Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:8 - ព្រះគម្ពីរខ្មែរសាកល

8 តើ​នរណា​ធ្លាប់​ឮ​ការបែបនេះ​? តើ​នរណា​ធ្លាប់​ឃើញ​ការដូច្នេះ​? តើ​នគរ​មួយ​អាច​កើតមាន​ក្នុង​មួយ​ថ្ងៃ​ឬ​? តើ​ប្រជាជាតិ​មួយ​អាច​កើតមក​ក្នុងមួយរំពេច​ឬ​? យ៉ាងណាមិញ កាលណា​ស៊ីយ៉ូន​បាន​ឈឺពោះឆ្លងទន្លេ នាង​បាន​សម្រាល​កូន​ៗ​របស់នាង​ភ្លាម​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ? តើ​អ្នក​ណា​ដែល​បាន​ឃើញ? តើ​នឹង​ឲ្យ​ស្រុក​មួយ​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​មួយ​បាន​ឬ? តើ​នគរ​មួយ​នឹង​លេច​ចេញ​មក​ភ្លាម​មួយ​រំពេច​ឬ? ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ​ចាប់ នោះ​ក៏​បាន​សម្រាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ? តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ? តើ​នគរ​មួយ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជា‌ជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សម្រាល​កូន​ចៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 តើ​មាន​អ្នក​ណា​ដែល​ឮ​និយាយ​ពី​ការ​យ៉ាង​នោះ តើ​អ្នក​ណា​ដែល​បាន​ឃើញ​ឬ តើ​នឹង​ឲ្យ​ស្រុក​១​កើត​ឡើង​ក្នុង​ថ្ងៃ​តែ​១​បាន​ឬ តើ​នគរ​១​នឹង​លេច​ចេញ​មក​ភ្លាម​១​រំពេច​ឬ​អី ដ្បិត​វេលា​ដែល​ក្រុង​ស៊ីយ៉ូន​បាន​ឈឺ‌ចាប់ នោះ​ក៏​បាន​សំរាល​កូន​ទាំង​ប៉ុន្មាន​មក​ភ្លាម

សូមមើលជំពូក ចម្លង

អាល់គីតាប

8 តើ​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​យ៉ាង​នេះ? តើ​នរណា​ធ្លាប់​ឃើញ​ហេតុ‌ការណ៍​ដូច្នេះ? តើ​នគរ​មួយ​អាច​កើត​ឡើង ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​បាន​ឬ? តើ​ប្រជា‌ជាតិ​មួយ​អាច​កើត ក្នុង​ពេល​តែ​មួយ​បាន​ឬ? ចំណែក​ឯ​ក្រុង​ស៊ីយ៉ូន​វិញ នាង​ទើប​នឹង​ចាប់​ផ្ដើម​ឈឺ​ផ្ទៃ ក៏​សំរាល​កូន​ចៅ!

សូមមើលជំពូក ចម្លង




អេសាយ 66:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

តាំងពីបុរាណមក មនុស្ស​មិនដែល​ឮ មិនដែល​ស្ដាប់ ភ្នែក​ក៏មិនដែល​ឃើញ​ព្រះ​ណា​ក្រៅពី​ព្រះអង្គ​ដែល​ធ្វើការ​សម្រាប់​អ្នកដែល​ទន្ទឹងរង់ចាំ​ព្រះអង្គ​នោះ​ឡើយ​។


យ៉ាងណាមិញ ដូចដែល​មាន​សរសេរ​ទុកមក​ថា​: “អ្វីដែល​ភ្នែក​មិនដែល​ឃើញ និង​ត្រចៀក​មិនដែល​ឮ ហើយ​មិនដែល​ផុសឡើង​ក្នុង​ចិត្ត​មនុស្ស នោះ​ជា​អ្វីដែល​ព្រះ​បាន​រៀបចំ​សម្រាប់​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ”។


កាល​បាន​ឮ​អំពី​ការទាំងនេះ ពួកគេ​ក៏​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះ​។ បន្ទាប់មក ពួកគេ​និយាយ​នឹង​គាត់​ថា​៖ “ប៉ូល​ជា​បងប្អូន​អើយ អ្នក​ឃើញ​ហើយ​ថា មាន​មនុស្ស​រាប់ម៉ឺន​នាក់​ដែល​បាន​ជឿ​ក្នុងចំណោម​ជនជាតិយូដា ហើយ​ពួកគេ​សុទ្ធតែ​ជា​អ្នកស៊ប់​ខាង​ក្រឹត្យវិន័យ​។


ដូច្នេះ អ្នក​ដែល​ទទួលយក​ពាក្យ​របស់​គាត់​ក៏​ទទួលពិធីជ្រមុជទឹក ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រមាណ​បីពាន់​នាក់​ត្រូវបាន​បន្ថែម​ដល់ពួកគេ​។


ទោះបីជាយ៉ាងណាក៏ដោយ ក៏​មាន​មនុស្ស​ជាច្រើន​ក្នុង​អ្នក​ដែល​ឮ​ព្រះបន្ទូល​បាន​ជឿ ហើយ​ចំនួន​មនុស្សប្រុស​មានដល់​ប្រមាណ​ប្រាំពាន់​នាក់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម