ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕
១ កូរិនថូស 1:14 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំសូមអរព្រះគុណដល់ព្រះ ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុស និងកៃយុសប៉ុណ្ណោះ Khmer Christian Bible ខ្ញុំអរព្រះគុណព្រះជាម្ចាស់ដែលខ្ញុំមិនបានធ្វើពិធីជ្រមុជទឹកឲ្យអ្នកណាក្នុងចំណោមអ្នករាល់គ្នាទេ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំអរព្រះគុណព្រះ ដែលខ្ញុំមិនបានជ្រមុជទឹកឲ្យអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នា លើកលែងតែគ្រីសប៉ុល និងកៃយុសប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំអរព្រះគុណដល់ព្រះថា ខ្ញុំមិនបានធ្វើបុណ្យជ្រមុជឲ្យអ្នកណាមួយ ក្នុងពួកអ្នករាល់គ្នាទេ បានធ្វើឲ្យតែគ្រីសប៉ុល នឹងកៃយុសប៉ុណ្ណោះ អាល់គីតាប ខ្ញុំសូមអរគុណអុលឡោះ ដោយខ្ញុំពុំបានធ្វើពិធីជ្រមុជទឹកជូននរណាម្នាក់ ក្នុងចំណោមបងប្អូនឡើយ លើកលែងតែលោកគ្រីសប៉ុស និងលោកកៃយុសប៉ុណ្ណោះ។ |
ដូច្នេះ គាត់ក៏បង្គាប់ឲ្យពួកគេទទួលពិធីជ្រមុជទឹកក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ។ បន្ទាប់មក ពួកគេសុំពេត្រុសឲ្យស្នាក់នៅប៉ុន្មានថ្ងៃទៀត៕
រីឯគ្រីសប៉ុសអ្នកគ្រប់គ្រងសាលាប្រជុំបានជឿព្រះអម្ចាស់ជាមួយក្រុមគ្រួសារទាំងមូលរបស់គាត់ ហើយអ្នកកូរិនថូសជាច្រើនដែលបានស្ដាប់ ក៏ជឿដែរ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
កៃយុស ដែលជាអ្នកទទួលខ្ញុំ និងជាអ្នកទទួលក្រុមជំនុំទាំងមូល ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ អេរ៉ាស្ទុសជាហេរញ្ញិកក្រុង និងក្វើតុសដែលជាបងប្អូនផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
ដើម្បីកុំឲ្យមានអ្នកណានិយាយថា អ្នករាល់គ្នាបានទទួលពិធីជ្រមុជទឹកក្នុងនាមរបស់ខ្ញុំ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ អំពីអ្នករាល់គ្នា ចំពោះព្រះគុណរបស់ព្រះ ដែលបានប្រទានមកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ
ប៉ុន្តែសូមអរព្រះគុណដល់ព្រះ! ព្រះអង្គតែងតែនាំយើងឲ្យមានជ័យជម្នះក្នុងព្រះគ្រីស្ទ ហើយសាយក្លិនក្រអូបនៃចំណេះដឹងអំពីព្រះអង្គនៅគ្រប់ទីកន្លែងតាមរយៈយើង។
ចូរអរព្រះគុណជានិច្ចដល់ព្រះដែលជាព្រះបិតា អំពីគ្រប់ការទាំងអស់ ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។
សូមឲ្យសេចក្ដីសុខសាន្តរបស់ព្រះគ្រីស្ទគ្រប់គ្រងនៅក្នុងចិត្តរបស់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាត្រូវបានត្រាស់ហៅមកក្នុងរូបកាយមួយដើម្បីការនេះឯង។ ដូច្នេះ ចូរឲ្យអ្នករាល់គ្នាមានចិត្តដឹងគុណចុះ។
អ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ មិនថាជាពាក្យសម្ដីក្ដី ជាការប្រព្រឹត្តក្ដី ចូរធ្វើទាំងអស់ក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដែលជាព្រះបិតាតាមរយៈព្រះអង្គ។
ចូរអរព្រះគុណក្នុងគ្រប់ការទាំងអស់ ដ្បិតនេះជាបំណងព្រះហឫទ័យរបស់ព្រះសម្រាប់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ។
ខ្ញុំសូមអរព្រះគុណដល់ព្រះគ្រីស្ទយេស៊ូវព្រះអម្ចាស់នៃយើងដែលចម្រើនកម្លាំងដល់ខ្ញុំ ដ្បិតព្រះអង្គបានចាត់ទុកខ្ញុំថាស្មោះត្រង់ ដោយតែងតាំងខ្ញុំមកក្នុងការងារបម្រើនេះ។
ខ្ញុំតែងតែអរព្រះគុណដល់ព្រះរបស់ខ្ញុំ ទាំងនឹកចាំអំពីអ្នកក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