អេសាយ 7:18 - ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងហួចហៅរុយដែលនៅខាងចុងទន្លេនៃអេហ្ស៊ីប ព្រមទាំងឃ្មុំដែលនៅដែនដីអាស្ស៊ីរីផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះយេហូវ៉ានឹងហួចហៅរុយ ដែលនៅទីឆ្ងាយបំផុតនៃទន្លេស្រុកអេស៊ីព្ទ ព្រមទាំងឃ្មុំដែលនៅស្រុកអាសស៊ើរផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះអម្ចាស់នឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ព្រះយេហូវ៉ានឹងហួចហៅរុយ ដែលនៅទីឆ្ងាយបំផុតនៃទន្លេស្រុកអេស៊ីព្ទ ព្រមទាំងឃ្មុំដែលនៅស្រុកអាសស៊ើរផង អាល់គីតាប នៅគ្រានោះអុលឡោះតាអាឡានឹងហៅហ្វូងរុយ ដែលនៅខាងចុងជ្រោយទន្លេនីល និងហ្វូងឃ្មុំនៅស្រុកអាស្ស៊ីរី |
ពួកគេបានព័ទ្ធជុំវិញខ្ញុំដូចហ្វូងឃ្មុំ តែពួកគេបានរលត់ទៅដូចភ្លើងដែលឆេះបន្លា; តែក្នុងព្រះនាមរបស់ព្រះយេហូវ៉ា ខ្ញុំកាត់ពួកគេចេញ!
ពួកគេមកពីស្រុកឆ្ងាយ ពីចុងបំផុតនៃផ្ទៃមេឃ គឺព្រះយេហូវ៉ា និងអាវុធនៃសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងមក ដើម្បីបំផ្លាញផែនដីទាំងមូល។
វេទនាហើយ! ពួកអ្នកដែលចុះទៅអេហ្ស៊ីបដើម្បីជំនួយ ព្រមទាំងពឹងលើសេះ! ពួកគេទុកចិត្តលើរទេះចម្បាំង ដោយព្រោះមានចំនួនច្រើន ហើយទុកចិត្តលើពលសេះ ដោយព្រោះគេខ្លាំងពូកែណាស់ ប៉ុន្តែពួកគេមិនបានរំពឹងមើលទៅអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែលទេ ក៏មិនបានស្វែងរកព្រះយេហូវ៉ាដែរ។
ព្រះអង្គបានលើកទង់សញ្ញាសម្រាប់បណ្ដាប្រជាជាតិដែលនៅឆ្ងាយ ហើយបានហួចហៅពួកគេពីចុងបំផុតនៃផែនដី នោះមើល៍! ពួកគេក៏ប្រញាប់ប្រញាល់មកយ៉ាងលឿន។
ព្រះយេហូវ៉ានឹងនាំមកលើអ្នក និងលើប្រជារាស្ត្ររបស់អ្នក ព្រមទាំងលើវង្សត្រកូលរបស់ឪពុកអ្នក នូវគ្រាដែលមិនធ្លាប់កើតមានតាំងពីថ្ងៃដែលអេប្រាអិមបែកចេញពីយូដា គឺស្ដេចនៃអាស្ស៊ីរី។
យើងនឹងហួចហៅពួកគេ ហើយប្រមូលពួកគេមក ពីព្រោះយើងបានលោះពួកគេហើយ នោះពួកគេនឹងកើនចំនួនឡើងដូចដែលពួកគេធ្លាប់កើនចំនួនឡើងដែរ។