១ កូរិនថូស 13:9 - ព្រះគម្ពីរខ្មែរសាកល ដ្បិតយើងចេះដឹងតែមួយផ្នែក ហើយថ្លែងព្រះបន្ទូលតែមួយផ្នែកប៉ុណ្ណោះ; Khmer Christian Bible ដ្បិតយើងចេះដឹងតែមួយចំណែក ហើយថ្លែងព្រះបន្ទូលបានតែមួយចំណែកទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងទំនាយបានត្រឹមតែមួយផ្នែកដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងព្រះបន្ទូលបានត្រឹមតែមួយផ្នែកប៉ុណ្ណោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងចេះមិនទាន់សព្វគ្រប់ ហើយយើងអធិប្បាយក៏មិនទាន់បានពេញខ្នាតផង អាល់គីតាប សព្វថ្ងៃនេះ យើងចេះដឹងត្រឹមតែមួយផ្នែកប៉ុណ្ណោះ ហើយយើងក៏ថ្លែងបន្ទូលនៃអុលឡោះ បានត្រឹមតែមួយផ្នែកប៉ុណ្ណោដែរ។ |
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ កិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ និងគម្រោងរបស់ព្រះអង្គសម្រាប់យើងខ្ញុំ មានច្រើនណាស់ គ្មានអ្នកណាអាចប្រៀបផ្ទឹមនឹងព្រះអង្គបានឡើយ; ទោះបីជាទូលបង្គំប្រកាស ហើយរៀបរាប់ក៏ដោយ ក៏វាច្រើនហួសនឹងថ្លែង!
តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង!
ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មានអ្នកណាស្គាល់ព្រះបុត្រាឡើយ លើកលែងតែព្រះបិតាប៉ុណ្ណោះ ហើយក៏គ្មានអ្នកណាស្គាល់ព្រះបិតាដែរ លើកលែងតែព្រះបុត្រា និងអ្នកណាក៏ដោយដែលព្រះបុត្រាចង់បើកសម្ដែងដល់ប៉ុណ្ណោះ។
“តើនរណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? តើនរណាបានធ្វើជាទីប្រឹក្សារបស់ព្រះអង្គ?
ឥឡូវនេះ យើងឃើញព្រឹលៗដូចជាមើលក្នុងកញ្ចក់ ប៉ុន្តែគ្រានោះ យើងនឹងឃើញមុខទល់នឹងមុខ; ឥឡូវនេះ ខ្ញុំស្គាល់តែមួយផ្នែក ប៉ុន្តែគ្រានោះ ខ្ញុំនឹងស្គាល់ច្បាស់ ដូចដែលខ្ញុំត្រូវបានស្គាល់ច្បាស់ដែរ។
យ៉ាងណាមិញ ដូចដែលមានសរសេរទុកមកថា: “អ្វីដែលភ្នែកមិនដែលឃើញ និងត្រចៀកមិនដែលឮ ហើយមិនដែលផុសឡើងក្នុងចិត្តមនុស្ស នោះជាអ្វីដែលព្រះបានរៀបចំសម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ”។
ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។
ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។