក ចម្លង

Khmer Christian Bible

19 ពួកគេ​បាន​ចេញ​ពី​ក្នុង​ចំណោម​យើង​ទៅ​ ប៉ុន្ដែ​មិន​មែន​ជា​គ្នា​យើង​ទេ​ ព្រោះ​បើ​ជា​គ្នា​យើង​មែន​ ពួកគេ​នឹង​នៅ​ជាមួយ​យើង​រហូត​ ប៉ុន្ដែ​ពួកគេ​ចេញ​ទៅ​ដូច្នេះ​ ដើម្បី​បង្ហាញ​ឲ្យឃើញ​ថា​ ពួកគេ​ទាំង​អស់​គ្នា​មិន​មែន​ជា​គ្នា​យើង​ទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​គ្នា​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​យើង​ហើយ។ ប៉ុន្ដែ ដែល​គេ​បាន​ចេញ​ទៅ នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​គ្នា​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្តែ គេ​ចាក​ចេញ​ពី​យើង​ទៅ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គេ​បាន​ចេញ​ពី​ពួក​យើង​ទៅ តែ​មិន​មែន​ជា​ពួក​យើង​ទេ ដ្បិត​បើ​គេ​ជា​ពួក​យើង​មែន នោះ​នឹង​បាន​នៅ​ជាប់​ជា​មួយ​នឹង​យើង​ហើយ តែ​ដែល​គេ​បាន​ចេញ​ទៅ នោះ​ដើម្បី​នឹង​សំដែង​ពី​គេ​ថា គ្រប់​គ្នា​មិន​មែន​ជា​ពួក​យើង​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អ្នក​ទាំង​នោះ​បាន​ចេញ​ពី​ចំណោម​ពួក​យើង​ទៅ តែ​ពួក​គេ​មិន​មែន​ជា​គ្នា​យើង​ទេ បើ​គេ​ជា​គ្នា​យើង​មែន គេ​មុខ​ជា​នៅ​ជា​មួយ​យើង​រហូត​មិន​ខាន។ ប៉ុន្ដែ គេ​ចាក​ចេញ​ពី​យើង​ទៅ​ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ពួក​គេ​មិន​មែន​សុទ្ធ​តែ​ជា​គ្នា​យើង​ទាំង​អស់​ទេ។

សូមមើលជំពូក ចម្លង




១ យ៉ូហាន 2:19
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ស្រឡាញ់​សេចក្ដីយុត្តិធម៌ ហើយ​ព្រះអង្គ​មិន​បោះបង់ចោល​វិសុទ្ធជន​របស់ព្រះអង្គ​ឡើយ​; ពួកគេ​ត្រូវបាន​ថែរក្សា​ជារៀងរហូត រីឯ​ពូជពង្ស​របស់​មនុស្ស​អាក្រក់​នឹង​ត្រូវបាន​កាត់ចេញ​។


សូម្បីតែ​មិត្តដ៏ស្និទ្ធស្នាល​ដែល​ខ្ញុំ​បាន​ទុកចិត្តលើ​នោះ ជា​អ្នកដែល​ហូប​នំប៉័ង​របស់ខ្ញុំ ក៏​បាន​លើក​កែងជើង​ទាស់នឹង​ខ្ញុំ​ដែរ​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ​ដ៏ធំ ដើម្បី​នាំ​មនុស្ស​ឲ្យវង្វេង សូម្បីតែ​អ្នក​ដែល​ត្រូវបានជ្រើសតាំង ប្រសិនបើ​អាច​។


ដ្បិត​ព្រះគ្រីស្ទ​ក្លែងក្លាយ និង​ព្យាការីក្លែងក្លាយ​នឹង​ក្រោកឡើង ហើយ​ពួកគេ​នឹង​សម្ដែង​ទីសម្គាល់ និង​ការអស្ចារ្យ ដើម្បី​នាំ​អ្នក​ដែល​ត្រូវបានជ្រើសតាំង​ឲ្យវង្វេង ប្រសិនបើ​អាច​។


គ្រាប់ពូជ​ដែល​នៅលើ​ថ្ម គឺ​អ្នកដែល​នៅពេល​ឮ​ហើយ ក៏​ទទួលយក​ព្រះបន្ទូល​ដោយ​អំណរ ប៉ុន្តែ​ពួកគេ​គ្មាន​ឫស​ទេ ពួកគេ​ជឿ​តែ​មួយរយៈ​ប៉ុណ្ណោះ​ហើយ​កាលណា​មាន​ការសាកល្បង ពួកគេ​ក៏​ដកខ្លួនចេញ​។


អស់ទាំង​មែក​នៅ​ជាប់​នឹងខ្ញុំ​ដែល​មិន​បង្កើត​ផល ព្រះអង្គ​យក​មែកនោះ​ចេញ រីឯ​អស់ទាំង​មែក​ដែល​បង្កើត​ផល ព្រះអង្គ​លះ​មែកនោះ ដើម្បីឲ្យ​បង្កើត​ផល​កាន់តែច្រើន​។


