១ កូរិនថូស 11:17 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ នៅពេលបង្គាប់សេចក្ដីខាងក្រោមនេះ ពីព្រោះការជួបជុំគ្នារបស់អ្នករាល់គ្នា មិនមែនដើម្បីឲ្យប្រសើរឡើងទេ គឺបែរជាអាក្រក់ជាងទៅវិញ។ Khmer Christian Bible នៅក្នុងសេចក្ដីទូន្មានបន្ដទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាជួបជុំគ្នាមិនមែនដើម្បីឲ្យបានប្រសើរឡើងទេ ប៉ុន្ដែដើម្បីឲ្យបានកាន់តែអាក្រក់ថែមទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅក្នុងសេចក្តីទូន្មានបន្តទៅទៀតនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ ព្រោះពេលអ្នករាល់គ្នាជួបប្រជុំគ្នា មិនមែនដើម្បីឲ្យប្រសើរឡើងទេ តែបែរជាអាក្រក់ទៅៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះ ខ្ញុំពុំអាចសរសើរបងប្អូនឡើយ ព្រោះការប្រជុំរបស់បងប្អូនពុំបានធ្វើឲ្យបងប្អូនចម្រើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯសេចក្ដីដែលខ្ញុំប្រាប់មកក្រោយនេះ ខ្ញុំមិនសរសើរដល់អ្នករាល់គ្នាទេ ដ្បិតដែលអ្នករាល់គ្នាប្រជុំគ្នា នោះមិនមែនឲ្យបានល្អឡើងទេ គឺឲ្យបានអាក្រក់ជាងទៅវិញ អាល់គីតាប ក្រៅពីសេចក្ដីដែលខ្ញុំបានរៀបរាប់មកនេះខ្ញុំពុំអាចសរសើរបងប្អូនបានឡើយ ព្រោះការប្រជុំរបស់បងប្អូន ពុំបានធ្វើឲ្យបងប្អូនចំរើនឡើងទេ គឺបែរជាបណ្ដាលឲ្យអន់ថយទៅៗ |
ជាការពិត មេគ្រប់គ្រងមិនមែនជាសេចក្ដីគួរខ្លាចដល់អំពើល្អទេ គឺជាសេចក្ដីគួរខ្លាចដល់អំពើអាក្រក់វិញ។ តើអ្នកមិនចង់ខ្លាចរដ្ឋអំណាចឬ? ចូរធ្វើល្អចុះ នោះអ្នកនឹងទទួលការសរសើរពីរដ្ឋអំណាច
ខ្ញុំសូមសរសើរអ្នករាល់គ្នា ដោយព្រោះអ្នករាល់គ្នានឹកចាំអំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់ តាមដែលខ្ញុំបានប្រគល់ដល់អ្នករាល់គ្នា។
ទោះបីជាយ៉ាងណាក៏ដោយ ពេលអ្នករាល់គ្នាមកជួបជុំជាមួយគ្នា នោះមិនមែនដើម្បីហូបពិធីលៀងព្រះអម្ចាស់ទេ
តើអ្នករាល់គ្នាគ្មានផ្ទះដើម្បីហូប និងផឹកទេឬ? ឬមួយក៏អ្នករាល់គ្នាមើលងាយក្រុមជំនុំរបស់ព្រះ ហើយធ្វើឲ្យអ្នកដែលគ្មានអ្វីសោះអាប់យស? តើខ្ញុំត្រូវនិយាយដូចម្ដេចនឹងអ្នករាល់គ្នា? តើឲ្យសរសើរអ្នករាល់គ្នាឬ? ចំពោះរឿងនេះ ខ្ញុំមិនសរសើរអ្នករាល់គ្នាទេ។
ប្រសិនបើមានអ្នកណាឃ្លាន ឲ្យអ្នកនោះហូបនៅផ្ទះចុះ ដើម្បីកុំឲ្យនាំមកនូវការកាត់ទោស នៅពេលអ្នករាល់គ្នាមកជួបជុំគ្នា។ រីឯចំពោះរឿងឯទៀតៗ ខ្ញុំនឹងសម្រេច កាលណាខ្ញុំមកដល់៕
ដូច្នេះ ប្រសិនបើក្រុមជំនុំទាំងមូលមកជួបជុំជាមួយគ្នា ហើយទាំងអស់គ្នាកំពុងនិយាយភាសាដទៃ រួចមានអ្នកមិនយល់ ឬអ្នកមិនជឿចូលមក តើពួកគេនឹងមិននិយាយថាអ្នករាល់គ្នាឆ្កួតទេឬ?
បងប្អូនអើយ ដូច្នេះតើត្រូវធ្វើដូចម្ដេច? កាលណាអ្នករាល់គ្នាមកជួបជុំគ្នា ម្នាក់ៗមានទំនុកតម្កើង មានការបង្រៀន មានការបើកសម្ដែង មានភាសាដទៃ មានការបកប្រែ; ចូរធ្វើការទាំងអស់ដើម្បីស្អាងទឹកចិត្ត។
កុំបោះបង់ចោលការជួបជុំរបស់យើង ដូចដែលអ្នកខ្លះមានទម្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ ចូរលើកទឹកចិត្តគ្នាទៅវិញទៅមក។ ដោយអ្នករាល់គ្នាឃើញថាថ្ងៃនោះជិតមកដល់ហើយ នោះចូរធ្វើដូច្នេះកាន់តែខ្លាំងឡើងចុះ។
ឬអភិបាលក្ដី ដែលត្រូវស្ដេចចាត់ឲ្យមកដើម្បីដាក់ទោសមនុស្សធ្វើអាក្រក់ និងសរសើរមនុស្សធ្វើល្អ