ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។
១ កូរិនថូស 13:8 - ព្រះគម្ពីរខ្មែរសាកល សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ។ រីឯការថ្លែងព្រះបន្ទូលនឹងផុតទៅ ភាសាដទៃនឹងចប់ ហើយចំណេះដឹងនឹងសាបសូន្យ Khmer Christian Bible ទោះបីការថ្លែងព្រះបន្ទូលនឹងត្រូវកន្លងផុតទៅ ភាសាចម្លែកអស្ចារ្យលែងមាន ហើយចំណេះដឹងនឹងត្រូវសាបសូន្យក៏ដោយ ក៏សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សេចក្ដីស្រឡាញ់មិនសាបសូន្យឡើយ តែការថ្លែងទំនាយនោះនឹងត្រូវផុតទៅ ការនិយាយភាសាដទៃនឹងត្រូវចប់ ហើយចំណេះដឹងក៏នឹងត្រូវសាបសូន្យទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែង*ព្រះបន្ទូលមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យ*នឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯការអធិប្បាយ នោះនឹងត្រូវបាត់ទៅ ការនិយាយភាសាដទៃនឹងត្រូវឈប់ ហើយចំណេះក៏ត្រូវសាបសូន្យទៅដែរ តែឯសេចក្ដីស្រឡាញ់មិនដែលផុតឡើយ អាល់គីតាប សេចក្ដីស្រឡាញ់មិនសាបសូន្យសោះឡើយ តែការថ្លែងបន្ទូលនៃអុលឡោះមុខជាត្រូវអស់ខ្លឹមសារ ការនិយាយភាសាចម្លែកអស្ចារ្យនឹងត្រូវចប់ រីឯចំណេះក៏នឹងអស់ខ្លឹមសារទៅដែរ។ |
ប៉ុន្តែខ្ញុំបានអធិស្ឋានសម្រាប់អ្នក ដើម្បីកុំឲ្យជំនឿរបស់អ្នកបាត់ឡើយ។ ដូច្នេះ កាលណាអ្នកបានបែរមកវិញ ចូរពង្រឹងបងប្អូនរបស់អ្នកផង”។
ក្នុងក្រុមជំនុំនៅអាន់ទីយ៉ូក មានអ្នកថ្លែងព្រះបន្ទូល និងគ្រូ គឺបារណាបាស ស៊ីម្មានដែលគេហៅថានីគើរ លូគាសអ្នកគីរេន ម៉ាណាអេនបងប្អូនចិញ្ចឹមរបស់ស្ដេចត្រាញ់ហេរ៉ូឌ និងសូល។
បន្ទាប់មក ប៉ូលដាក់ដៃលើពួកគេ នោះព្រះវិញ្ញាណដ៏វិសុទ្ធក៏យាងមកលើពួកគេ ហើយពួកគេចាប់ផ្ដើមនិយាយភាសាដទៃ និងព្យាករ។
នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។
សកម្មភាពនៃព្រះចេស្ដាបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការថ្លែងព្រះបន្ទូលបានប្រទានដល់ម្នាក់ទៀត អំណោយទាននៃការពិសោធវិញ្ញាណបានប្រទានដល់ម្នាក់ទៀត ភាសាដទៃផ្សេងៗបានប្រទានដល់ម្នាក់ទៀត ហើយអំណោយទាននៃការបកប្រែភាសាដទៃបានប្រទានដល់ម្នាក់ទៀត។
ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕
បងប្អូនរបស់ខ្ញុំអើយ ដូច្នេះ ចូរប្រាថ្នាចង់បានការថ្លែងព្រះបន្ទូល ហើយកុំហាមការនិយាយភាសាដទៃឡើយ។
ប្រសិនបើអ្នកណាគិតថាខ្លួនចេះដឹងអ្វីមួយ អ្នកនោះមិនទាន់ចេះដឹងតាមដែលគាត់គួរចេះដឹងនៅឡើយទេ។
ដ្បិតនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការទទួលពិធីកាត់ស្បែក ឬការមិនទទួលពិធីកាត់ស្បែកមិនសំខាន់អ្វីឡើយ គឺជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ដែលសំខាន់។
ដោយព្រះមានបន្ទូលថា“សម្ពន្ធមេត្រីថ្មី” នោះព្រះអង្គបានធ្វើឲ្យសម្ពន្ធមេត្រីទីមួយទៅជាចាស់វិញ។ រីឯអ្វីដែលត្រូវបានធ្វើឲ្យចាស់ ក៏ចាស់ទៅៗ រហូតដល់ជិតសាបសូន្យ៕