ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
១ កូរិនថូស 14:31 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអ្នកទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលបានម្នាក់ម្ដងៗ ដើម្បីឲ្យទាំងអស់គ្នាបានរៀន និងទទួលការលើកទឹកចិត្ត។ Khmer Christian Bible ព្រោះអ្នករាល់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗទៅមនុស្សគ្រប់គ្នាបាន ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយគ្រប់គ្នាបានទទួលការលើកទឹកចិត្តដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអ្នករាល់គ្នាទាំងអស់ អាចថ្លែងទំនាយបានម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀន ហើយឲ្យគ្រប់គ្នាបានទទួលការលើកទឹកចិត្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងព្រះបន្ទូលម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្តគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នករាល់គ្នាមានច្បាប់នឹងអធិប្បាយបានទាំងអស់គ្នា តែត្រូវសំដែងម្នាក់ម្តងៗ ដើម្បីឲ្យគ្រប់គ្នាបានរៀនតាម ហើយឲ្យគ្រប់គ្នាបានសេចក្ដីទូន្មានដែរ អាល់គីតាប ដ្បិតបងប្អូនទាំងអស់គ្នាអាចថ្លែងបន្ទូលនៃអុលឡោះម្នាក់ម្ដងៗ ដើម្បីបានទទួលការអប់រំ និងទទួលការលើកទឹកចិត្ដគ្រប់ៗគ្នា។ |
ចូរឲ្យមនុស្សមានប្រាជ្ញាស្ដាប់ ហើយកើនសេចក្ដីអប់រំចុះ ចូរឲ្យមនុស្សដែលយល់ច្បាស់ ទទួលបានការណែនាំចុះ
ចូរអប់រំមនុស្សមានប្រាជ្ញា នោះគេនឹងមានប្រាជ្ញាថែមទៀត; ចូរបង្រៀនមនុស្សសុចរិត នោះគេនឹងកើនសេចក្ដីអប់រំ។
ពោលគឺ ដើម្បីឲ្យយើងបានលើកទឹកចិត្តគ្នាទៅវិញទៅមកពេលនៅជាមួយអ្នករាល់គ្នា តាមរយៈជំនឿរបស់ម្នាក់ៗ ទាំងខ្ញុំ និងអ្នករាល់គ្នា។
ប៉ុន្តែនៅក្នុងក្រុមជំនុំ ខ្ញុំសុខចិត្តនិយាយប្រាំម៉ាត់ដោយគំនិតរបស់ខ្ញុំ ដើម្បីបង្រៀនអ្នកដទៃ ជាជាងនិយាយមួយម៉ឺនម៉ាត់ជាភាសាដទៃ។
ផ្ទុយទៅវិញ អ្នកដែលថ្លែងព្រះបន្ទូល និយាយទៅកាន់មនុស្ស ដើម្បីស្អាងទឹកចិត្ត លើកទឹកចិត្ត និងកម្សាន្តចិត្ត។
ប្រសិនបើមានសេចក្ដីអ្វីមួយត្រូវបានបើកសម្ដែងដល់អ្នកផ្សេងដែលនៅអង្គុយ ចូរឲ្យអ្នកនិយាយមុនស្ងៀមស្ងាត់ទៅ។
ប្រសិនបើពួកនាងចង់រៀនពីអ្វីមួយ ចូរសួរប្ដីរបស់ខ្លួននៅផ្ទះចុះ ដ្បិតការដែលមនុស្សស្រីនិយាយនៅក្នុងក្រុមជំនុំ ជាការគួរឲ្យខ្មាសហើយ។
គឺព្រះអង្គហើយ ដែលតែងតែកម្សាន្តចិត្តយើងក្នុងអស់ទាំងទុក្ខវេទនារបស់យើង ដើម្បីឲ្យយើងអាចកម្សាន្តចិត្តអ្នកដែលនៅក្នុងទុក្ខវេទនាគ្រប់បែបយ៉ាងបានដែរ ដោយការកម្សាន្តចិត្តដែលខ្លួនយើងផ្ទាល់ទទួលពីព្រះ
ខ្ញុំបានចាត់គាត់ឲ្យមករកអ្នករាល់គ្នាសម្រាប់ការនេះឯង ដើម្បីឲ្យអ្នករាល់គ្នាដឹងអំពីយើង និងដើម្បីលើកទឹកចិត្តអ្នករាល់គ្នា។
ដើម្បីឲ្យចិត្តរបស់អ្នកទាំងនោះបានទទួលការកម្សាន្ត ទាំងភ្ជាប់គ្នាក្នុងសេចក្ដីស្រឡាញ់ និងក្នុងអស់ទាំងភាពបរិបូរនៃការជឿអស់ពីចិត្តដែលមកពីការយល់ដឹង រហូតដល់ការយល់ដឹងត្រឹមត្រូវអំពីអាថ៌កំបាំងរបស់ព្រះ គឺព្រះគ្រីស្ទ។
ដូច្នេះ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក ហើយស្អាងទឹកចិត្តគ្នាទៅវិញទៅមក ដូចដែលអ្នករាល់គ្នាកំពុងធ្វើ។
បងប្អូនអើយ យើងសូមជំរុញទឹកចិត្តអ្នករាល់គ្នាឲ្យទូន្មានអ្នកដែលគ្មានរបៀបវិន័យ ឲ្យកម្សាន្តចិត្តអ្នកទន់ជ្រាយ ឲ្យគាំពារអ្នកខ្សោយ ហើយឲ្យអត់ធ្មត់ចំពោះមនុស្សទាំងអស់។