ឱព្រះអើយ សូមប្រទានសេចក្ដីយុត្តិធម៌របស់ព្រះអង្គដល់ស្ដេច សូមប្រទានសេចក្ដីសុចរិតរបស់ព្រះអង្គដល់បុត្ររបស់ស្ដេចផង!
១ ធីម៉ូថេ 2:2 - ព្រះគម្ពីរខ្មែរសាកល សម្រាប់ស្ដេច និងសម្រាប់អស់អ្នកដែលមានតំណែងខ្ពស់ ដើម្បីឲ្យយើងបានរស់នៅក្នុងជីវិតដ៏សុខសាន្ត និងស្ងប់ស្ងាត់ ដោយការគោរពព្រះ និងសេចក្ដីថ្លៃថ្នូរគ្រប់ជំពូក។ Khmer Christian Bible គឺទាំងសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់គ្នាផង ដើម្បីឲ្យយើងរស់នៅបានសុខសាន្ដ ហើយស្ងប់ស្ងាត់ ដោយគោរពកោតខ្លាចព្រះជាម្ចាស់ និងដោយថ្លៃថ្នូរគ្រប់យ៉ាង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់ស្តេច និងអ្នកកាន់អំណាចទាំងប៉ុន្មានផង ដើម្បីឲ្យយើងបានរស់នៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ទាំងគោរពប្រតិបត្តិដល់ព្រះ ហើយមានជីវិតថ្លៃថ្នូរគ្រប់ជំពូក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវទូលអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗរូប ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ត គ្មានចលាចល ទាំងគោរពប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្នូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក អាល់គីតាប ត្រូវសូមអង្វរសម្រាប់ស្ដេច និងអ្នកកាន់អំណាចគ្រប់ៗគ្នា ដើម្បីឲ្យយើងរស់នៅបានសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងគោរពប្រណិប័តន៍អុលឡោះអស់ពីចិត្ដ និងមានជីវិតថ្លៃថ្នូរ។ |
ឱព្រះអើយ សូមប្រទានសេចក្ដីយុត្តិធម៌របស់ព្រះអង្គដល់ស្ដេច សូមប្រទានសេចក្ដីសុចរិតរបស់ព្រះអង្គដល់បុត្ររបស់ស្ដេចផង!
អ្នកទាំងពីរជាមនុស្សសុចរិតនៅចំពោះព្រះ ហើយដើរតាមអស់ទាំងបទបញ្ជា និងបទបញ្ញត្តិរបស់ព្រះអម្ចាស់ដោយឥតបន្ទោសបានឡើយ។
ពេលនោះ មើល៍! នៅយេរូសាឡិមមានបុរសម្នាក់ឈ្មោះស៊ីម្មាន។ បុរសនេះជាមនុស្សសុចរិត និងមានជំនឿស៊ប់ ហើយកំពុងរង់ចាំការសម្រាលទុក្ខដល់អ៊ីស្រាអែល។ ព្រះវិញ្ញាណដ៏វិសុទ្ធក៏សណ្ឋិតលើគាត់ដែរ។
ពួកគេតបថា៖ “កូនេលាសមេទាហានលើមួយរយនាក់ ជាមនុស្សដ៏សុចរិត និងកោតខ្លាចព្រះ ព្រមទាំងមានកេរ្តិ៍ឈ្មោះល្អក្នុងប្រជាជនយូដាទាំងមូល គាត់បានទទួលការបើកសម្ដែងពីទូតសួគ៌ដ៏វិសុទ្ធ ឲ្យអញ្ជើញលោកទៅផ្ទះរបស់គាត់ដើម្បីស្ដាប់សេចក្ដីពីលោក”។
ដោយហេតុនេះ ខ្លួនខ្ញុំផ្ទាល់តែងតែខិតខំព្យាយាមជានិច្ច ឲ្យមានសតិសម្បជញ្ញៈដែលឥតបន្ទោសបាននៅចំពោះព្រះ និងនៅចំពោះមនុស្ស។
ជាទីបញ្ចប់ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលគួរគោរព អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរស្រឡាញ់ អ្វីៗដែលមានកេរ្តិ៍ឈ្មោះល្អ ប្រសិនបើមានគុណធម៌ណាមួយ ឬសេចក្ដីគួរសរសើរណាមួយ ចូរឲ្យគិតអំពីសេចក្ដីទាំងនោះចុះ។
ព្រមទាំងកំណត់មហិច្ឆតារស់នៅយ៉ាងស្ងប់ស្ងៀម កុំចេះដឹងរឿងគេ ហើយធ្វើការដោយដៃអ្នករាល់គ្នាផ្ទាល់ ដូចដែលយើងបានបង្គាប់អ្នករាល់គ្នារួចហើយ
ចូរស្វែងរកសេចក្ដីសុខសាន្ត និងភាពវិសុទ្ធជាមួយមនុស្សទាំងអស់ ដ្បិតបើអ្នកណាគ្មានភាពវិសុទ្ធ អ្នកនោះនឹងមិនឃើញព្រះអម្ចាស់ឡើយ។