Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 14:39 - ព្រះគម្ពីរខ្មែរសាកល

39 បងប្អូន​របស់ខ្ញុំ​អើយ ដូច្នេះ ចូរ​ប្រាថ្នាចង់បាន​ការ​ថ្លែងព្រះបន្ទូល ហើយ​កុំ​ហាម​ការនិយាយ​ភាសាដទៃ​ឡើយ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

39 ហេតុនេះ​បងប្អូន​អើយ!​ ចូរ​សង្វាត​ចង់​បាន​អំណោយទាន​នៃការ​ថ្លែង​ព្រះបន្ទូល​ចុះ​ ហើយ​មិន​ត្រូវ​ហាមឃាត់​ការ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ទេ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 ដូច្នេះ បង‌ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ថ្លែង​ទំនាយ ហើយ​មិន​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 ហេតុ​នេះ បងប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​ព្រះ‌បន្ទូល ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 ដូច្នេះ បង​ប្អូន​អើយ ចូរ​សង្វាត​ឲ្យ​បាន​ចេះ​អធិប្បាយ ហើយ​កុំ​ឲ្យ​ឃាត់​មិន​ឲ្យ​និយាយ​ភាសា​ដទៃ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 ហេតុ​នេះ បង​ប្អូន​អើយ ចូរ​ប្រាថ្នា​ចង់​ថ្លែង​បន្ទូល​នៃ​អុលឡោះ ហើយ​មិន​ត្រូវ​ហាម​ឃាត់​គេ​មិន​ឲ្យ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​ឡើយ

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 14:39
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រាថ្នាចង់បាន​អំណោយទាន​ដែល​ប្រសើរជាង​ចុះ​; ប៉ុន្តែ​ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នករាល់គ្នា​នូវ​មាគ៌ា​ដ៏វិសេសជាង​ទៅទៀត​។


ប្រសិនបើ​ខ្ញុំ​មាន​អំណោយទាន​ខាង​ថ្លែងព្រះបន្ទូល ព្រមទាំង​ស្គាល់​អាថ៌កំបាំង​ទាំងអស់ និង​ចំណេះដឹង​គ្រប់យ៉ាង ហើយ​ប្រសិនបើ​ខ្ញុំ​មាន​ជំនឿ​ដ៏ពេញលេញ រហូតដល់​រើ​ភ្នំ​ចេញ​បាន ប៉ុន្តែ​គ្មាន​សេចក្ដីស្រឡាញ់ នោះ​ខ្ញុំ​គ្មានតម្លៃ​ទេ​។


ចូរ​ស្វែងរក​សេចក្ដីស្រឡាញ់ ហើយ​ប្រាថ្នាចង់បាន​អំណោយទាន​ខាងវិញ្ញាណ​ចុះ ជាពិសេស​ការ​ថ្លែងព្រះបន្ទូល​។


ផ្ទុយទៅវិញ អ្នក​ដែល​ថ្លែងព្រះបន្ទូល និយាយ​ទៅកាន់​មនុស្ស ដើម្បី​ស្អាងទឹកចិត្ត លើកទឹកចិត្ត និង​កម្សាន្តចិត្ត​។


ប៉ុន្តែ​ប្រសិនបើ​អ្នកណា​មិនទទួលស្គាល់​សេចក្ដីនេះទេ អ្នកនោះ​ក៏​មិន​ត្រូវបាន​ទទួលស្គាល់​ដែរ​។


ខ្ញុំ​ចង់ឲ្យ​អ្នក​ទាំងអស់គ្នា​និយាយ​ភាសាដទៃ​ដែរ ក៏ប៉ុន្តែ​ចង់ឲ្យ​ថ្លែងព្រះបន្ទូល​ជាជាង ដ្បិត​អ្នក​ដែល​ថ្លែងព្រះបន្ទូល ប្រសើរជាង​អ្នក​ដែល​និយាយ​ភាសាដទៃ លើកលែងតែ​អ្នកនោះ​ចេះ​បកប្រែ ដើម្បីឲ្យ​ក្រុមជំនុំ​បាន​ទទួល​ការស្អាងទឹកចិត្ត​។


កុំ​មើលងាយ​ការថ្លែងព្រះបន្ទូល


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម