Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:35 - ព្រះគម្ពីរខ្មែរសាកល

35 ប្រសិនបើ​ពួកនាង​ចង់​រៀន​ពី​អ្វីមួយ ចូរ​សួរ​ប្ដី​របស់ខ្លួន​នៅ​ផ្ទះ​ចុះ ដ្បិត​ការ​ដែល​មនុស្សស្រី​និយាយ​នៅក្នុង​ក្រុមជំនុំ ជា​ការ​គួរឲ្យខ្មាស​ហើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ហើយ​បើ​ពួកនាង​ចង់​រៀន​អំពី​អ្វី​មួយ​ ចូរ​ឲ្យ​ពួកនាង​សួរ​ប្ដី​របស់​ខ្លួន​នៅ​ផ្ទះ​ចុះ​ ដ្បិត​ជា​ការ​អាម៉ាស់​មួយ​ដែល​ឲ្យ​ស្រ្ដី​និយាយ​នៅ​ក្នុង​ក្រុមជំនុំ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ប្រសិន‌បើ​មាន​អ្វី​មួយ​ដែល​នាង​ចង់​ដឹង ត្រូវ​សួរ​ប្តី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ស្រ្ដីៗ​និយាយ​នៅ​ក្នុង​ក្រុម​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ត្រីៗ​និយាយ​ក្នុង​ក្រុម‌ជំនុំ​មិន​សមរម្យ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 បើ​គេ​ចង់​រៀន​អ្វី នោះ​ត្រូវ​តែ​សួរ​ប្ដី​នៅ​ឯ​ផ្ទះ​ចុះ ដ្បិត​ដែល​ពួក​ស្រីៗ​និយាយ​នៅ​ក្នុង​ពួក​ជំនុំ នោះ​គួរ​ខ្មាស​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ប្រសិន​បើ​នាង​ចង់​ដឹង​រឿង​អ្វី​មួយ ត្រូវ​សួរ​ប្ដី​នាង​ឯ​ផ្ទះ​ទៅ ព្រោះ​ស្ដ្រីៗ​និយាយ​ក្នុង​ក្រុម‌ជំអះ មិន​សមរម្យ​ទេ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:35
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បីតែ​ធម្មជាតិ​ផ្ទាល់​ក៏​បង្រៀន​អ្នករាល់គ្នា​ដែរ​ថា ប្រសិនបើ​មនុស្សប្រុស​ទុកសក់វែង នោះ​ជា​ការអាម៉ាស់មុខ​ដល់​ខ្លួន​។


ប្រសិនបើ​មនុស្សស្រី​មិន​ទទូរ​ទេ នោះ​ចូរឲ្យ​នាង​កាត់សក់​ទៅ ប៉ុន្តែ​ប្រសិនបើ​ការ​កាត់សក់ ឬ​កោរសក់ ជា​ការ​គួរឲ្យខ្មាស​សម្រាប់​មនុស្សស្រី នោះ​ចូរឲ្យ​នាង​ទទូរ​ចុះ​។


មនុស្សស្រី​ត្រូវតែ​នៅស្ងៀម​ក្នុង​ក្រុមជំនុំ ពីព្រោះ​មិន​អនុញ្ញាតឲ្យ​ពួកនាង​និយាយ​ឡើយ ផ្ទុយទៅវិញ ពួកនាង​ត្រូវ​ចុះចូល ដូចដែល​មាន​ចែង​ក្នុង​ក្រឹត្យវិន័យ​ដែរ​។


តើ​ព្រះបន្ទូល​របស់​ព្រះ​ចេញមក​ពី​អ្នករាល់គ្នា​ឬ​? តើ​ព្រះបន្ទូល​បាន​ទៅដល់​តែ​អ្នករាល់គ្នា​ប៉ុណ្ណោះ​ឬ​?


ដ្បិត​អ្វី​ដែល​ពួកគេ​ប្រព្រឹត្ត​ដោយសម្ងាត់ សូម្បីតែ​និយាយ ក៏​គួរឲ្យខ្មាស​ដែរ​។


ដូចគ្នាដែរ ប្ដី​រាល់គ្នា​អើយ ចូរ​រស់នៅជាមួយ​ប្រពន្ធ​ដោយ​ការយោគយល់ ទាំង​គោរព​ស្ត្រី​ក្នុងនាម​នាង​ជា​ភាជនៈ​ដែល​ខ្សោយ​ជាង ពីព្រោះពួកនាងជា​អ្នករួមទទួលមរតក​ជា​ព្រះគុណ​នៃ​ជីវិត​។ ធ្វើដូច្នេះ ការអធិស្ឋាន​របស់អ្នករាល់គ្នា​នឹង​មិន​ត្រូវ​រារាំង​ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម