អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់យើង”។
អេសាយ 6:13 - ព្រះគម្ពីរខ្មែរសាកល ទោះបីជាមានសល់មួយភាគដប់នៅក្នុងទឹកដីនោះក៏ដោយ ក៏វានឹងត្រូវបានដុតចោលទៀតដែរ គឺដូចដើមឈើទាល និងដើមអូកដែលមានសល់ដង្គត់នៅពេលត្រូវបានកាប់រំលំហើយ។ គឺពូជពង្សវិសុទ្ធហើយ ជាដង្គត់នោះឯង”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើមានមួយភាគក្នុងដប់សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល និងដើមម៉ៃសាក់ ដែលនៅសល់គល់ក្រោយគេកាប់រំលំហើយ» គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះ ទោះបើមាន១ភាគក្នុង១០សល់នៅក្នុងស្រុក គង់តែចំណែកនោះនឹងត្រូវវិនាសបាត់ទៅដែរ ដូចជាដើមឈើទាល ហើយនឹងដើមម៉ៃសាក់ដែលសល់នៅ តែគល់ក្រោយដែលគេកាប់រំលំហើយ គឺពូជពង្សបរិសុទ្ធជាគល់ឈើនោះឯង។ អាល់គីតាប ទោះបីនៅសល់ប្រជាជនតែមួយភាគដប់ ក៏ពួកគេនឹងត្រូវភ្លើងឆេះដែរ ដូចដើមពោធិ និងដើមជ្រៃដែលគេកាប់ចោល នៅសល់តែគល់។ ប៉ុន្តែ នឹងមានពន្លកដ៏វិសុទ្ធ ដុះចេញពីគល់នោះ។ |
អស់ទាំងប្រជាជាតិនៅលើផែនដីនឹងឲ្យពរខ្លួនគេតាមរយៈពូជពង្សរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់យើង”។
ប្រសិនបើព្រះយេហូវ៉ានៃពលបរិវារមិនបានបន្សល់អ្នកដែលរួចជីវិតបន្តិចបន្តួចឲ្យយើងទេ ម្ល៉េះសមយើងបានដូចជាសូដុម និងបានដូចជាកូម៉ូរ៉ាទៅហើយ។
ពេលនោះ អ្នកដែលនៅសល់ក្នុងស៊ីយ៉ូន និងអ្នកដែលសេសសល់ក្នុងយេរូសាឡិម គឺអស់អ្នកដែលត្រូវបានកត់ត្រាឲ្យមានជីវិតក្នុងយេរូសាឡិម នឹងត្រូវបានហៅថាវិសុទ្ធ
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៖ “នៅក្នុងទឹកដីនេះទាំងមូល ពីរភាគបីនឹងត្រូវបានកាត់ចេញ ហើយដាច់ដង្ហើម ប៉ុន្តែមួយភាគបីនឹងនៅសល់។
តើព្រះអង្គមិនបានធ្វើឲ្យពួកគេទៅជាតែមួយ ទាំងឲ្យមានចំណែកនៃព្រះវិញ្ញាណរបស់ព្រះអង្គទេឬ? ចុះព្រះតែមួយទ្រង់ស្វែងរកអ្វី? គឺពូជពង្សរបស់ព្រះនោះឯង! ដូច្នេះ ចូររក្សាវិញ្ញាណរបស់អ្នករាល់គ្នា កុំក្បត់ប្រពន្ធកាលពីនៅយុវវ័យរបស់អ្នកឡើយ។
ប្រសិនបើថ្ងៃទាំងនោះមិនត្រូវបានបន្ថយទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ថ្ងៃទាំងនោះនឹងត្រូវបានបន្ថយ។
ប្រសិនបើព្រះអម្ចាស់មិនបន្ថយថ្ងៃទាំងនោះទេ គ្មានមនុស្សណាម្នាក់បានសង្គ្រោះឡើយ ប៉ុន្តែដោយយោគយល់ដល់អ្នកដែលត្រូវបានជ្រើសតាំងដែលព្រះអង្គបានជ្រើសរើស ព្រះអង្គបានបន្ថយថ្ងៃទាំងនោះហើយ។
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!