ប៉ុន្តែ​អ្នកណាក៏ដោយដែល​ផឹក​ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​នោះ នឹង​មិន​ស្រេក​សោះឡើយ គឺ​ជារៀងរហូត​។ ផ្ទុយទៅវិញ ទឹក​ដែល​ខ្ញុំ​នឹង​ឲ្យ​អ្នកនោះ នឹង​ក្លាយជា​ប្រភព​ទឹក​ផុសឡើង​ដល់​ជីវិតអស់កល្បជានិច្ច​នៅក្នុង​អ្នកនោះ”។


ដោយ​យើងខ្ញុំ​បាន​ឮ​ថា មាន​អ្នកខ្លះ​ដែល​ចេញ​ពីចំណោម​យើងខ្ញុំ បាន​ធ្វើឲ្យ​បងប្អូន​មានអំពល់​ដោយ​ពាក្យសម្ដី បណ្ដាលឲ្យ​ចិត្ត​បងប្អូន​វិលវល់ ទោះបីជា​យើងខ្ញុំ​មិន​បាន​បង្គាប់​អ្នកទាំងនោះ​ក៏ដោយ


ព្រមទាំង​នឹង​មាន​មនុស្ស​ដែល​អធិប្បាយ​បង្វែរ កើតមាន​ពីចំណោម​អ្នករាល់គ្នា​ផ្ទាល់ ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​តាម​ខ្លួន។


យ៉ាងណាមិញ មិនមែន​ថា​ព្រះបន្ទូល​របស់​ព្រះ​ទៅជាឥតប្រយោជន៍​ឡើយ ដ្បិត​មិនមែន​អស់អ្នក​ដែល​កើតពី​អ៊ីស្រាអែល ជា​ជនជាតិអ៊ីស្រាអែល​នោះ​ទេ


ជាការពិត ត្រូវតែ​មាន​ការបែក​ជា​បក្សពួក​ក្នុងចំណោម​អ្នករាល់គ្នា ដើម្បីឲ្យ​ជាក់ច្បាស់​ថា​អ្នកណា​ពិត ក្នុងចំណោម​អ្នករាល់គ្នា​។


ដោយហេតុនេះ ខ្ញុំ​ស៊ូទ្រាំ​នឹង​គ្រប់ការទាំងអស់​ដោយយល់ដល់​អ្នក​ដែល​ត្រូវបានជ្រើសតាំង ដើម្បីឲ្យ​ពួកគេ​ទទួលបាន​សេចក្ដីសង្គ្រោះ​ដែល​នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ជាមួយនឹង​សិរីរុងរឿង​ដ៏អស់កល្បជានិច្ច​។


យ៉ាងណាមិញ គ្រឹះ​ដ៏រឹងមាំ​របស់​ព្រះ​នៅស្ថិតស្ថេរ​ជាដរាប ទាំង​មាន​បោះ​ត្រា​ដូច្នេះ​ថា​: “ព្រះអម្ចាស់​ស្គាល់​អ្នក​ដែល​ជា​របស់​អង្គទ្រង់” ហើយ​ថា​: “អស់អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់ ចូរ​ចាកចេញ​ពី​សេចក្ដីទុច្ចរិត​ទៅ”។


ប៉ុន្តែ​ពួកគេ​មិន​អាច​ទៅមុខបានឆ្ងាយ​ឡើយ ដ្បិត​ភាពលេលា​របស់​ពួកគេ​នឹង​ត្រូវបាន​លាតត្រដាង​ដល់​មនុស្ស​ទាំងអស់ ដូចដែល​បាន​កើតឡើង​ដល់​អ្នកទាំងពីរនោះ​ដែរ​។


ប៉ុន្តែ​យើង​មិនមែន​ជា​មនុស្សដែលដកខ្លួនថយ ហើយ​វិនាស​នោះ​ទេ គឺ​យើងជាមនុស្សដែលមាន​ជំនឿ ហើយ​រក្សា​ព្រលឹង​របស់ខ្លួន​វិញ​៕


ជាការពិត មាន​អ្នក​បោកប្រាស់​ជាច្រើន​បាន​ចេញទៅ​ក្នុង​ពិភពលោក​ហើយ ពួកគេ​មិន​សារភាពថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​មក​ជា​សាច់ឈាម​ទេ​។ មនុស្ស​បែបនេះ​ជា​អ្នក​បោកប្រាស់ និង​ជា​អ្នកប្រឆាំងព្រះគ្រីស្ទ‍។


ពី​ខ្ញុំ យូដាស ដែលជា​បាវបម្រើ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ជា​ប្អូនប្រុស​របស់​យ៉ាកុប ជូនចំពោះ​ពួក​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ដែល​ត្រូវបាន​ស្រឡាញ់​ក្នុង​ព្រះដែលជាព្រះបិតា និង​ត្រូវបាន​រក្សា​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​។


អ្នកទាំងនោះ​ជា​អ្នក​បង្កើតការបាក់បែក ជា​មនុស្ស​ខាងសាច់ឈាម គឺ​គ្មាន​ព្រះវិញ្ញាណ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម