Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ កូរិន‌ថូស 1:15 - ព្រះគម្ពីរខ្មែរសាកល

15 ដើម្បីកុំឲ្យ​មាន​អ្នកណា​និយាយ​ថា អ្នករាល់គ្នា​បាន​ទទួលពិធីជ្រមុជទឹក​ក្នុង​នាម​របស់ខ្ញុំ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ដូច្នេះ​គ្មាន​អ្នកណា​ម្នាក់​អាច​និយាយ​បាន​ថា​ អ្នក​រាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឈ្មោះ​ខ្ញុំ​ឡើយ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ដើម្បី​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​និយាយ​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រកាន់​ថា ខ្ញុំ​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​នូវ​ឈ្មោះ​ខ្ញុំ​នោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ហេតុ​នេះ​គ្មាន​នរណា​ម្នាក់​អាច​ពោល​ថា ខ្លួន​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ក្នុង​នាម​ខ្ញុំ​ឡើយ។

សូមមើលជំពូក ចម្លង




១ កូរិន‌ថូស 1:15
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចូរ​អ្នករាល់គ្នា​ចេញទៅ ធ្វើឲ្យ​ប្រជាជាតិ​ទាំងអស់​ទៅជាសិស្ស ទាំង​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ក្នុង​ព្រះនាម​របស់​ព្រះ​បិតា ព្រះបុត្រា និង​ព្រះវិញ្ញាណដ៏វិសុទ្ធ


ហើយ​ទទួលពិធីជ្រមុជទឹក​ពី​គាត់​ក្នុង​ទន្លេយ័រដាន់ ទាំង​សារភាព​បាប​របស់​ខ្លួន​។


អ្នក​ដែល​និយាយ​ចេញពី​ខ្លួនឯង ស្វែងរក​សិរីរុងរឿង​សម្រាប់​ខ្លួនឯង រីឯ​អ្នក​ដែល​ស្វែងរក​សិរីរុងរឿង​របស់​ព្រះអង្គ​ដែល​ចាត់​ខ្លួន​ឲ្យមក អ្នកនោះ​គឺ​ពិតត្រង់ ហើយ​គ្មាន​សេចក្ដីទុច្ចរិត​នៅក្នុង​អ្នកនោះ​ឡើយ​។


ខ្ញុំ​សូម​អរព្រះគុណ​ដល់​ព្រះ ដែល​ខ្ញុំ​មិន​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​អ្នកណាម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា លើកលែងតែ​គ្រីសប៉ុស និង​កៃយុស​ប៉ុណ្ណោះ


តាមពិត ខ្ញុំ​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​ក្រុមគ្រួសារ​របស់​ស្ទេផាណាស​ដែរ​។ ក្រៅពីនេះ ខ្ញុំ​មិន​ចាំ​ទេ ថា​តើ​ខ្ញុំ​បាន​ធ្វើពិធីជ្រមុជទឹក​ឲ្យ​អ្នកណា​ផ្សេងទៀត​ឬយ៉ាងណា​។


ខ្ញុំ​ប្រច័ណ្ឌ​អ្នករាល់គ្នា​ដោយ​សេចក្ដីប្រច័ណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ភ្ជាប់ពាក្យ​ឲ្យ​អ្នករាល់គ្នា​នឹង​ប្ដី​តែមួយគត់ គឺ​ទុកជា​ស្ត្រីព្រហ្មចារី​បរិសុទ្ធ​ថ្វាយ​ដល់​ព្រះ​គ្រីស្ទ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម