Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 13:3 - ព្រះគម្ពីរខ្មែរសាកល

3 ជាការពិត មេគ្រប់គ្រង​មិនមែន​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើល្អ​ទេ គឺ​ជា​សេចក្ដីគួរខ្លាច​ដល់​អំពើ​អាក្រក់​វិញ​។ តើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋអំណាច​ឬ​? ចូរ​ធ្វើ​ល្អ​ចុះ នោះ​អ្នក​នឹង​ទទួល​ការសរសើរ​ពី​រដ្ឋអំណាច

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 ដ្បិត​អ្នក​ធ្វើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់គ្រង​ឡើយ​ ផ្ទុយ​ទៅ​វិញ​ មាន​តែ​អ្នក​ធ្វើ​អាក្រក់​ប៉ុណ្ណោះ​ ដូច្នេះ​ បើ​អ្នក​មិន​ចង់​ខ្លាច​រដ្ឋ​អំណាច​ទេ​ ចូរ​ធ្វើ​ល្អ​ចុះ​ នោះ​អ្នក​គ្រប់គ្រង​នឹង​សរសើរ​អ្នក​មិន​ខាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដ្បិត​អ្នក​ប្រព្រឹត្ត​ល្អ មិន​ត្រូវ​ខ្លាច​អ្នក​គ្រប់​គ្រង​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អាក្រក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ខ្លាច។ តើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​មែន​ឬ? ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​សរសើរ​ដល់​អ្នក​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 អ្នក​ប្រព្រឹត្ត​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញា‌ធរ​ទេ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ​ទៅ នោះ​អាជ្ញា‌ធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដ្បិត​ពួក​នាម៉ឺន​មិន​មែន​ជា​សេចក្ដី​ស្ញែង​ខ្លាច​ដល់​ការ​ល្អ​ទេ គឺ​ដល់​ការ​អាក្រក់​វិញ តើ​អ្នក​ចង់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច​ចំពោះ​អំណាច​នោះ​ឬ​ទេ បើ​ដូច្នេះ ចូរ​ប្រព្រឹត្ត​ល្អ​ចុះ នោះ​លោក​នឹង​ពោល​សរសើរ​ដល់​អ្នក​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អ្នក​ប្រព្រឹត្ដ​អំពើ​ល្អ​មិន​ខ្លាច​អ្នក​គ្រប់‌គ្រង​ស្រុក​ឡើយ មាន​តែ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់​ប៉ុណ្ណោះ​ដែល​ខ្លាច។ បើ​អ្នក​មិន​ចង់​ខ្លាច​អាជ្ញាធរ​ទេ ចូរ​ប្រព្រឹត្ដ​អំពើ​ល្អ​ទៅ នោះ​អាជ្ញាធរ​នឹង​សរសើរ​អ្នក​ជា​មិន​ខាន

សូមមើលជំពូក ចម្លង




រ៉ូម 13:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ការគាប់ព្រះទ័យ​របស់​ស្ដេច មាន​ដល់​បាវបម្រើ​ដែល​មានប្រាជ្ញា ប៉ុន្តែ​សេចក្ដីក្រេវក្រោធ​របស់ទ្រង់ មាន​ដល់​អ្នកដែល​នាំមកនូវសេចក្ដីអាម៉ាស់​៕


សេចក្ដីគំរាមកំហែង​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ អ្នកដែល​ធ្វើឲ្យ​ទ្រង់​ខ្ញាល់ គឺ​ប្រព្រឹត្តបាប​ទាស់នឹង​ព្រលឹង​របស់ខ្លួន​។


ដូច្នេះ អ្នក​ដែល​ប្រឆាំង​នឹង​រដ្ឋអំណាច គឺ​តតាំង​នឹង​អ្វី​ដែល​ព្រះ​បាន​តាំងឡើង ហើយ​អ្នក​ដែល​តតាំង អ្នកនោះ​នាំ​ទោស​ដាក់​ខ្លួន​។


ដ្បិត​លោក​ជា​អ្នកបម្រើ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ការ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​កាន់​ដាវ​មិនមែន​ឥតប្រយោជន៍​ឡើយ​។ លោក​ជា​អ្នកបម្រើ​របស់​ព្រះ ជា​អ្នកសងសឹក ដើម្បី​នាំ​ព្រះពិរោធ​មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម