Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 7:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 នៅ​ថ្ងៃ​នោះ ព្រះយេហូវ៉ា​នឹង​ហួចហៅ​រុយ​ដែល​នៅ​ខាងចុង​ទន្លេ​នៃ​អេហ្ស៊ីប ព្រមទាំង​ឃ្មុំ​ដែល​នៅ​ដែនដី​អាស្ស៊ីរី​ផង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាសស៊ើរ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

18 នៅ​គ្រា​នោះអុលឡោះ‌តាអាឡា​នឹង​ហៅ​ហ្វូង​រុយ ដែល​នៅ​ខាង​ចុង​ជ្រោយ​ទន្លេ​នីល និង​ហ្វូង​ឃ្មុំ​នៅ​ស្រុក​អាស្ស៊ីរី

សូមមើលជំពូក ចម្លង




អេសាយ 7:18
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ក៏​មាន​រុយ​ដែល​មាន​ពិស និង​មូស មក​រាត‌ត្បាត​ពាស‌ពេញ​ក្នុង​ស្រុក​របស់​គេ។


ប្រជា‌ជាតិ​ទាំង​នោះ​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ហ្វូង​ឃ្មុំ តែ​ពួក​គេ​នឹង​ឆេះ​អស់​ទៅ​ដូច​ភ្លើង​ឆេះ​បន្លា ខ្ញុំ​នឹង​កម្ទេច​ពួក​គេ ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់។


ប្រសិន​បើ​អ្នក​មិន​បើក​ឲ្យ​ពួក​គេ​ចេញ​ទៅ​ទេ យើង​នឹង​ប្រើ​រុយ​ឲ្យ​មក​ខាំ​អ្នក ព្រម​ទាំង​នាម៉ឺន​មន្ត្រី និង​ប្រជា‌រាស្ត្រ​របស់​អ្នក។ ក្នុង​ផ្ទះ​របស់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​មាន​រុយ​ពាស‌ពេញ ហើយ​ទឹក​ដី​របស់​គេ​ក៏​មាន​រុយ​ដែរ។


ព្រះ‌អម្ចាស់​ធ្វើ​តាម​ព្រះ‌បន្ទូល គឺ​មាន​រុយ​យ៉ាង​សន្ធឹក​សន្ធាប់ ហើរ​ចូល​ទៅ​ក្នុង​វាំង​របស់​ស្ដេច​ផារ៉ោន ក្នុង​ផ្ទះ​របស់​នាម៉ឺន​មន្ត្រី និង​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល។ រុយ​ទាំង​នោះ​រាត​ត្បាត​ពាស‌ពេញ​ទឹក​ដី។


អ្នក​ទាំង​នោះ​មក​ពី​ស្រុក​ឆ្ងាយៗ គឺ​មក​ពី​ជើង​មេឃ ព្រះ‌អម្ចាស់​នឹង​ប្រើ​ពួក​គេ ដើម្បី​សម្រេច​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ និង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល។


អស់​អ្នក​ដែល​រត់​ទៅ​ស្រុក​អេស៊ីប ដើម្បី​រក​ជំនួយ មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​ទាំង​នោះ​ពឹង​ផ្អែក​លើ​សេះ និង​ទុក​ចិត្ត​លើ​រទេះ​ចម្បាំង ព្រោះ​ឃើញ​មាន​ចំនួន​ច្រើន ពួក​គេ​ទុក​ចិត្ត​លើ​កង‌ទ័ព​សេះ ព្រោះ​ឃើញ​ថា​ខ្លាំង​ពូកែ តែ​ពួក​គេ​ពុំ​នឹក​នា​ដល់​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ ពួក​គេ​ពុំ​ស្វែង​រក​ព្រះ‌អម្ចាស់​ឡើយ។


ព្រះអង្គ​លើក​ទង់​ឡើង ជា​សញ្ញា​ដល់​ប្រជា‌ជាតិ ដែល​នៅ​ឆ្ងាយៗ ព្រះអង្គ​ធ្វើ​សញ្ញា​ហៅ​ពួក​គេ ពី​ស្រុក​ដាច់​ស្រយាល​នៃ​ផែនដី ពួក​គេ​ក៏​នាំ​គ្នា​រូត‌រះ​មក​យ៉ាង​ឆាប់​រហ័ស។


ព្រះ‌អម្ចាស់​នឹង​ធ្វើ​ឲ្យ​ព្រះ‌ករុណា ព្រម​ទាំង​ប្រជា‌រាស្ត្រ និង​ព្រះ‌រាជ‌វង្ស ជួប​ប្រទះ​នឹង​សភាព‌ការណ៍​ផ្សេងៗ ព្រោះ​តែ​ស្ដេច​របស់​ជន‌ជាតិ​អាស្ស៊ីរី គឺ​ចាប់​តាំង​ពី​ថ្ងៃ​ដែល​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម បាន​បែក​ចេញ​ពី​ប្រជា‌ជាតិ​យូដា​មក មិន​ដែល​មាន​សភាព‌ការណ៍​បែប​នេះ​ទេ។


យើង​នឹង​ហៅ​ប្រជា‌រាស្ត្រ​របស់​យើង ឲ្យ​មក​ជួប‌ជុំ​គ្នា ដ្បិត​យើង​បាន​រំដោះ​ពួក​គេ។ ពួក​គេ​នឹង​កើន​ចំនួន​ច្រើន​ឡើង​ដូច​ពី​ដើម។


ពេល​នោះ ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កម្ទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោ‌ម៉ា។


ព្រះ‌អម្ចាស់​នឹង​នាំ​ប្រជា‌ជាតិ​មួយ​ពី​ស្រុក​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ផែនដី មក​ប្រហារ​អ្នក។ ប្រជា‌ជាតិ​នោះ​នឹង​មក​ដល់​ដូច​សត្វ​ត្មាត​បោះ‌ពួយ អ្នក​ស្ដាប់​ភាសា​របស់​ប្រជា‌ជាតិ​នោះ​មិន​បាន​ទេ។


ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់ ​ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ហើយ​លាក់​ខ្លួន ឲ្យ​វិនាស​សូន្យ​នៅ​មុខ​អ្នក។


យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កម្ចាត់​ស្ដេច​ទាំង​ពីរ​នៃ​ជន‌ជាតិ​អាម៉ូរី ឲ្យ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យ‌ជម្នះ​មិន​មែន​ដោយ‌សារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម