ពួកគេក៏និយាយនឹងគាត់ថា៖ “ហេសេគាមានរាជឱង្ការដូច្នេះថា: ‘ថ្ងៃនេះជាថ្ងៃនៃទុក្ខវេទនា ការដាក់ទោស និងភាពអាម៉ាស់។ កូនគ្រប់ខែហើយ ប៉ុន្តែគ្មានកម្លាំងនឹងសម្រាលទេ។
អេសាយ 66:7 - ព្រះគម្ពីរខ្មែរសាកល ស៊ីយ៉ូនបានសម្រាលកូន មុនពេលឈឺពោះឆ្លងទន្លេ នាងបានបង្កើតកូនប្រុសម្នាក់ មុនពេលការឈឺពោះឆ្លងទន្លេមកដល់នាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មុនដែលឈឺពោះ នោះបានសម្រាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុសមួយហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី ដែលសម្រាលកូន មុនឈឺផ្ទៃ ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មុនដែលឈឺពោះ នោះបានសំរាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុស១ហើយ អាល់គីតាប ក្រុងស៊ីយ៉ូនប្រៀបបាននឹងស្ត្រី ដែលសំរាលកូន មុនឈឺផ្ទៃ ហើយបង្កើតបានកូនប្រុស មុនឈឺចុកចាប់។ |
ពួកគេក៏និយាយនឹងគាត់ថា៖ “ហេសេគាមានរាជឱង្ការដូច្នេះថា: ‘ថ្ងៃនេះជាថ្ងៃនៃទុក្ខវេទនា ការដាក់ទោស និងភាពអាម៉ាស់។ កូនគ្រប់ខែហើយ ប៉ុន្តែគ្មានកម្លាំងនឹងសម្រាលទេ។
“ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរច្រៀងដោយអំណរ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរហ៊ោកញ្ជ្រៀវដោយសម្រែកហ៊ោសប្បាយ ហើយស្រែកហ៊ោឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលត្រូវគេបោះបង់ចោល មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។ ព្រះយេហូវ៉ាមានបន្ទូលដូច្នេះហើយ។
នៅពេលស្ត្រីសម្រាលកូន នាងមានទុក្ខព្រួយ ពីព្រោះពេលវេលារបស់នាងមកដល់ ប៉ុន្តែពេលនាងសម្រាលបានកូនហើយ នាងលែងនឹកចាំទុក្ខវេទនានោះទៀតហើយ ដោយសារតែអំណរដែលមនុស្សម្នាក់កើតមកក្នុងពិភពលោក។