នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។
១ ថែស្សាឡូនីច 1:7 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ អ្នករាល់គ្នាបានក្លាយជាគំរូដល់អស់អ្នកដែលជឿ នៅម៉ាសេដូន និងអាខៃ។ Khmer Christian Bible ដូច្នេះ អ្នករាល់គ្នាបានត្រលប់ជាគំរូដល់អ្នកជឿទាំងឡាយនៅស្រុកម៉ាសេដូន និងស្រុកអាខៃ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូ ដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន និងស្រុកអាខៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ម៉្លេះបានជាអ្នករាល់គ្នាបានត្រឡប់ជាគំរូដល់អស់អ្នកដែលជឿនៅស្រុកម៉ាសេដូន នឹងស្រុកអាខៃ អាល់គីតាប ហេតុនេះ បងប្អូនបានទៅជាគំរូដល់អ្នកជឿទាំងអស់នៅស្រុកម៉ាសេដូន និងស្រុកអាខៃ |
នៅពេលចូលទៅទីក្រុង ពួកគេក៏ឡើងទៅបន្ទប់ខាងលើ ជាកន្លែងដែលពួកគេស្នាក់នៅ។ ពួកគេទាំងនោះមាន ពេត្រុស និងយ៉ូហាន យ៉ាកុប និងអនទ្រេ ភីលីព និងថូម៉ាស បារថូឡូមេ និងម៉ាថាយ យ៉ាកុបកូនរបស់អាល់ផាយ ស៊ីម៉ូនអ្នកជាតិនិយម និងយូដាសកូនរបស់យ៉ាកុប។
រួចពីទីនោះទៅដល់ភីលីព ដែលជាទីក្រុងសំខាន់ជាងគេក្នុងស្រុកម៉ាសេដូន និងជាអាណានិគមរ៉ូម។ យើងបានស្នាក់នៅទីក្រុងនោះរយៈពេលប៉ុន្មានថ្ងៃ។
ប៉ុន្តែនៅគ្រាដែលកាលីយ៉ូធ្វើជាអភិបាលអាខៃ ពួកយូដាបានរួមចិត្តគ្នាក្រោកឡើងប្រឆាំងនឹងប៉ូល ហើយយកគាត់ទៅទីកាត់ក្ដី
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
ដ្បិតអ្នកជឿនៅម៉ាសេដូន និងអាខៃ បានពេញចិត្តនឹងចែកទានមួយចំនួនដល់អ្នកក្រីក្រក្នុងចំណោមវិសុទ្ធជននៅយេរូសាឡិម។
ពីខ្ញុំ ប៉ូល ដែលជាសាវ័ករបស់ព្រះគ្រីស្ទយេស៊ូវ តាមបំណងព្រះហឫទ័យរបស់ព្រះ និងពីធីម៉ូថេជាបងប្អូន ជូនចំពោះក្រុមជំនុំរបស់ព្រះដែលនៅកូរិនថូស និងវិសុទ្ធជនទាំងអស់ដែលនៅទូទាំងអាខៃ។
ដ្បិតខ្ញុំស្គាល់ចិត្តសង្វាតរបស់អ្នករាល់គ្នាហើយ។ ដូច្នេះ ខ្ញុំបានអួតអំពីអ្នករាល់គ្នាប្រាប់ពួកអ្នកម៉ាសេដូនថា៖ “អាខៃបានរៀបចំតាំងពីឆ្នាំមុនម៉្លេះ”។ ចិត្តឆេះឆួលរបស់អ្នករាល់គ្នាបានជំរុញមនុស្សភាគច្រើនក្នុងចំណោមពួកគេ។
ដ្បិតព្រះបន្ទូលរបស់ព្រះអម្ចាស់បានឮសុសសាយចេញពីអ្នករាល់គ្នា មិនគ្រាន់តែក្នុងម៉ាសេដូន និងអាខៃប៉ុណ្ណោះទេ គឺនៅគ្រប់ទីកន្លែងដែលជំនឿរបស់អ្នករាល់គ្នាលើព្រះបានផ្សាយចេញ រហូតដល់យើងមិនចាំបាច់និយាយអ្វីទៀតឡើយ។
ពិតមែនហើយ អ្នករាល់គ្នាកំពុងធ្វើដូច្នេះដល់បងប្អូនទាំងអស់នៅម៉ាសេដូនទាំងមូល។ ក៏ប៉ុន្តែបងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យធ្វើដូច្នេះកាន់តែច្រើនឡើងថែមទៀត
កុំឲ្យអ្នកណាមើលងាយអ្នកដោយព្រោះនៅក្មេងនោះឡើយ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់អ្នកជឿក្នុងពាក្យសម្ដី ក្នុងកិរិយា ក្នុងសេចក្ដីស្រឡាញ់ ក្នុងជំនឿ និងក្នុងសេចក្ដីបរិសុទ្ធ។
ខ្លួនអ្នកត្រូវបង្ហាញគំរូក្នុងកិច្ចការដ៏ប្រសើរគ្រប់យ៉ាង ហើយក្នុងការបង្រៀន ត្រូវបង្ហាញភាពទៀងត្រង់ កិរិយាថ្លៃថ្នូរ
ក៏មិនមែនដោយជិះជាន់លើអ្នកដែលត្រូវបានប្រទានមកឲ្យអ្នករាល់គ្នាមើលថែនោះទេ ផ្ទុយទៅវិញ ចូរធ្វើជាគំរូដល់ហ្វូងចៀម។